ការគ្រប់គ្រងរបស់ខ្មែរក្រហមនៅកម្ពុជា

@,

ខេត្តកំពង់ចាម

កំពង់ចាម (អ.ស.អ.: [kɑmpɔːŋ caːm]) គឺជាខេត្តនៃប្រទេសកម្ពុជាដែលស្ថិតនៅវាលទំនាបកណ្ដាលនៃទន្លេមេគង្គ។ វាមានព្រំប្រទល់ជាប់នឹងខេត្តកំពង់ឆ្នាំងនៅខាងលិច កំពង់ធំ និង ក្រចេះនៅខាងជើង ត្បូងឃ្មុំនៅខាងកើត និង ព្រៃវែង និង កណ្ដាលនៅខាងត្បូង។ កំពង់ចាមជាផ្លូវការត្រូវបានបែងចែកទៅជាពីរខេត្តនៅថ្ងៃទី ៣១​ ធ្នូ ២០១៣ ជារឿងដែលគេមើលឃើញភាគច្រើនថាជារបត់នយោបាយរបស់បក្សកាន់អំណាច។ ផ្ទៃដីទាំងអស់នៅខាងលិចនៃទន្លេមេគង្គនៅតែជាកំពង់ចាមដដែល គ្រាដែលផ្ទៃដីនៅខាងកើតទន្លេបានក្លាយជាខេត្តត្បូងឃ្មុំ។ មុនការបែងចែកនេះ កំពង់ចាមបានលាតសន្ធឹងទៅខាងកើតដល់ព្រំដែនអន្តរជាតិជាមួយវៀតណាម ធ្លាប់ជាខេត្តធំទី១១នៅកម្ពុជា និងមានប្រជាជន ១ ៦៨០ ៦៩៤ នាក់ ដែលបានចាត់ទុកថាជាខេត្តដែលមានប្រជាជនច្រើនបំផុតទីពីរក្នុងប្រទេស។ ទីរួមខេត្ត និង ក្រុងធំបំផុតរបស់ខេត្តនេះគឺក្រុងកំពង់ចាម។ កំពង់ចាមគឺជាស្រុកកំណើតនៃលោកនាយករដ្ឋមន្ត្រីហ៊ុន-សែនបច្ចុប្បន្ន។

ខេត្តបាត់ដំបង

ខេត្តបាត់ដំបង គឺជាខេត្តមួយនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តបាត់ដំបង មានទីប្រជុំជនធំនៅក្រុងបាត់ដំបង។ ខេត្តបាត់ដំបងមានព្រំប្រទល់ ខាងជើងជាប់ខេត្តបន្ទាយមានជ័យ ខាងកើតជាប់ខេត្តសៀមរាបនិងបឹងទន្លេសាប ខាងត្បូងជាប់ខេត្តពោធិ៍សាត់ ខាងលិចជាប់ខេត្តប៉ៃលិននិងខេត្តច័ន្ទបុរី(ប្រទេសថៃ)។

ខេត្តសៀមរាប

ខេត្តសៀមរាប ជាខេត្តមួយដែលមានទីតាំងនៅភាគខាងពាយ័ព្យ​នៃប្រទេស ក្បែរបឹងទន្លេសាប។ ទីរួមខេត្តរបស់ខេត្តនេះគឺ ក្រុងសៀមរាប។ ខេត្តសៀមរាបត្រូវបានដាក់ឈ្មោះបែបនេះដើម្បី រំលឹកដល់ជ័យជំនះនៅកងទ័ពខ្មែរលើកងទ័ពសៀមនៃរាជាណាចក្រអយុធ្យានៅសតវត្សទី១៧។ សព្វថ្ងៃខេត្តសៀមរាបត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាខេត្ត​តាំងនៅនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។

ជប៉ុន

ប្រទេសជប៉ុន(ជប៉ុន ៖ 日本国, នីប៉ុងកុគឹ រឺ នីហុងកុគឹ; អង់គ្លេស ៖ Japan)​ ហៅកាត់ថា​ ជប៉ុន (ជប៉ុន ៖ 日本​​​ នីប៉ុង រឺ នីហុង)​ ជាភាសាអង់គ្លេស Japan ។​ ជប៉ុន ជា​ប្រទេស​កោះ ក្នុងតំបន់ អាស៊ីខាងកើត។ ប្រទេសជប៉ុន ស្ថិតនៅក្នុង មហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើត នៃប្រទេស ចិន កូរ៉េ និង រូស្ស៊ី។

