សេដ្ឋកិច្ច

For a topical guide to this subject, see Outline of economics.
សេដ្ឋកិច្ច
GDP PPP Per Capita IMF 2008

ចំណាត់ថ្នាក់ក្រុមទូទៅ
មីក្រូសេដ្ឋកិច្ច · ម៉ាក្រូសេដ្ឋកិច្ច
ប្រវត្តិគំនិតសេដ្ឋកិច្ចHistory of economic thought
វិធីសាស្ត្រ · Heterodox approaches
វិធីបច្ចេកទេសTechnical methods
Mathematical · Econometrics
Experimental · គណនេយ្យជាតិNational accounting
Fields and subfields

ឥរិយាBehavioral · វប្បធម៌ · វិវត្តន៍
កំណើន · អភិវឌ្ឍន៍ · ប្រវត្តិ
អន្តរជាតិ · ប្រព័ន្ធសេដ្ឋកិច្ច
សេដ្ឋកិច្ចរូបិយវត្ថុ និងហិរញ្ញវត្ថុ
សេដ្ឋកិច្ចសាធារណៈ និងសុខុមាលភាព
សុខាភិបាល · អប់រំ · សុខុមាលភាព
ប្រជាសាស្ត្រ · ការងារ · បុគ្គលិក
គ្រប់គ្រង · គណនាComputational
Business · ព័ត៌មាន · ទ្រឹស្ដីល្បែង (Game theory)
អង្គការឧស្សាហកម្មIndustrial organization · ច្បាប់
កសិកម្ម · ធនធានធម្មជាតិ
ធម្មជាតិ · Ecological
ទីក្រុង · ជនបទ · តំបន់ · ភូមិសាស្ត្រ

បញ្ជីរាយនាម

Journals · Publications
Categories · ប្រធានបទ · Economists

ធុរកិច្ចនិងសេដ្ឋសាស្ត្រ

សេដ្ឋកិច្ច និង សេដ្ឋសាស្ត្រ

យោងតាមវចនានុក្រមខ្មែររៀបរៀងដោយ សម្តេចសង្ឃរាជ ជួន ណាត (១៩៦២) ដែលខាងវិទ្យាស្ថានភាសាជាតិបានអំពាវនាវឲ្យប្រើប្រាស់ជាគោល​នោះ​ ​បាន​ពន្យល់​ពាក្យ​សេដ្ឋកិច្ចថា​បាន​មក​ពី​បន្សំ​រវាង​ពាក្យ សេដ្ឋ + កិច្ចការ ក្នុង​នោះ​ពាក្យ"សេដ្ឋ" មាន​ន័យ​ថា ប្រសើរ ឧត្តុង្គឧត្តម។​ ​រួម​សេចក្តី​មក សេដ្ឋកិច្ច​មាន​ន័យ​ថា​ជា​កិច្ចការ​ដ៏ឧត្តុង្គ​ឧត្តម​ថ្លៃថ្លា ឬ​ក៏​ជា​កិច្ចការ​ទាំង​ឡាយ​ដែលធ្វើ​ឲ្យ​ប្រទេស​ជាតិ​រីក​ចំរើន ។ សំណេរក្រោយ​មកមានការ​ប្រើ​ប្រាស់ពាក្យនេះក្នុងន័យប្រាស​ចាក​ពី​ន័យ​ដើម​របស់វា ពោលគឺនៅពេល​ដែលពាក្យនេះត្រូវបានយកទៅប្រើឲ្យសមន័យទៅនឹងពាក្យបារាំងឬអង់គ្លេសថា អេកូនូមី (Economy)។ លោក រ. គោវិទ (១៩៦៧) បានពន្យល់ពាក្យសេដ្ឋកិច្ច នេះថា ជាការសន្សំទុកឲ្យចំរើនឡើង ឬជាកិច្ចការរាជការដែលទាក់ទងនឹងពាណិជ្ជកម្ម និងឧស្សាហកម្មទូទៅ ។ ចំណែកលោក ហ៊ាន សាហ៊ីប និងហ៊ីង ថូរ៉ាក់ស៊ី (២០០៤) បាន បញ្ជាក់ពីការប្រើប្រាស់ពាក្យនេះសំដៅទៅលើអត្ថន័យ​បីជាសំខាន់ ១) សេដ្ឋកិច្ចគឺជាសំណុំនៃទំនាក់ទំនងផលិតកម្មសង្គម និង ជាខឿនទៃទំនាក់ទំនងនេះ ២) សេដ្ឋកិច្ចក្នុងន័យជាវិស័យ ផ្នែក ឬទំហំសេដ្ឋកិច្ចដូចជា៖ សេដ្ឋកិច្ចឧស្សាហកម្ម សេដ្ឋកិច្ចកសិកម្ម ៣) សេដ្ឋកិច្ចក្នុងន័យកម្មវត្ថុសិក្សា (សេដ្ឋសាស្ត្រ)។​ ​ ចំណែកឯពាក្យថាសេដ្ឋសាស្ត្រវិញគ្រាន់តែសំដៅទៅលើសាស្ត្រា ឬវិជ្ជាដែលពន្យល់អំពីរបៀបរបបឬបែបផែននៃសេដ្ឋកិច្ច ។ តែយ៉ាងណា ន័យរបស់ពាក្យសេដ្ឋកិច្ច និងសេដ្ឋសាស្ត្រនៅក្នុងពេលបច្ចុប្បន្ននេះគឺជាន័យដែលផ្តល់ឲ្យដោយលោក រ. គោវិទជាចម្បង។

