យុគថ្មបំបែក

យុគថ្មបំបែក ជាដំណាក់កាលដំបូងនៃយុគថ្ម ដែលនៅពេលនោះមនុស្សយកបំណែកថ្មមកធ្វើជាឧបករណ៍ប្រើប្រាស់។ យុគថ្មបំបែកចាប់ផ្ដើមដោយកំណើតមនុស្សដំបូងដែលមានអាយុកាលប្រហែលជា ១,៨លានឆ្នាំមុន រហូតដល់ប្រហែល ១០០០០ ឆ្នាំមុនគ.ស.។

ថៃសម័យបុរេប្រវត្តិ

ថៃបុរេប្រវត្តិត្រូវសើរើត្រឡប់ទៅកាន់ ១០០០០០០ ឆ្នាំកន្លងទៅហើយរាប់ចាប់ពីបាសាណីភូត និង ប្រដាប់ប្រដាថ្ម ដែលបានរកឃើញនៅថៃភាគខាងជើង និងខាងលិច។ នៅឯស្ថានីយ៍បុរាណវិទ្យានៅលំបាង ថៃភាគខាងជើង បាសាណីភូត ហូម៉ូអេរ៉ិចទូស មនុស្សលំបាង ចុះកាលកំណត់ត្រឡប់ទៅ ១០០០០០០ - ៥០០០០០ ឆ្នាំ ត្រូវបានគេរកឃើញ។ ឧបករណ៍ថ្មជាច្រើនត្រូវបានគេរកឃើញយ៉ាងច្រើននៅ កញ្ចនបុរី ឧបល្បរាជធានី នគរឝ្រីធម្មរាជ និង លពបុរី។ គំនូរគុហាភ្នំសម័យបុរេប្រវត្តិមួយចំនួនក៏ត្រូវបានគេរកឃើញនៅតំបន់ទាំងនោះដែរ ដែលចុះកាលកំណត់មានអាយុកាល ១០០០០ឆ្នាំ។

ប្រវត្តិសាស្ត្រចិន

អរិយធម៌ចិនមានដើមកើតនៅមជ្ឈមណ្ឌលក្នុងតំបន់ផ្សេងៗតាមដងទន្លេពីរគឺទន្លេលឿង និង ទន្លេឆាងជាំង នៅយុគថ្មរំលីង ក៏ប៉ុន្តែទន្លេលឿងត្រូវបានគេនិយាយថាគឺជាអណ្ដូងនៃអរិយធម៌ចិន​។ ជាមួយប្រវត្តិសាស្ត្របន្តរាប់ពាន់ឆ្នាំមក ចិនជាអរិយធម៌មួយក្នុងចំណោមអរិយធម៌ចំណាស់បំផុតនៃពិភពលោក។ ប្រវត្តិសាស្ត្រចិនជាសំណេរត្រូវបានគេដឹងថាបានសរសេរនៅដើមសម័យរាជវង្សសាង (រ.១៧០០-១០៤៦ មស) ទោះបីយ៉ាងណាក៏ដោយ ក៏អត្ថបទប្រវត្តិសាស្ត្របុរាណៗមួយចំនួនដូចជា កំណត់ត្រាមហាប្រវត្តិវិទូ (រ.១០០ មគ) និង វស្សប្បវត្តិឫស្សី បានពោលអះអាងថាធ្លាប់មានសម័យរាជវង្សសៀមុនសម័យរាជវង្សសាងទៅទៀត។ វប្បធម៌ អក្សរសាស្ត្រ និង ទស្សនវិជ្ជាចិនភាគច្រើន បានរីកចម្រើនច្រើនកំឡុងសម័យរាជវង្សចូវ (១០៤៥-២៥៦មគ.)។