ពិធីបុណ្យចូលឆ្នាំខ្មែរ

ប្រទេសកម្ពុជាជាប្រទេសមួយដែលមានខឿនអរីយធម៌ដ៏ចំណាស់នៅភូមិភាគអាសុីអាគ្នេយ៍ហើយប្រជាជាតិនេះក៏មាននៅថ្ងៃចូលឆ្នាំរបស់ខ្លួនផងដែរ ដែលភាគច្រើនប្រជាជាតិប្រទេសនេះហៅខ្លួនឯងថា "ជនជាតិខែ្មរ" ។ ប្រវតិ្តពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសកម្ពុជាមានតាំងពីបុរាណកាលនិងយូរយាណាស់មកហើយហើយមួយភាគធំគឺផ្សារភ្ជាប់និងសាសនាហិណ្ឌូ នាប្រទេសឥណ្ឌា និង ប្រទេស សេរីលង្កា ។

ព្រះរាជាណាចក្រកម្ពុជា

ព្រះរាជាណាចក្រកម្ពុជា ឬ កម្ពុជា (អ.ស.អ.: [kɑmˈpuˈciə], ការបញ្ចេញសំឡេងខ្មែរ: [កាំ'ពុ'ជា]) គឺជា​ប្រទេស​មួយ​ស្ថិត​នៅ​ផ្នែក​ខាង​ត្បូង​នៃ​ទៀប​កោះ​ឥណ្ឌូ​ចិនក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដែលមាន​ផ្ទៃក្រឡា​សរុប​ ១៨១០៣៥ សហាតិមាត្រ​ការ៉េ ប្រទេស​នេះ​មាន​ព្រំប្រទល់ ជាប់​ថៃ​ នៅ​ទិសខាង​បស្ចិម និងពាយ័ព្យ ឡាវនៅទិសឧត្តរ វៀតណាម​ទិសបូព៌ា និង​ឈូងសមុទ្រថៃ​នៅទិសនិរតី។

ភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខណ្ឌ ខេត្ត និង រាជធានីនៃកម្ពុជា (២០១៣)

សម្រង់ចេញពី ៖ គេហទំព័រ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបញ្ជីទីតាំងការិយាល័យបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ ឆ្នាំ២០១៣ (ចេញផ្សាយថ្ងៃទី៨,៩ ខែមករា ឆ្នាំ២០១៣)

ភ្នំពេញ

ភ្នំពេញ ជារាជធានីរបស់ព្រះរាជាណាចក្រកម្ពុជាហើយជាទីក្រុងដែលធំជាងគេនៅក្នុងប្រទេសដែលមានចំនួនប្រជាជនជិត២លាននាក់នៅក្នុងឆ្នាំ ២០១៧។ ភ្នំពេញជាមជ្ឈមណ្ឌលធ្វើជំនួញ ពាណិជ្ជកម្ម ឧស្សាហកម្ម និងជាបណ្ដុំការងារច្រើនជាងគេក្នុងប្រទេស​កម្ពុជា។

ម៉ាក្រូសេដ្ឋកិច្ច

ម៉ាក្រូសេកិច្ច​ (អង់គ្លេស ៖ Macroeconomics) គឺជាការសិក្សាដែលផ្តោតទៅលើ​សេដ្ឋកិច្ចរបស់​ប្រទេសទាំងមូល ខុសពី មីក្រូសេដ្ឋកិច្ចដែលផ្តោតសំខាន់ទៅលើ​​បុគ្គល គ្រួសារ​​​ រឹក្រុមហ៊ុននីមួយៗ។អ្នកម៉ាក្រូសេកិច្ច​គេសិក្សាអំពី ផលទុនជាតិសរុប ​(GDP) អត្រាអ្នកគ្មានការងារធ្វើ (Unemployment rate) ដើម្បីអោយយល់ពីសេដ្ឋកិច្ចជាតិជារួម។ អ្នកម៉ាក្រូសេកិច្ច​បានបង្កើតម៉ូដេល(Model)​​សំរាប់ពន្យល់ពី​អំពីចំណូលជាតិ (National income) ផលិតផល(Output) ការចំណាយ (Consumption) អត្រាអ្នកគ្មានការងារធ្វើ (Unemployment rate) អតិផរណា(Inflation) ការសន្សំ (Saving) ការវិនិយោគ (Investment) ពាណិជ្ជកម្មអន្តរជាតិ (International Trade) និង ហិរញ្ញវត្ថុអន្តរជាតិ ​(International Finance)។ ​ចំណែកឯ មីក្រូសេដ្ឋកិច្ច​ ជាសំខាន់ផ្តោតទៅលើសកម្មភាពរបស់បុគ្គល ដូចជាសហគ្រាស (Firms) អ្នកប្រើប្រាស់ (Consumers) និងការសិក្សាអំពីទង្វើ​ពួកគេ​ទាក់ទងក្នុងការកំនត់​តំលៃ ​(Prices) និងចំនួនផលិតផល (Quantities) នៅលើទីផ្សារ (Markets) អ្វីមួយ។