បើវិភាគពាក្យតាមនិរុត្តិសាស្ត្រ(etymology) ពាក្យថាសេដ្ឋកិច្ចគឺបានមកពីពាក្យក្រិច(ភាសាក្រិច)​ οίκω [oeko=ផ្ទះ] និង νέμω​ [nemo=ការបែងចែក] ពោលគឺសំដៅទៅ​ លើការចាត់ចែងទាំងឡាយនៅក្នុងផ្ទះដោយមេគ្រួសារ។​ ន័យដើមរបស់ពាក្យនេះ​ដូចជាមានលក្ខណៈចំឡែកបន្តិចបើប្រៀបធៀបទៅ នឹងវិសាលភាពនៃអត្ថន័យ របស់ពាក្យដែលកំពុង ត្រូវបានប្រើប្រាស់នាពេលបច្ចុប្បន្ន ពោលគឺយើងច្រើននិយាយសំដៅទៅដល់ន័យថាជាកិច្ចការសង្គមជាធំ។ ប៉ុន្តែ​បើ​គិត​ឲ្យ​ល្អិត​បន្តិច​នោះ​ គ្រួសារនិង​សង្គម​មាន​លក្ខណៈ​រួម​គ្នា​ច្រើន​នៅក្នុងការចាត់ចែងកិច្ចការនិង​ធនធាន។ គ្រួសារប្រឈម​មុខ​នឹង​ការសំរេចចិត្តជាច្រើនដូចជាថា​​តើ​សមាជិក​ក្នុង​គ្រួសារ​និមួយៗត្រូវធ្វើ​អ្វី​ខ្លះ? អ្នកណា​ជា​អ្នក​បោកគក់​? អ្នកណា​ជា​អ្នកដាំស្ល​? តើ​ចំណូល​ដែល​រកបាន​ត្រូវ​សន្សំ​ប៉ុន្មាន​និង​ចាយ​វាយ​ប៉ុន្មាន? តើត្រូវចាយវាយលើ​អ្វី​ខ្លះ រាប់ចាប់តាំង​ពី​ការចំណាយប្រចាំថ្ងៃ ការចំណាយលើការសិក្សា​របស់​កូនៗ ការ​ដាក់ទុន​រកស៊ី ។ល។ និយាយ​អោយ​ខ្លី​ គ្រួសារនិមួយៗ​ត្រូវ​បែងចែក​ធនធាន​របស់​ខ្លួន​ក្នុង​ចំណោម​សមាជិកដោយ​ផ្អែក​លើ​សមត្ថភាព​ ការខិតខំ​ប្រឹងប្រែង ចំណង់​ចិត្តរបស់​ពួកគេ​ម្នាក់ៗ និងត្រូវធ្វើយ៉ាងណាដើម្បីរក្សាលំនឹងស្ថានភាព​គ្រូសារផងដែរ។ ​យើងតែងតែប្រើប្រាស់ពាក្យថា​សេដ្ឋកិច្ចគ្រួសារ"សម្រាប់សំដៅទៅដល់កិច្ចការដែលបានរៀបរាប់ មកខាងលើនេះ។ ​សង្គម​ក៏​ដូចជា​គ្រួសារ​មួយដែរ គឺតែងជួប​ប្រទះការសំរេចចិត្ត​ជាច្រើនដូចជា​តើ​ត្រូវ​ផលិតអ្វី? ផលិត​ដោយ​របៀបណា? ផលិត​សំរាប់​អ្នកណា? និងដើម្បីអ្វី?

ជាទូទៅ​ពាក្យ​សេដ្ឋសាស្ត្រសំដៅ​ទៅ​លើកិច្ចការសង្គមជាជាងកិច្ចការគ្រួសារ ពីព្រោះថាទ្រឹស្តីដែល​នឹង​លើក​យកមក​អធិប្បាយ​នៅ​ទីនេះ​មានឫសគល់ជាការដោះស្រាយបញ្ហា សង្គមជាចម្បង។ ទោះជាយ៉ាងណាក៏ដោយ គោលគំនិតសេដ្ឋសាស្ត្រអាចយកទៅប្រើប្រាស់ បានយ៉ាងទូលំទូលាយលើគ្រប់បញ្ហាដែលចោទមានឡើង សូម្បីតែបញ្ហាផ្ទាល់ខ្លូន។ ហើយក៏មានសេដ្ឋវិទូខ្លះ​បាន​សិក្សា​លើ​ប្រធានបទសង្គម​ដូច​ជា​អាពាហ៍ពិពាហ៍​ ​ទោសប្រហារជីវិត​រហូត​ដល់ស្ថាប័ននយោបាយ​។​ យើងនឹងពិនិត្យទៅលើការឲ្យនិយមន័យ ដល់ពាក្យសេដ្ឋសាស្ត្រដោយបណ្តាសេដ្ឋវិទូនៅគ្រប់មជ្ឈដ្ឋាន ហើយនិងពីអ្វីៗដែលពូកគេនិយាយអំពីសេដ្ឋសាស្ត្រ។ តែសូមបញ្ជាក់ថាសេដ្ឋវិទូមិនដែលពេញចិត្តនឹងនិយមន័យណាមួយដែលខ្លួនបានផ្តល់ឲ្យនោះទេ ពួកគេមានអារម្មណ៍ថាវាមានន័យច្រើនជាងនេះទៅទៀត។

លោក Jean-Baptiste Say បានសរសេរថា៖​ "កម្មវត្ថុសិក្សាស្តីពីសេដ្ឋសាស្ត្រគឺធ្វើឲ្យដឹងថា តើធនធានធម្មជាតិនានាកកើតឡើងដូចម្តេច? និងប្រើប្រាស់ដូចម្តេច? ដើម្បី​បំពេញ​​សេចក្តី​ត្រូវកា​ររបស់​សង្គមជាតិ"។ ផ្អែកលើ​និយមន័យ​នេះ យើងអាច​យល់​បាន​ថា សេដ្ឋវិទូ​ព្យាយាម​​យល់​ឲ្យ​កាន់តែច្បាស់នូវដំណើរការ​បំឡែង​ធនធាន​ដែលមាន រហូតទៅ​ដល់​ការប្រើប្រាស់​ចុងក្រោយ ហើយ​បំណង​សំខាន់​បំផុត​នោះ​គឺ​បំពេញ​តម្រូវការ​នៃ​បណ្ដុំ​មនុស្ស ។ ទោះបីយ៉ាងណា​និយមន័យ​នេះ​នៅតូច​ចង្អៀត​ណាស់​សំរាប់​វិសាលភាព​សេដ្ឋកិច្ច​ក្នុងពេល​បច្ចុប្បន្ន ។

លោក Lionel Robbins​​ បានផ្តល់និយមន័យថា "សេដ្ឋសាស្ត្រជាវិទ្យាសាស្ត្រសិក្សាពីឥរិយាបថ របស់មនុស្សឈរលើទំនាក់ទំនងរវាងសេចក្តីត្រូវការចុងក្រោយ​និង​ធនធាន​កម្រ ដែលមានជម្រើស​ក្នុង​ការប្រើប្រាស់"​។ ជានិយមន័យដែលបន្ថែមន័យបន្តិចទៅលើនិយមន័យ ខាងលើដោយបញ្ជាក់ពីជម្រើសនៃសេចក្តីនេះ ដោយយោង ទៅលើការគ្របគ្រង នូវធនធាន ដោយ​ផលិត​ជា​វត្ថុ​ប្រើប្រាស់​ចុងក្រោយ​តាមវិធី​ប្រសើរ​បំផុតទៅតាម​សេចក្តី​ត្រូវការ​របស់សង្គម​។ ក្នុងនេះ​សេដ្ឋសាស្ត្រ​មិនចាប់អារម្មណ៍​លើទំនិញ​ពាក់កណ្ដាល​សំរេច​ទេ​ ដោយ​ធ្វើយ៉ាងណា​ឲ្យតែបាន​ទំនិញ​ចុង ក្រោយ​គ្រប់គ្រាន់​នឹង​បំពេញ​សេចក្តីត្រូវការ។