រាជវង្សចុវបានចាប់ផ្ដើមដាំក្បាលចុះដោយសារសម្ពាធខាងក្រៅនិងខាងក្នុងនៅសតវត្សទី៨ម.គ. និងនគរនេះនៅទីបំផុតបានបែកខ្ញែកទៅជារដ្ឋតូចៗ ដោយផ្ដើមឡើងនៅសម័យរដូវស្លឹកឈើលាស់និងរដូវស្លឹកឈើជ្រុះ និងឈានដល់ការស្ដែងឱ្យឃើញមែនទែននៅក្នុងសម័យនគរចម្បាំង។ នេះគឺជារឿងមួយក្នុងចំណោមសម័យកាលនៃរដ្ឋភាពបរាជ័យក្នុងប្រវត្តិសាស្ត្រចិន (ថ្មីៗបំផុតនៃរឿងនោះគឺសង្គ្រាមរដ្ឋប្បវេណីចិន)។នៅចន្លោះសម័យនៃនគរជាច្រើននិងស្ដេចត្រាញ់និយម រាជវង្សចិននានាបានគ្រប់គ្រងប៉ែកមួយចំនួន រឺក៏ចិនទាំងមូល នៅក្នុងសម័យខ្លះ រួមមានសម័យបច្ចុប្បន្ន ការត្រួតត្រាបានលាតសន្ធឹងទៅឆ្ងាយដល់ស៊ិនជាំង និង/រឺ ទីបេ។ ការអនុវត្តបែបនេះបានចាប់ផ្ដើមជាមួយរាជវង្សឈិន: នៅឆ្នាំ២២១ម.គ. អធិរាជស្ដេចឈិនឝ៊ឺបានបង្រួបបង្រួមនគរចម្បាំងផ្សេងៗ ហើយបានបង្កើតឡើងនូវអធិរាជាណាចក្រចិនទីមួយដំបូងគេ។ រាជវង្សសោយរាជ្យបន្តៗនៅក្នុងប្រវត្តិសាស្ត្រចិនបានអភិវឌ្ឍប្រព័ន្ធការិយាធិបតេយ្យជាច្រើនដែលអាចឱ្យអធិរាជចិនគ្រប់គ្រងដោយផ្ទាល់លើទឹកដីដ៏ធំធេងល្វឹងល្វើយ។

ទិដ្ឋភាពសាមញ្ញនៃប្រវត្តិសាស្ត្រចិនគឺថាសម័យកាលផ្លាស់ប្ដូរជាច្រើននៃការបង្រួបង្រួមនិងបែកបាក់នយោបាយ រួមជាមួយនោះចិនជាចៃដន្យក៏ត្រូវបានត្រួតត្រាដោយពួកមនុស្សមកពីវាលស្តិប ភាគច្រើននៃពួកគេ ដែលនៅពេលនោះបានធ្វើសមានកម្មទៅជាប្រជាជនហានចិនរួចទៅហើយ។ ឥទ្ធិពលវប្បធម៌និងនយោបាយមកពីប៉ែកជាច្រើននៃអាស៊ី បាននាំមកដោយរលកបន្តៗនៃអន្តោប្រវេសន៍ ការវាតទី និងសមានកម្មវប្បធម៌ គឺជាផ្នែកនៃវប្បធម៌ចិនទំនើបនេះ។

ប្រវត្តិសាស្ត្របារាំង

ពាក្យថា បារាំង គឺជាឈ្មោះរបស់បុរស់ម្នាក់តែប៉ុននោះ។ បក្សពួក ហ៊ូម៉ូ បានចូលមកកាន់កាប់នៅតំបន់នៃប្រទេសបារាំងអស់រយះពេលរាប់ពាន់ឆ្នាំមកហើយ ដែលលើកដំបូងបំផុតនោះគឺពួក ហ៊ូម៉ូ សាភៀន និងពួកក្រូម៉ាណន់ ដែលបានចូលមកប្រហែលជា ៤០០០០ឆ្នាំមុន។

ស្របតាមសំដីរបស់លោក ចន ធី ឃុច បានអោយដឹងថា តំបន់ លេដ ប្រូន អ៊េដ៏ ក្នុងប្រទេសបារាំង ដែលមានព្រំដែនជាប់ជាមួយនិងសមុទ្រនោះគឺជាតំបន់ដែលសាបព្រោះបណ្តាញសហជីពលករ ដែលឥឡូវនេះត្រូវបាន

គេហៅថា អាឡូន ទែច ប្រូន អ៊េ។ តំបន់នេះមានការអភិវឌ្ឍន៏យ៉ាងខ្លាំងដែលបានរាប់បញ្ចូលទាំងកោះមួយចំនួននៅប្រទេសដូចជា ប្រទេសអង់គ្លេស ប្រទេសអេស្បាញ និង ប្រទេសប៉ទុយកាល់។