រឿង ភូមិតិរច្ឆាន

រឿង ភូមិតិរច្ឆាន គឺជាប្រលោមលោកមួយបែបប្រវត្តិសាស្ត្រ ដែលបានរៀបរាប់ពីការជិះជាន់ គាបសង្កត់ កេងប្រវ័ញ្ច ពីសំណាក់ ពួកអាណានិគមបារាំង និងបានរៀបរាប់ពីទុក្ខវេទនា និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា នៅសម័យនោះ។

វចនានុក្រមខ្មែរ

វចនានុក្រមខ្មែរ គឺជាឈ្មោះសៀវភៅគោលអក្សរសាស្ត្រខ្មែរដ៏ធំមួយ ដែលកើតមុនគេបង្អស់ ក្នុងប្រទេសកម្ពុជា។ សៀវភៅនេះ មាន១៨៨៨ទំព័រ ដែលប្រជុំដោយមេពាក្យ វេយ្យាករណ៍ និងគោលក្បួនខ្នាតទាំងឡាយ សម្រាប់ពង្រីកភាសា89.991 និងអក្សរសាស្ត្រខ្មែរ។ មេពាក្យទាំងនោះ សរសេរតាមលំដាប់ព្យញ្ជនៈ ស្រៈ និងមានការពន្យល់ន័យសេចក្ដីផង។ មេពាក្យខ្លះ ប្រាប់ពីប្រភព សូរ និងរបៀបប្រើប្រាស់ពាក្យថែមទៀត។ហើយអក្សនេះ....

សង្គ្រាមលោកលើកទី២

សង្គ្រាម​លោក​លើក​ទីII ជា​សង្គ្រាម​សាកល ដែល​​គេ​សន្មត​ថា ​កើត​ឡើង​ពី​ឆ្នាំ១៩៣៩ ដល់​ឆ្នាំ១៩៤៥ បើ​ទោះ​ជា​​​ជម្លោះ​ប្រដាប់​​អាវុធ​ជាច្រើន​​បាន​​កើត​មាន​​មុន​នេះ។ វា​​​ជា​សង្គ្រាម​ប្រឆាំង​គ្នា រវាង​​​​​ក្រុម​សម្ព័ន្ធមិត្ត (Allies) និង​​​មហាអំណាច​អ័ក្ស (Axis)។ វា​ជា​សង្គ្រាម​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ដែល​មនុស្ស​ជាង១០០លាន​នាក់​បាន​ចូលរួម​ដោយ​ផ្ទាល់ មកពី​ជាង៣០ប្រទេស និង​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​​ប្រហែល៥០ – ៨៥លាន​នាក់ ​ជា​ជម្លោះ​យោធា​ដ៏​ប្រល័យ​បំផុត​ក្នុង​ប្រវត្តិ​​មនុស្សជាតិ។

សម័យលង្វែក

សម័យលង្វែកគឺជាសម័យក្រោយពីរជ្ជកាលព្រះបាទពញាយ៉ាត ប្រទេសកម្ពុជាកើតមានចម្បាំងជាច្រើនលើកច្រើនសា។ រាជធានីត្រូវ

សម័យអាណានិគមបារាំង

អាណាព្យាបាលបារាំងនៃកម្ពុជាបានបង្កើតប៉ែកនៃចក្រភពអាណានិគមបារាំងនៅកម្ពុជា។ ដែនអាណាព្យាបាលនេះត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៦៧ នៅពេសស្ដេចខ្មែរ ព្រះបាទនរោត្តមបានសុំឱ្យមានការបង្កើតអាណាព្យាបាលបារាំងលើប្រទេសរបស់ទ្រង់ ខណៈនោះ សៀម (ថៃទំនើប) បានលះបង់អធិរាជភាពលើកម្ពុជា និងទទួលស្គាល់អាណាព្យាបាលបារាំងនៅកម្ពុជាជាផ្លូវការ។ កម្ពុជាត្រូវបានធ្វើសមាហរណកម្មទៅជាសហភាពឥណ្ឌូចិននៅឆ្នាំ ១៨៨៧ រួមគ្នាជាមួយដែនអាណានិគម និងអាណាព្យាបាលបារាំងនៅវៀតណាម (កូសាំងស៊ីន អណ្ណាម និង តុងកឹង)។ នៅឆ្នាំ ១៩៤៦ កម្ពុជាទទួលបានសិទ្ធិគ្រប់គ្រងដោយខ្លួនឯង ក្នុងសហភាពបារាំង និងស្ថានភាពអាណាព្យាបាលត្រូវបានលុបបំបាត់នៅឆ្នាំ ១៩៤៩។ កម្ពុជាក្រោយមកបានទទួលបានឯករាជ្យ និងថ្ងៃឯករាជ្យត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ៩ វិច្ឆិកា ១៩៥៣។