លោក Karl Mark ឲ្យនិយមន័យថា "សេដ្ឋសាស្ត្រជាវិទ្យាសាស្ត្រសិក្សាអំពីក្រិត្យក្រម មុខងារ និងការអភិវឌ្ឍន៍ទំនាក់ទំនងរវាងមនុស្សនិងមនុស្សតាមរយៈផលិតកម្ម ការបែងចែក ការផ្លាស់ប្តូរ និងការប្រើប្រាស់ធនធាននានាក្នុងតំណាក់កាលនៃការអភិវឌ្ឍន៍សង្គម" ។ សេដ្ឋវិទូនេះបានផ្តល់និយមន័យដ៏ទូលាយមួយដែល​រួមមាន​ការសិក្សា​ពី​សមាសភាគ​នៅក្នុង​សេដ្ឋកិច្ច ទំនាក់ទំនងរវាងសមាសភាគទាំងនោះ​ ផលិតកម្ម ការបែងចែកផលិតផលសំរេច និងការបែងចែកផលនៅក្នុងសង្គមផងដែរ ។ សមាសភាគសេដ្ឋកិច្ច នៅទីនេះ​បញ្ជាក់​តាមរយៈ​ទំនាក់ទំនង​រវាងមនុស្សនិងមនុស្សដែលមានដូចជាផលិតករ អ្នកប្រើប្រាស់ និងរដ្ឋាភិបាលជាដើម។ តែសេដ្ឋសាស្ត្រ​មិនគ្រាន់តែ​ចាប់​អារម្មណ៍​តែ​ក្នុង​ដំណាក់កាល​នៃការ​អភិវឌ្ឍន៍​សង្គម​ទេតែ​សំរាប់​ជីវិត​សេដ្ឋកិច្ច​ពីដើមដល់ចប់ ។

លោក Paul Samuelson បានសរសេរថា "កម្មវត្ថុសិក្សាស្តីពីសេដ្ឋសាស្ត្រគឺជាការប្រើប្រាស់ធនធាន ភោគទ្រព្យដែលមានកំណត់សំរាប់ផលិតទំនិញនិងសេវា រួចបែងចែក​របស់​ទាំងនោះ​ទៅអោយ​វណ្ណៈ និងក្រុមមនុស្សផ្សេងៗគ្នា"។ និយមន័យនេះខ្លីនិង មានន័យគ្រប់គ្រាន់ដែលបញ្ជាក់ពីកម្មវត្ថុនៃសេដ្ឋសាស្ត្រ ហើយងាកចេញពីន័យ បែបសង្គមសាស្ត្រដែល​សេដ្ឋវិទូ​ទាំងបី​ ខាងលើ​បានផ្តល់ដោយ​រក្សា​ខ្លឹមសារ​ដែលជា​កម្មវត្ថុ​នៃ​សេដ្ឋសាស្ត្រ។

សេដ្ឋវិទូ Alfred Marshall បានអោយនិយមន័យយ៉ាងសាមញ្ញថា "សេដ្ឋសាស្ត្រគឺការសិក្សាអំពីជីវិតធម្មតានៃមនុស្សជាតិ " ។ នេះជានិយមន័យយ៉ាងទូលាយ​បំផុត​ដែល​ជា​កម្មវត្ថុ​សិក្សា​នៃ​សេដ្ឋសាស្ត្រ​សំរាប់​ពេល​បច្ចុប្បន្ន ពោលគឺសេដ្ឋសាស្ត្រ​អាចយកទៅប្រើប្រាស់បានយ៉ាងទូលំទូលាយ នៅក្នុងក្របខ័ណ្ឌជាគោលការណ៍មួយដែលនឹងយកមកបកស្រាយនៅ ចំណុច​ជាបន្តបន្ទាប់ខាងក្រោម។ សេដ្ឋវិទូភាគច្រើនកំណត់ឲ្យនិយមន័យសេដ្ឋសាស្ត្រថា "ជាការសិក្សាអំពីរបៀបដែលសង្គមនិមួយៗចាត់ចែងធនធានដ៏កម្ររបស់ខ្លួន" ឬ អាចសរុបមួយទៀតថា "សេដ្ឋសាស្ត្រជាវិទ្យាសាស្ត្រសិក្សា ស្រាវជ្រាវរកវិធីដើម្បីដោះស្រាយបញ្ហា ការប្រើប្រាស់ឲ្យចំទីកន្លែង និងចំពេលវេលា​ និងឲ្យមានប្រសិទ្ធភាព នូវធនធានសេដ្ឋកិច្ច ឬកត្តាផលិតកម្មដែលយើងមានដោយកម្រ និងគ្រប់គ្រងកត្តាទាំងនេះក្នុងទិស ដៅបំពេញឲ្យបាននូវតំរូវការរបស់សង្គមមនុស្ស" (សាហ៊ីប និង ថូរ៉ាក់ស៊ី ២០០៤)។ ពិនិត្យតាមនិយមន័យនេះ មានពាក្យ​បីសំខាន់គឺរបៀប​ វិធីសាស្ត្រចាត់ចែងធនធានកំរ និងសង្គម អាចប្រែបានថាជាក្បួនខ្នាត ដែលសំដៅទៅលើការរៀបចំធានធានដែលមានកំណត់ ដូចជាផ្ទៃដី ធនធានធម្មជាតិ ប្រជាជន ដោយធ្វើយ៉ាង​ណាឲ្យទទួលផលមកវិញជាអតិបរមា ហើយមិនមែនសំរាប់មនុស្សម្នាក់ៗទេ តែសំរាប់បណ្ដុំមនុស្សទាំងអស់ ឬក៏សង្គមមួយ។

មុខវិជ្ជា​នេះ​ត្រូវ​បាន​បែងចែក​ជា​ពីរ​សាខា​គឺ៖​ មីក្រូសេដ្ឋកិច្ចដែល​សិក្សា​ពី​បុគ្គល​​ម្នាក់ៗ​មានដូចជា​គេហជន​ និង​អាជីវកម្ម និង​ម៉ាក្រូសេដ្ឋកិច្ច​ជាកាសិក្សា​​ពីកិច្ចការ​របស់​ប្រទេស​មួយទាំងមូល​​ដែល​ជាទូទៅ​ពិចារណា​ទៅលើ​ការផ្គត់ផ្គង់សរុប​និងតម្រូវការសរុប​ មូលធន និងទំនិញ។ ចំណុច​ដែល​ទទួល​ការចាប់អារម្មណ៍​នៅ​ក្នុង​សេដ្ឋកិច្ច​មាន​ ការបែងចែកធនធានកំរ ផលិតកម្ម ការចាត់ចែង ពាណិជ្ជកម្ម និង​​​ការប្រកួតប្រជែង​។ មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចត្រូវ​បានយក​ទៅ​ប្រើប្រាស់កាន់តែច្រើនឡើងដើម្បីដោះស្រាយ​បញ្ហា​ទាំងឡាយដែល​ទាក់ទង​ទៅនឹង​ជម្រើស​នៅក្រោម​ភាពកំរ ឬការកំណត់​តម្លៃ​សេដ្ឋកិច្ច​។