ប្រវត្តិសាស្រ្តលើកដំបូងដែលបានកត់ត្រានៅតំបន់ រ៉ូអ៊េដ៏ នោះគឺ បានសរសេរពីអ្វីៗដែលបារាំងបានបង្កើតតំបន់មួយចំនួននៅភូមិភាគហ្គាល និងឈានដល់ប្រទេសក្រិចនិងប្រទេសរ៉ូមាំងផងដែរ។ ប្រទេសក្រិច

និងប្រទេសរ៉ូមាំងក៏បានសរសេរកត់ត្រាជាប្រវត្តិសាស្រ្តផងដែរនូវតំបន់បីនៃប្រទេសបារាំងគឺ ហ្គាល អាឃ្វិតានី និងតំបន់ ប៊េលហ្គារ។ ក្រោយមកមានអរិយធម័មួយឈោ្មះថា ហ្គាឡូ និងអរិយធម័របស់ ហ្គាលបាន

បញ្ចូលគ្នានៅចក្រភពរ៉ូមាំង។

ដំណាក់កាលចុងក្រោយនៃចក្រភពរ៉ូមាំងនិងហ្គាលគឺត្រូវបានពួកគ្មានអារ្យធម៏ច្បាស់លាស់ចូលមកលុកលុយរុករានហើយក៏បានតាំងទីលំនៅនៅទីនោះ ហើយសំខាន់បំផុតនោះគឺពួក ហ្គឺម៉ានិក និង ពួក ហ្វា្រកស៏។ស្តេចរបស់ពួក ហ្វ្រាកស៏ ដែលមានឈ្មោះថា ខ្លូវីស បានក្ដោបក្តាប់ទៅលើតំបន់ ហ្គាល នៅចុងស.វ ទី៥។ ពួក ហ្វ្រាកស៏ បានគ្រប់គ្រងនៅតំបន់នោះអស់រយះពេលរាប់រយឆ្នាំ។ ពួក ហ្រ្វាកស៏បានពង្រីកដែនដីរបស់ខ្លូន

ក្រោមការដឹកនាំរបស់ស្តេច ឆារឡេម៉ារ ។

ប្រវត្តិសាស្ត្រភូមា

ប្រវត្តិសាស្ត្រភូមា (មីយ៉ាន់ម៉ា) គ្របដណ្ដប់ប្រវត្តិកាលចាប់ពីពេលនៃការតាំងលំនៅមនុស្សដែលគេស្គាល់ដំបូង១៣ ០០០ឆ្នាំកន្លងទៅមកដល់សម័យបច្ចុប្បន្ន។ ពួកអ្នកស្រុកដំបូងៗបង្អស់នៃប្រវត្តិសាស្ត្រដែលបានកត់ត្រាទុកគឺពួកព្យូដែលបានចូលទៅកាន់ដងទន្លេឥរាវតីចាប់ពីយូនណានរ.សតវត្សទី២ម.គ.។ នៅសតវត្សទី៤ ស.ធ. ពួកព្យូបានស្ថាបនារដ្ឋបុរីជាច្រើននៅត្រឹមចុងខាងត្បូងព្រំ (ព្យី) និងបានកាន់ព្រះពុទ្ធសាសនា។ កាន់តែឆ្ងាយទៅខាងត្បូង គឺពួកមន ដែលបានចូលពីនគរហរិបុញ្ជ័យនិងទ្វារវត្តីនៅភាគខាងកើត បានបង្កើតឡើងរដ្ឋបុរីផ្ទាល់ខ្លួនរបស់ពួកគេតាមបណ្ដោយខ្សែឆ្នេរភូមាភាគខាងក្រោមនៅដើមសតវត្សទី៩។