សហរដ្ឋអាមេរិក

សហរដ្ឋអាមេរិក (អង់គ្លេស ៖ United States of America) គឺជា​សាធារណរដ្ឋ​សហព័ន្ធ ដែល​មាន​ដែល​មាន​រដ្ឋ (State) ៥០ និង​មណ្ឌល​សហព័ន្ធ (federal district) ១​។ រដ្ឋ​ចំនួន ៤៨ និង​មណ្ឌល​សហព័ន្ធ​ជាប់គ្នា​ជា​ដី​តែ​មួយ​ផ្ទាំង ស្ថិតនៅ​ផ្នែក​កណ្ដាល​នៃ​ទ្វីប​អាមេរិក​ខាងជើង ចន្លោះ​​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​អាត្លង់ទិក ខាងជើង​ជាប់​ជាមួយ​ប្រទេស​កាណាដា និង​ខាងត្បូង​ជាប់​ជាមួយ​ប្រទេស​មិកស៊ិក​។ អាឡាស្កា ជា​រដ្ឋ​មួយ​ស្ថិត​ប៉ែក​ពាយ័ព្យ​នៃ​ទ្វីប​អាមេរិក​ខាងជើង ខាងកើត​ជាប់​នឹង​ប្រទេស​កាណាដា និង​ខណ្ឌ​ពី​ប្រទេស​រុស្ស៊ី​ដោយ​ច្រក​សមុទ្រ​ប៊េរីង​។ រដ្ឋ​ហាវៃ គឺជា​ប្រជុំ​មួយ​នៅ​កណ្ដាល​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ ក្រៅ​ពី​នេះ សហរដ្ឋអាមេរិក​ក៏​នៅ​មាន​អាណាខេត្ត​ចំណុះ ឬ តំបន់​នៅ​លើ​កោះ​ដាច់ស្រយាល​មួយ​ចំនួន​ទៀត នៅ​ក្នុង​សមុទ្រ​ការាបៀន និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។

សិង្ហបុរី

សាធារណរដ្ឋសិង្ហបុរី (ឬសាំងហ្គាពួរ) (ជាភាសាអង់គ្លេស៖ Republic of Singapore, ជាភាសាចិន៖ 新加坡共和国, ជាភាសាម៉ាឡេ៖ Republik Singapura, ជាភាសាតាមិល៖ சிங்கப்பூர் குடியரச) ជាប្រទេសកោះស្ថិតនៅចុងខាងត្បូងនៃឧបទ្វីបម៉ាឡេ។ វាស្ថិតនៅចំងាយ ១៣៧ គ.ម ខាងជើងខ្សែអេក្វាទ័រ។ សិង្ហបុរីមានផ្ទៃដី ៧១០,២ គ.ម២ និងជាប្រទេសតូចជាងគេនៅអាស៊ីអាគ្នេយ៍។ សិង្ហបុរីខ័ណ្ឌចែកពី​ឧបទ្វីបម៉ាឡេ ដោយច្រកចូហរដែលនៅខាងជើង និងចែកពីកំរងកោះរ្យៅ(ឥណ្ឌូនេស៊ី) ដោយច្រកសិង្ហបុរីដែលនៅខាងត្បូង។ សិង្ហបុរីជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ​ឈានមុខគេចំណាត់ថ្នាក់លេខ៤ នៅលើពិភពលោក ដែលដើរតួនាទីយ៉ាងចំបង​ក្នុងវិស័យពាណិជ្ជកម្ម​និងហិរញ្ញវត្ថុអន្តរជាតិ។ កំពង់ផែសិង្ហបុរីស្ថិតក្នុងចំនោមកំពង់ផែដែលមមាញឹកជាងគេទាំង៥នៅលើពិភពលោក។

សុភាសិត​ខ្មែរ

សុភាសិត​ខ្មែរ ជា​ឃ្លា​​​ខ្លី​ៗ តែ​មាន​អត្ថន័យ​​ជ្រៅ​ជ្រះ​ ​​ជា​​ឱវាទ​ល្អៗ​​ដែល​មាន​ប្រយោជន៍​គួរ​រៀន​គួរ​ស្តាប់។​ ទំព័រ​នេះគឺ​ជា​កម្រង​ប្រមូល​ផ្តុំ​សុភាសិត​ខ្មែរ ដក​ស្រង់​ចេញ​ពី​សៀវ​ភៅប្រមូល​ភាសិត​ខ្មែរ​ ផ្សាយ​ចេញ​ពី​សមាគម​សម្តេច​ ជួន ណាត​។ក

អាន​ជា​ភាសា​ផ្សេង​ទៀត