សេដ្ថកិច្ចទីផ្សារសេរី (Capitalisim)គឺជាទំរង់សេដ្ឋកិច្ចមួយដែលមានប្រវិត្តចេញពីបណ្តាប្រទេសលោកខាងលិច។

ខេត្តកណ្ដាល

កណ្ដាល (ការបញ្ចេញសំឡេងខ្មែរ: [kɑnn'daːl], អានថា: កន់'ដាល) គឺជាខេត្តនៃប្រទេសកម្ពុជាដែលមានទីតាំងនៅប៉ែកអាគ្នេយ៍នៃប្រទេសនេះ។

ខេត្តមានព្រំដែន

ខាងកើតជាប់ខេត្តព្រៃវែង

ខាងត្បូងជាប់ ខេត្តតាកែវ

ខាងកើតឈៀងខាងជើងជាប់ ខេត្តកំពង់ចាម

ខាងកើតឈៀងខាងត្បូងជាប់នឹង វៀតណាម។ ទីរួមខេត្ត គឺក្រុងតាខ្មៅ ដែលមានចំងាយ ១១ គម ខាងត្បូងនៃ[ភ្នំពេញ]។ កណ្ដាលគឺជាខេត្តមួយក្នុងចំណោមខេត្តដែលស្ដុកស្ដម្ភជាងគេក្នុងប្រទេស។ ខេត្តកណា្តលមាន ស្រុកចំនួន ១០, ក្រុង ១, ឃុំ-សង្កាត់ ១៤​៦ ភូមិចំនួន ១០៨៧ មានប្រជាជនចំនួន ១០៧៥១២៥ នាក់ ហើយខេត្តនេះផងដែរមានផែ្ទដី ៣៥៦៨ សហាតិមាត្រការ៉េ។ ប្រជាជនខេត្តកណា្តលភាគច្រើនប្រកបរបរកសិកម្ម ដាំដំណាំ ក្រៅពីនេះរដូវធើ្វស្រែ ពួកគាត់មានរបរមួយទៀតគឺ របរឡើងត្នោត និងធើ្វស្រូវប្រាំង ព្រមទាំងដាំដំណាំផ្សេងៗទៀត ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ខ្លួន។

ខេត្តកោះកុង

កោះកុង (អ.ស.អ.: [kɑh koŋ]) គឺជាខេត្តនៃកម្ពុជា។ ទីរួមខេត្តគឺក្រុងខេមរភូមិន្ទ។ខេត្តនេះដែលមានក្រុងខេមរភូមិន្ទជាទីរួមខេត្តស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា។ ខេត្តកោះកុងមានព្រំប្រទល់ ខាងជើងជាប់នឹងខេត្តពោធិ៍សាត់ ខាងកើតជាប់នឹងខេត្តកំពង់ស្ពឺ កំពត និង ព្រះសីហនុ ខាងត្បូងនិងខាងលិចជាប់នឹងឈូងសមុទ្រថៃ និងមួយផែ្នកនៃ ចង្វាតត្រាច(ខេត្តត្រាច)ប្រទេសថៃ។

ខេត្តកំពង់ចាម

កំពង់ចាម (អ.ស.អ.: [kɑmpɔːŋ caːm]) គឺជាខេត្តនៃប្រទេសកម្ពុជាដែលស្ថិតនៅវាលទំនាបកណ្ដាលនៃទន្លេមេគង្គ។ វាមានព្រំប្រទល់ជាប់នឹងខេត្តកំពង់ឆ្នាំងនៅខាងលិច កំពង់ធំ និង ក្រចេះនៅខាងជើង ត្បូងឃ្មុំនៅខាងកើត និង ព្រៃវែង និង កណ្ដាលនៅខាងត្បូង។ កំពង់ចាមជាផ្លូវការត្រូវបានបែងចែកទៅជាពីរខេត្តនៅថ្ងៃទី ៣១​ ធ្នូ ២០១៣ ជារឿងដែលគេមើលឃើញភាគច្រើនថាជារបត់នយោបាយរបស់បក្សកាន់អំណាច។ ផ្ទៃដីទាំងអស់នៅខាងលិចនៃទន្លេមេគង្គនៅតែជាកំពង់ចាមដដែល គ្រាដែលផ្ទៃដីនៅខាងកើតទន្លេបានក្លាយជាខេត្តត្បូងឃ្មុំ។ មុនការបែងចែកនេះ កំពង់ចាមបានលាតសន្ធឹងទៅខាងកើតដល់ព្រំដែនអន្តរជាតិជាមួយវៀតណាម ធ្លាប់ជាខេត្តធំទី១១នៅកម្ពុជា និងមានប្រជាជន ១ ៦៨០ ៦៩៤ នាក់ ដែលបានចាត់ទុកថាជាខេត្តដែលមានប្រជាជនច្រើនបំផុតទីពីរក្នុងប្រទេស។ ទីរួមខេត្ត និង ក្រុងធំបំផុតរបស់ខេត្តនេះគឺក្រុងកំពង់ចាម។ កំពង់ចាមគឺជាស្រុកកំណើតនៃលោកនាយករដ្ឋមន្ត្រីហ៊ុន-សែនបច្ចុប្បន្ន។

ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង (អ.ស.អ.: [kɑmpɔːŋ cʰnaːŋ]) ជាខេត្តមួយ ស្ថិតនៅភាគកណ្តាលនៃប្រទេស កម្ពុជា។ ខេត្តកំពង់ឆ្នាំង ជាខេត្តល្បីខាងផលិតក្អមឆ្នាំងមានគុណភាពល្អ អំពីដី។ ខេត្តជិតខាងគឺ (ពីខាងជើងតាមទ្រនិចនាឡិកាវិល) កំពង់ធំ កំពង់ចាម កណ្ដាល កំពង់ស្ពឺ និង ពោធិ៍សាត់។ ក្រុងទីរួមខេត្តកំពង់ឆ្នាំងគឺក្រុងកំពង់ឆ្នាំង។

ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ (អ.ស.អ.: [kɑmpɔːŋ spɨː] ជាអក្សរឡាតាំង Kampong Speu) ជាខេត្តនៃកម្ពុជា។ ខេត្តមានព្រំប្រទល់ជាប់ខេត្តពោធិ៍សាត់ និង កំពង់ឆ្នាំងនៅខាងជើង ខេត្តកណ្ដាលនៅខាងកើត តាកែវនៅខាងភាគអាគ្នេយ៍ កំពតខាងត្បូង និងកោះកុងនៅភាគខាងលិច។ ទីរួមខេត្តគឺក្រុងច្បារមន។

ខេត្តកំពង់សឺ្ពសិ្ថតនៅក្នុងតំបន់ខ្ពង់រាប និង ព្រៃភ្នំមានប្រជាជនសរុប ៥៩៨ ៨៨២ នាក់ ក្នុងនោះមានប្រុស ២៨៧ ៣៩២ នាក់ ស្រី ៣១១ ៤៩០ នាក់។ ជាភាគរយនៃប្រជាជនជា ស្ត្រីមាន ៥២ ភាគរយ។ ខេត្តនេះរួមមាន ៨ ស្រុក, ៨៩ ឃុំ-សង្កាត់ និង ១៣១៩ ភូមិ។ ចំនួន ប្រជារា្រស្តទូទាំងខេត្តនេះ សើ្មនឹង ៥,២ ភាគរយនៃប្រជាជនទូទាំងប្រទេសកម្ពុជា។ សន្ទភាពប្រជាជនរបស់ខេត្តគឺ ៨៥ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ខ្ពស់ជាង សន្ទភាពកម្រិតជាតិ ដែលមានតែ ៦៤ នាក់ ។

ខេត្តកំពង់ស្ពឺ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ខេត្ត​ដែល​សំបូរ​ដោយដើម​ត្នោត​ច្រើន​ជាង​គេ។

ខេត្តក្រចេះ

ក្រចេះ (អ.ស.អ.: [krɑˈceh]) គឺជាខេត្តមួយក្នុងប្រទេសកម្ពុជា។ ក្រុងរបស់ខេត្តមានឈ្មោះថា ក្រចេះដែលជាទីរួមខេត្ត។ ក្រចេះគឺជាខេត្តតូចមួយតែគួរឲ្យចាប់ចិត្ត សិ្ថតនៅប៉ែកឦសាននៃ រាជធានី ភំ្នពេញ។ វាមានព្រំប្រទល់ជាប់នឹងស្ទឹងត្រែងនៅភាគខាងជើង មណ្ឌលគីរីនៅខាងកើត កំពង់ធំ និង កំពង់ចាមនៅខាងលិច ហើយត្បូងឃ្មុំ និងវៀតណាមនៅខាងត្បូង។ មានផ្លូវគមនាគមន៍តភ្ជាប់ ៣ខែ្ស គឺផ្លូវជាតិលេខ៧ ចម្ងាយ ៣៤0 គីឡូម៉ែត្រ ផ្លូវលំក្រាលក្រួសក្រហម កាត់ស្រុកតំបែរ-ស្រុកឆ្លូង មួយខែ្ស និងតាមមាត់ទនេ្លមួយខែ្សទៀត មានចម្ងាយប្រហាក់ប្រហែល នឹងផ្លូវទឹកទនេ្លមេគង្គ ២២០ គីឡូម៉ែត្រ។ ការធ្វើដំណើរ ទោះបីតាមរថយន្តកី្ត តាមកាណូតលឿនកី្ត មិនលើសពី ៥ម៉ោងទេ ពិតជាបានមកដល់ក្រុងក្រចេះដោយសុវតិ្ថភាព។ ខេត្តក្រចេះ សម្បូរដោយធនធានធម្មជាតិ នៅលើដី មានព្រៃព្រឹក្សា វាលស្រែ ដីមានជីជាតិ នៅក្នុងទឹកសម្បូរដោយត្រី ពិសេសមេពូជត្រីធំៗ នៅតាមអន្លង់មេគង្គ ក្នុងស្រុកសំបូរ និងមានសត្វផ្សោតទឹកសាប ដែលទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ។ ក្រៅពីនេះ នៅមានទេសភាព ដ៏ស្រស់សោភ័ណ ថៃ្ងលិចគងព្រៃកោះទ្រង់ដ៏ស្អាត គួរឱ្យចង់ទស្សនាទៀតផង។ ទាំងអស់ដែលបានបរិយាយចោះៗ ខាងលើ ធ្វើឲ្យខេត្តក្រចេះមានកំណើនភ្ញៀវទេសចរណ៍ទេ្វដងក្នុង មួយឆ្នាំៗ។ កត្តាទាំងនេះបាន ចង្អុលឲ្យខេត្តក្រចេះជ្រើសរើសយក វិស័យទេសចរណ៍ ជាវិស័យអាទិភាពក្នុងកិច្ចការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច ទោះតាមរយៈចំណូលដោយផ្ទាល់កី្ត ដោយប្រយោលកី្ត ក៏វិស័យទេសចរណ៍បានកំពុងជំរុញយ៉ាងស្វាហាប់ ដើម្បីធ្វើជាឧបករណ៍វិជ្ជមានមួយក្នុងការកាត់បន្ថយភាពក្រីក្រ បង្កើនការងារសម្រាប់ប្រជាពលរដ្ឋ ជាង ២៨ ម៉ឺននាក់ នៅខេត្តក្រចេះ។

ខេត្តបាត់ដំបង

ខេត្តបាត់ដំបង គឺជាខេត្តមួយនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តបាត់ដំបង មានទីប្រជុំជនធំនៅក្រុងបាត់ដំបង។ ខេត្តបាត់ដំបងមានព្រំប្រទល់ ខាងជើងជាប់ខេត្តបន្ទាយមានជ័យ ខាងកើតជាប់ខេត្តសៀមរាបនិងបឹងទន្លេសាប ខាងត្បូងជាប់ខេត្តពោធិ៍សាត់ ខាងលិចជាប់ខេត្តប៉ៃលិននិងខេត្តច័ន្ទបុរី(ប្រទេសថៃ)។

ខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ជាខេត្តមួយនៅភាគខាងលិចនៃប្រទេសកម្ពុជា។ ខេត្តពោធិ៍សាត់មានទីរួមខេត្តនៅ ក្រុងពោធិ៍សាត់។ ខេត្តពោធិ៍សាត់គឺជាខេត្តមួយដែលសិ្ថតនៅក្នុងតំបន់ទនេ្លសាប មានទីតាំងនៅទិសបចិ្ចមនៃប្រទេស។ ខេត្តពោធិ៍សាត់មានប្រជារាស្ត្រ 360,445 នាក់ ក្នុងនោះ ប្រុស 172,890 នាក់ ស្រី 187,555 នាក់ ។ ស្រ្តី 52,0 ភាគរយ នៃប្រជារាស្ត្រ សរុបក្នុងខេត្ត ។