ក្រុមមួយផ្សេងទៀត ម៉្រានម៉ា (ពួកភូមា រឺ បឹម៉ា) នៃនគរណានចោ បានចូលទៅកាន់ដងទន្លេឥរាវតីខាងលើនៅដើមសតវត្សទី៩។ ពួកគេបានបន្តបង្កើតឡើងនូវអធិរាជាណាចក្របាកាន (១០៤៤-១២៨៧) ការបង្រួបបង្រួមជានិច្ចលើកទីមួយនៃដងទន្លេឥរាវតីនិងបរិមណ្ឌលរបស់ខ្លួន។ ភាសានិងវប្បធម៌ភូមា បានចូលមកយឺតៗទៅជំនួសធម្មនិយមព្យូនិងមនកំឡុងសម័យនោះ។ បន្ទាប់ពីការធ្លាក់របស់បាកាននៅឆ្នាំ១២៨៧ នគរតូចៗជាច្រើន ក្នុងនោះដែលអវៈ ហង្សាវត្តី អារ៉ាកាន និង ពួករដ្ឋឝានធ្លាប់មានឥទ្ធិពលសំខាន់ បានមកដើម្បីត្រួតត្រាទេសភាពនេះ ដែលពោរពេញដោយសម្ព័ន្ធមិត្តប្រែប្រួលជានិច្ច និងសង្គ្រាមរហូត។ នៅពាក់កណ្ដាលទីពីរនៃសតវត្សទី១៦ រាជវង្សតោនងុ (១៥១០-១៧៥២) បានបង្រួបបង្រួមប្រទេសនេះឡើងវិញ និងបានស្ថាបនាអធិរាជាណាចក្រធំបំផុតនៅក្នុងប្រវត្តិសាស្ត្រអាស៊ីអាគ្នេយ៍អស់រយៈកាលមួយរយៈពេលខ្លី។ ស្ដេចតោនងុក្រោយៗបានបង្កើតកំណែទម្រង់រដ្ឋបាលនិងសេដ្ឋកិច្ចជាគន្លឹះៗជាច្រើនដែលបានផ្ដល់ឱ្យនគរកាន់តែតូច សន្តិភាព និង រុងរឿងនៅសតវត្សទី១៧និងដើមសតវត្សទី១៨។ នៅពាក់កណ្ដាលទីពីរនៃសតវត្សទី១៨ រាជវង្សកូនបោន (១៧៥២-១៨៨៥) បានស្ដានគរនេះឡើងវិញ និងបានបន្តកំណែទម្រង់តោនងុដែលបានបង្កើនការគ្រប់គ្រងកណ្ដាលក្នុងតំបន់បរិមណ្ឌលជាច្រើន និងបានផលិតមួយក្នុងចំណោមរដ្ឋដែលាមានអក្ខរភាពភាគច្រើនបំផុតនៅអាស៊ី។ រាជវង្សនេះក៏បានដើរចូលទៅក្នុងសង្គ្រាមជាមួយពួកអ្នកជិតខាងខ្លួនទាំងអស់។ នគរនេះបានធ្លាក់ទៅពួកប៊្រិតថេនរយៈកាលប្រាំមួយទសវត្សជាង (១៨២៤-៨៥)។

ការគ្រប់គ្រងប៊្រិតថេនបាននាំមកនូវការផ្លាស់ប្ដូរសង្គម សេដ្ឋកិច្ច វប្បធម៌ និងរដ្ឋបាលបន្តៗជាច្រើនដែលបានប្រែក្លាយសង្គមកសិជនបទភ្លាមៗ។ សំខាន់បំផុត ពួកប៊្រិតថេនគ្រប់គ្រងភាពដោយឡែកគ្នានៃក្រុមខាងក្រៅដែលបានដាក់ពណ៌ចំណោមក្រុមជនជាតិច្រើនអនេករបស់ប្រទេសនេះ។ ចាប់តាំងពី ឯករាជ្យនៅឆ្នាំ១៩៤៨ ប្រទេសនេះបានស្ថិតនៅក្នុងចំណោមមួយក្នុងសង្គ្រាមរដ្ឋប្បវេណីដែលអូសបន្លាយដ៏យូរបំផុត ដែលនៅតែមិនទាន់ដោះស្រាយរូច។ ប្រទេសនេះស្ថិតនៅក្រោមការគ្រប់គ្រងយោធាក្រោមរូបភាពផ្សេងៗចាប់ពី ១៩៦២ ដល់ ២០១០ និងនៅក្នុងដំណើរការបានក្លាយជាមួយក្នុងចំណោមប្រទេសជាតិដែលអភិវឌ្ឍតិចជាងគេបំផុតក្នុងពិភពលោក។

ល្អាងស្ពាន

ល្អាងស្ពានជាឈ្មោះរូងភ្នំថ្មកំបោរមួយដែលស្ថិតនៅក្នុងភ្នំទាក់ទ្រាំង ភូមិគីឡូម៉ែត្រ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមានចម្ងាយពីក្រុងបាត់ដំបង ប្រមាណ៤០គីឡូម៉ែត្រពីក្រុងបាត់ដំបង តាមបណ្ដោយផ្លូវឆ្ពោះទៅខេត្តប៉ៃលិន។