ខេត្តនេះរួមមាន 6ស្រុក 7​ សង្កាត់​ 42 ឃុំ និង 495 ភូមិ ។ ដោយមានការប្រយុទ្ធ ជំរឿនពុំអាចប្រតិបតិខ្ញុំការ បាននៅក្នុងស្រុកមួយគឺ ស្រុកវាលវែង ។ ប្រជារា្រស្តនៅក្នុងខេត្តនេះមាន 3,2 ភាគរយនៃប្រជារា្រស្តទូទាំងប្រទេសកម្ពុជា។ ដង់ស៊ីតេប្រជារា្រស្តរបស់ខេត្ត គឺ28 នាក់ ក្នុងមួយ គីឡូម៉ែត្រ ការ៉េ ទាបជាង ដង់ស៊ីតេថ្នាក់ជាតិដែលមានតែ 64 នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ ។

ខេត្តព្រៃវែង

ព្រៃវែង គឺជាខេត្ត មួយនៃ ប្រទេសកម្ពុជា. ទីរួមខេត្តរបស់ខេត្តព្រៃវែង គឺក្រុងព្រៃវែង។

ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគីរីជាខេត្តស្ថិតនៅភាគខាងកើតប្រទេសកម្ពុជា។ ខេត្តនេះមានផ្ទៃដីធំជាងគេ តែមានប្រជាជនតិចជាងគេ។ ទីរួមខេត្តឈ្មោះក្រុងសែនមនោរម្យ។ ខេត្តមណ្ឌលគីរីជាតំបន់ទេសចរណ៏ធម្មជាតិធំមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានតំបន់ទេសចរណ៏ធម្មជាតិជាច្រើនដូចជាទឹកជ្រោះប្រកបដោយហ្វូងមច្ឆាជាច្រើនប្រភេទ ព្រមទាំងរុក្ខជាតិ សត្វព្រៃ ព្រៃកោងកាង និងភ្នំតូចធំជាច្រើន។

ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង គឺជាខេត្តមួយនៅចុងខាងជើងនៃប្រទេសកម្ពុជា។ ឈ្មោះដើម ហៅថា សៀងតេង ។ ទីក្រុងរបស់ខេត្តស្ទឹងត្រែង មានឈ្មោះថា ទីក្រុងស្ទឹងត្រែង។

ខេត្តស្វាយរៀង

ខេត្តស្វាយរៀង ជា ខេត្តមួយ ស្ថិតនៅអាគ្នេយ៍ (ខាងត្បូងឈៀងខាងកើត) នៃប្រទេសកម្ពុជា។ ទីក្រុងរបស់ ខេត្តស្វាយរៀង ឈ្មោះ ទីក្រុងស្វាយរៀង ។

ខេត្តឧត្ដរមានជ័យ

ខេត្តឧត្តរមានជ័យ ជាខេត្តមួយនៅភាគខាងជើងប្រទេសកម្ពុជា។ ខេត្តឧត្តរមានជ័យមានទីរួមខេត្តនៅក្រុងសំរោង។

ព្រះរាជាណាចក្រកម្ពុជា

ព្រះរាជាណាចក្រកម្ពុជា ឬ កម្ពុជា (អ.ស.អ.: [kɑmˈpuˈciə], ការបញ្ចេញសំឡេងខ្មែរ: [កាំ'ពុ'ជា]) គឺជា​ប្រទេស​មួយ​ស្ថិត​នៅ​ផ្នែក​ខាង​ត្បូង​នៃ​ទៀប​កោះ​ឥណ្ឌូ​ចិនក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដែលមាន​ផ្ទៃក្រឡា​សរុប​ ១៨១០៣៥ សហាតិមាត្រ​ការ៉េ ប្រទេស​នេះ​មាន​ព្រំប្រទល់ ជាប់​ថៃ​ នៅ​ទិសខាង​បស្ចិម និងពាយ័ព្យ ឡាវនៅទិសឧត្តរ វៀតណាម​ទិសបូព៌ា និង​ឈូងសមុទ្រថៃ​នៅទិសនិរតី។

ដោយ មានប្រជាជន​ជាង ១៤,៨ លាន​នាក់ កម្ពុជា​គឺ​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​ទី​៧០​ក្នុង​​លោក។ សាសនា​ផ្លូវការ​គឺ​ព្រះពុទ្ធសាសនាថេរវាទ ដែល​ត្រូវ​បាន​និយមកាន់​ដោយ​ប្រជាជន​កម្ពុជា​ប្រហែល ៩៥%។ ជន​ជាតិ​ភាគ​តិច​ក្នុង​ប្រទេស​នេះ​រួម​មាន​វៀតណាម ចិន ចាម និង​ពួកកុលសម្ព័ន្ធភ្នំ ៣០ ផ្សេងៗ​ទៀត។ រាជធានី​ និង ទីក្រុង​ធំ​ជាងគេបំផុតនោះ​គឺ ​ភ្នំពេញ ដែលជា​មជ្ឈមណ្ឌល​នយោបាយ សេដ្ឋកិច្ច និង ​វប្បធម៌​នៃ​ប្រទេសកម្ពុជា។ ព្រះរាជាណាចក្រ​នេះ​កាន់​របប​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ដែល​មាន​ព្រះ​បាទ នរោត្តម សីហមុនី ជា​ព្រះមហាក្សត្រ​ ​ដែល​ត្រូវបានជ្រើសរើស​ដោយ​ក្រុម​ប្រឹក្សា​រាជបល្ល័ង្ក ជាព្រះ​ប្រមុខរដ្ឋ។ ប្រមុខ​រាជរដ្ឋាភិបាល​គឺ សម្ដេចហ៊ុន សែន ដែល​នៅពេលបច្ចុប្បន្ន​នេះ​ លោកគឺជា​មេ​ដឹកនាំ​ដែលកាន់តំណែង​យូរ​បំផុត នៅ​អាស៊ី​អាគ្នេយ៍​និង​បាន​ដឹកនាំប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង ​២៥ ឆ្នាំមក​ហើយ។ រីឯមេដឹកនាំចលនាប្រឆាំងនិងដែលមានប្រជាប្រិយបំផុតនៅក្នុងសង្គមខ្មែរគឺលោក សម-រង្សុី ដែលគាត់បានជាប់ជាតំណាងរាស្រ្តតាំងនិត្តិកាលទី១ឆ្នាំ១៩៩៣មកម្ល៉េះ។

ឈ្មោះ​បុរាណ​របស់​កម្ពុជា​គឺ "កម្ពុជៈ" (សំស្ក្រឹត: कंबुज)។ នៅ​ឆ្នាំ​ ៨០២ ​នៃ ​គ.ស. ព្រះ​បាទ​ជ័យវរ្ម័នទី២​បាន​ប្រកាស​ព្រះ​អង្គ​ឯង​ជា​ព្រះ​មហាក្សត្រ ដែលយើងអាចសម្គាល់ឃើញនូវ​ការ​ចាប់កំណើត​នៃ​មហារាជាណាចក្រ​ខ្មែរ ដ៏រុងរឿង​អស់​រយៈពេល​ជាង​ ៦០០​ ប្លាយឆ្នាំ ហើយ​ព្រះ​មហាក្សត្រ​សោយ​រាជ្យ​បន្ត​បន្ទាប់ពីទ្រង់នោះ បានបន្ត​ត្រួតត្រាមួយ​ភាគធំ​នៃ​អាស៊ី​អាគ្នេយ៍ និង​​ប្រមូលផ្ដុំ​អំណាច ព្រម​ទាំង​ភោគ​ទ្រព្យ​​ច្រើន​លើស​លប់ជាងគេ។ ព្រះ​រាជាណាចក្រឥណ្ឌូបនីយកម្ម​មួយនេះ​បាន​កសាង​ប្រាសាទ​បូជនីយដ្ឋាន​នានា ដូចជា​អង្គរវត្ត និង​បាន​សម្រួល​ដល់​ការ​ផ្សព្វផ្សាយ​សាសនាព្រហ្មញ្ញ​ ហើយនិងព្រះពុទ្ធសាសនា​នៅ​អាស៊ី​អាគ្នេយ៍​មួយភាគធំ។ បន្ទាប់​ពី​ការ​ធ្លាក់សម័យ​អង្គរ​ទៅកណ្ដាប់ដៃនៃអយុធ្យា​នៅ​សតវត្ស​ទី​១៥មក កម្ពុជា​បាន​ប្រែ​ក្លាយ​ជា​ប្រទេស​ចំណុះ​មួយ​នៅ​ចន្លោះ​ប្រទេស​ជិត​ខាង​របស់​ខ្លួន​រហូត​ដល់​ប្រទេស​ត្រូវ​បាន​ធ្វើ​អាណានិគមកិច្ច​ដោយ​ពួក​បារាំង​នៅ​ពាក់​កណ្ដាល​សតវត្ស​ទី​១៩។ កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​បារាំង​មក​វិញ​នៅ​ឆ្នាំ ១៩៥៣។

សង្គ្រាមវៀតណាមបាន​រីក​រាល​ដាល​ដល់​កម្ពុជា ដែល​ធ្វើ​ឱ្យ​មាន​ការ​ងើប​ឡើង​របស់​ពួក​ខ្មែរក្រហម ដែល​ពួកនោះបាន​ដណ្ដើម​កាន់កាប់បាន​ទីក្រុងភ្នំពេញ​នៅ​ឆ្នាំ ​១៩៧៥ ហើយ​បាន​បន្ដ​ការប្រល័យពូជសាសន៍ខ្មែរ ចាប់​ពីឆ្នាំ ១៩៧៥-១៩៧៩ និង​ក្រោយ​មក​បាន​វាយ​ប្រយុទ្ធ​នឹង​ពួក​យួន​ដែល​នៅ​ពី​ក្រោយ​ខ្នង​របប​សាធារណរដ្ឋប្រជាមានិតកម្ពុជា​កំឡុង​សម័យសង្គ្រាមកម្ពុជា-វៀតណាម (១៩៧៩-១៩៩១)។ បន្ត​បន្ទាប់​ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស១៩៩១ កម្ពុជា​ត្រូវ​បាន​អភិបាលកិច្ច​មួយរយៈពេល​ខ្លី​ដោយក្រុម​បេសកកម្មសហប្រជាជាតិ (១៩៩២-១៩៩៣) ក្រោយ​ពី​ការ​បោះ​ឆ្នោត​ទៅ គេ​​ឃើញមានអ្នក​បោះ​ឆ្នោតប្រហែល ៩០%​ ​បាន​បោះ​ឆ្នោត​ ហើយអង្គការសហប្រជាជាតិ ក៏​បាន​ដកថយ​ចេញពីកម្ពុជាទៅវិញ។ រដ្ឋប្រហារឆ្នាំ១៩៩៧ បាន​ធ្វើឱ្យលោកហ៊ុន សែន និង គណបក្សប្រជាជនកម្ពុជារបស់លោក ស្ថិតនៅក្នុងអំណាចរហូតដល់ឆ្នាំ២០១៧ សព្វថ្ងៃនេះ។

កម្ពុជា​បាន​ងើប​មុខ​ឡើង​វិញ​ប៉ុន្មានឆ្នាំ​ក្រោយ​មក​ក្នុង​មណ្ឌល​នៃ​ឥទ្ធិពល​សង្គមនិយម ជា​សាធារណរដ្ឋប្រជាមានិតកម្ពុជា​រហូត​ដល់​ឆ្នាំ​ ១៩៩៣។ បន្ទាប់​ពី​ប៉ុន្មាន​ឆ្នាំ​នៃ​គម្លាត​ឆ្ងាយ ប្រជាជាតិ​ដែល​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​សារ​សង្គ្រាមមួយនេះ បាន​បង្រួប​បង្រួម​គ្នាឡើង​វិញ​ក្រោម​របប​រាជាធិបតេយ្យ​នៅ​ឆ្នាំ ១៩៩៣ និង​បាន​ស្គាល់នូវ​ការ​រីក​ចម្រើន​យ៉ាង​លឿន​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​ធនធានមនុស្ស ដែល​ពេល​នោះកំពុង​តែ​រស់រានឡើង​វិញក្រោយ​ពី​ប៉ុន្មាន​ទសវត្ស​នៃ​សង្គ្រាមរដ្ឋប្បវេណី​មក។ កម្ពុជា​ធ្លាប់​មាន​កំណត់ត្រា​មួយ​ក្នុង​ចំណោម​កំណត់ត្រា​សេដ្ឋកិច្ច​ដ៏​ល្អ​បំផុត​នៅ​អាស៊ី ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម ៦,០% ក្នុងរយៈ​ពេល​ ១០ ​ឆ្នាំ​ចុង​ក្រោយ​នេះ។ វិស័យ​វាយនភណ្ឌ កសិកម្ម សំណង់ សម្លៀកបំពាក់ និង ​ទេសចរណ៍​ដ៏​ខ្លាំងក្លា​បាន​នាំ​ឱ្យ​មាន​ការ​បណ្ដាក់​ទុន​បរទេស និង​ការ​ដោះដូរ​ពាណិជ្ជកម្ម​អន្តរជាតិ។ នៅ​ឆ្នាំ​២០០៥ ស្រទាប់​រ៉ែប្រេង និង​ឧស្ម័ន​ធម្មជាតិ​ត្រូវ​បាន​រក​ឃើញ​ខាង​ក្រោម​ទឹក​ក្នុង​ទឹក​ដី​កម្ពុជា និង​គ្រានោះដែរ​និស្សារណកម្ម​ពាណិជ្ជកម្មនឹង​ចាប់ផ្ដើម​ក្នុង​ឆ្នាំ ​២០១៣ ចំណូល​ប្រេង​ទាំងមូល​អាច​ជះ​ឥទ្ធិពល​ដល់​សេដ្ឋកិច្ច​កម្ពុជា​យ៉ាង​ខ្លាំង។ ទោះបីមានការរីកចម្រើនខាងសេដ្ឋកិច្ចយ៉ាងណាក្ដី ពេលតែមួយក្នុងឆ្នាំ ២០១៣ នោះដែរ លិបិក្រមអភិវឌ្ឍន៍មនុស្ស (លអម) ចាត់ថ្នាក់កម្ពុជាក្នុងចំណាត់ថ្នាក់ទី១៣៨ (រួមជាមួយ លាវ) ក្នុងលក្ខខណ្ឌនៃការអភិវឌ្ឍមនុស្សចង្អុលបង្ហាញថាកម្ពុជាមានការរីកចម្រើនពីមធ្យមមកទាបមកទល់​សព្វថ្ងៃនេះ។