ស្ថានីយ៍បុរេប្រវត្តិខ្មែរ

ស្ថានីយ៍បុរេប្រវត្តិគឺជាការធ្វើកំនាយរកឃើញនូវឧបករណ៍ប្រើប្រាស់ដោយបុព្វបុរសប្រើប្រាស់ ។

១.ស្ថានីយសំរោងសែន នៅខេត្តកំពង់ឆ្នាំង ខាងឆ្វេងដៃនៃស្ទឹងជីនិចដោយលោក៖

1. Roque (1876)

2. J.Moara (1877)

3. L.Jamme (1887-1888)

4. Mansuy (1901) (Japanese)

• អាយុកាល ៣២០០-១២៨០មុនគ.ស

២.ស្ថានីយ៍អន្លង់ផ្តៅ នៅឈាងខាងកើត រកឃើញដោយលោក Mansuy (1902) យុគសំរិទ្ធ ។

៣.ស្ថានីយ៍ម្លូព្រៃ នៅព្រះវិហារ រកឃើញដោយលោក៖1. Pellen (1938)

2. Coedes (1938)

៤.ស្ថានីយ៍តំបន់អង្គរ រកឃើញដោយលោក៖1. Groslier (1959)

2. Solheim (1959) យុគថ្មរំលីង

៥.ស្ថានីយ៍នីរាងមូល នៅមេមត់ រកឃើញដោយលោក៖1. Mallerel (1959)

2. Bernard (1982) យុគថ្មរំលីង

៦.ស្ថានីយ៍ភូមិមូល នៅខេត្តរតនៈគិរី (មានអាយុកាល ១៥០០-៥០០មុនគ.ស) ។

៧.ស្ថានីយ៍យុគថ្មបំបែក នៅស្ទឹងត្រែងទៅក្រចេះ មានអាយុកាល៦០០ ០០០ឆ្នាំរកឃើញដោយលោក Saurin (1963) យុគថ្មបំបែក ។

៨.ស្ថានីយ៍ល្អាងស្ពាន រកឃើញដោយលោក Mourer (1965) មានអាយុ ៦៨០០ឆ្នាំមុនគ.ស ជាយុគថ្មរំលីង ។

៩.ស្ថានីយ៍ភ្នំល្អាង រកឃើញដោយលោក Carbonnel (1967) ប្រទះឃើញឧបករណ៍ថ្មនិងឆ្អឹងសត្វ ។

១០.ស្ថានីយ៍ក្បាលរមាស នៅខេត្តកំពតរកឃើញដោយលោក Pavie (1881) មិនទាន់កំណាយ ។

១១.ស្ថានីយ៍អង្គបុរី រកឃើញដោយសាកលវិទ្យាល័យហាវៃ (1995) ស្វាមកំពង់ផែមានព្រែកជីកចាស់ៗជាច្រើនភ្ជាប់ពីក្រុងអង្គរបុរី ទៅ កំពង់ផែអូរកែវ ៕

អូរកែវ

អូរកែវ (យួន:Óc Eoដែលជាការកត់សម្លេងតាមពាក្យខ្មែរ) គឺជាស្ថានីយបុរាណវត្ថុនៅស្រុកថ្វាយសឺននៅភាគខាងត្បូងខេត្តអានយ៉ាង វៀតណាម នៅតំបន់ដីសណ្ដទន្លេមគេង្គនៅវៀតណាម។ វាក៏ជាឃុំមួយនៃឃុំសម័យទំនើបរបស់វៀតណាមដែរ។ អូរកែវប្រហែលធ្លាប់ជាកំពង់ផែដ៏មមាញឹកនៃ នគរវ្នំ រវាងសតវត្សទី១ និងទី៧គ.ស.។ ពួកអ្នកប្រាជ្ញប្រើពាក្យ វប្បធម៌អូរកែវ សំដៅលើវប្បធម៌សម្ភារៈបុរាណនៃតំបន់ដីសណ្ដមេគង្គដែលត្រូវបានធ្វើការកត់សម្គាល់ដោយវត្ថុបុរាណជាច្រើន​ដែលបានមកនៅអូរកែវតាមរយៈការស្វែងរកខាងបុរាណវត្ថុវិទ្យាយ៉ាងយកចិត្តទុកដាក់។

ជាភាសាដទៃទៀត

This page is based on a Wikipedia article written by authors (here).
Text is available under the CC BY-SA 3.0 license; additional terms may apply.
Images, videos and audio are available under their respective licenses.