ភ្នំពេញ

ភ្នំពេញ ជារាជធានីរបស់ព្រះរាជាណាចក្រកម្ពុជាហើយជាទីក្រុងដែលធំជាងគេនៅក្នុងប្រទេសដែលមានចំនួនប្រជាជនជិត២លាននាក់នៅក្នុងឆ្នាំ ២០១៧។ ភ្នំពេញជាមជ្ឈមណ្ឌលធ្វើជំនួញ ពាណិជ្ជកម្ម ឧស្សាហកម្ម និងជាបណ្ដុំការងារច្រើនជាងគេក្នុងប្រទេស​កម្ពុជា។

ភ្នំពេញមានបណ្តុំសំណង់អាគារធំៗជាច្រើន រួមបញ្ជូលទាំងទីផ្សារ និងផ្សារទំនើបដែលធំជាងគេក្នុងប្រទេសកម្ពុជា សកលវិទ្យាលយ័ច្រើនជាងគេសំរាប់សិស្សានុសិស្សសិក្សារៀនសូត្រ ព្រលានយន្តហោះអន្តរជាតិ កំពង់ផែផ្លូវទឹក និងកំពង់ផែផ្លូវគោកសម្រាប់ផ្គត់ផ្គង់ការដឹកជញ្ជូននិងផ្ទុកទំនិញផ្សេងៗ និងកន្លែងទេសចរណ៍ដែលទាក់ទាញភ្ញៀវជាតិ-អន្តរជាតិបានច្រើនលំដាប់ទី២បន្ទាប់ពី ក្រុងសៀមរាប។

ឡាវ

ប្រទេស​លាវ ឬ ប្រទេស​ឡាវ​មាន​ឈ្មោះ​ជា​ផ្លូវ​ការ​ថា សាធារណរដ្ឋ​​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ (ສາທາລະນະລັດ​ປະຊາທິປະໄຕ​ປະຊາຊົນ​ລາວ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាជន​ឡាវ)។​ ប្រទេស​លាវ​ជា​ប្រទេស​មួយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ ប្រទេស​​លាវ​មាន​ព្រំ​ដែន ខាង​ជើង​ឆៀង​ខាង​លិច​ជាប់ចិន និង មីយ៉ាន់ម៉ា (ភូមា) ខាង​កើត​ជាប់​វៀតណាម ខាង​ត្បូង​ជាប់​កម្ពុជា និង​ខាង​លិច​ជាប់​ថៃ។ ប្រទេស​លាវ​គ្មាន​ព្រំដែន​ជាប់​សមុទ្រ​ទេ។ ប្រទេស​លាវ​មាន​ប្រវត្តិសាស្ត្រ​ត​មក​ពី​រាជាណាចក្រ​ឡាងសាង (រាជ​អាណាចក្រ​លាន​ជាង គឺ​រាជាណាចក្រ​ដំរី​ ១ លាន) ​ដែល​ចាប់​កំណើត​ឡើង​នៅ​គ្រិស្តសតវត្សរ៍​ទី ១៤ ដល់ គ្រិស្តសតវត្សរ៍​ទី ១៨។ បន្ទាប់​ពី​ឆ្លង​កាត់​របប​អាណាព្យាបាលបារាំង​រួច​មក ប្រទេស​លាវ​បាន​ទទួល​ឯករាជ្យ​នៅ​ឆ្នាំ ១៩៤៩។ បន្ទាប់​មក សង្គ្រាម​ស៊ីវិល​បាន​បន្ត​រហូត​ដល់​ឆ្នាំ ១៩៧៥ នៅ​ពេល​ចលនា​របស់​កុំម៉ុយនីសប៉ាថេតឡាវ​ឡើង​កាន់​កាប់​អំណាច។

សហគ្រាស​ឯកជន​កើន​ឡើង​ជា​លំដាប់​តាំង​ពី​មាន​កំណែ​ទម្រង់​សេដ្ឋកិច្ច​នៅ​ទសវត្សរ៍ ៩០។​ បច្ចុប្បន្ន ប្រទេស​លាវ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​អន់​ថយ​​ផ្នែក​សេដ្ឋកិច្ច​​ក៏​ដូច​ជា​ផ្នែក​នយោបាយ។ កំណើន​សេដ្ឋកិច្ច​លាវ​មាន ៧,២% នៅ​ឆ្នាំ ២០០៦។ សេដ្ចកិច្ច​ពឹង​ផ្អែក​លើ​វិស័យ​កសិកម្ម ដោយ​ប្រជាជន​ប្រមាណ​ ៨០% ជា​កសិករ។ ប្រទេស​លាវ​មាន​ជន​ជាតិ​ភាគ​តិច​ចម្រុះ ដែល​ក្នុង​នោះ ៧០% ជា​ជនជាតិលាវ។

ជាភាសាដទៃទៀត

This page is based on a Wikipedia article written by authors (here).
Text is available under the CC BY-SA 3.0 license; additional terms may apply.
Images, videos and audio are available under their respective licenses.