ភាសា

ភាសាគឺជាចំណេះរបស់មនុស្សដើម្បីការបានមកនិងការប្រើរបៀបស្មុគស្មាញនៃការទំនាក់ទំនងឬយើងអាចហៅបានម្យ៉ាងទៀតបានថាភាសាអាចជាឧទាហរណ៍មិនទូទៅខ្លះនៃរបៀបរបប។វិទ្យាសាស្រ្កដែលសិក្សាទៅលើភាសាគឺត្រូវបានហៅថាភាសាវិទ្យាភាសាខ្មែរ។តាមការវាយតំលៃខ្លះៗទៅលើចំនួនយ៉ាងច្បាស់លាស់ទៅលើភាសានៅក្នុងពិភពលោកអាស្រ័យលើការវែកញែកត្រឹមតែមួយភាគតូចរវាងភាសានិងគ្រាមភាសា។បើទោះបីជាយ៉ាងណាក៏ដោយការវាយតំលៃនេះក៏មានការផ្លាស់ប្តូរផងដែរគឺនៅចន្លោះ៦០០០ទៅ៧០០០ជាភាសាចំនួនពិត។ភាសាធម្មជាតិគឺជាភាសាដែលនិយាយដោយពាក្យសំដីប្រចាំថ្ងៃចេះមកដោយឯកឯង គ្មានវេយ្យាករណ៍ និយាយទៅតាមតំបន់​ ឬអាចហៅថាជាសញ្ញាទៅតាមតំបន់នីមួយៗប៉ុន្តែក៍មានភាសាមួយចំនួនជាពាក្យសំងាត់ដែលស្ថិតនៅក្នុងលំដាប់ទីពីរនៃពត៍មានដោយការប្រើប្រាស់នូវវិញ្ញាណបី​ ហើយវិញ្ញាណនីមួយៗមានស្រាប់នៅក្នុងខ្លួនមនុស្សយើងម្នាក់ៗដូចជាៈ សោតវិញ្ញាណ កាយវិញ្ញាណ និង ចក្ខុវិញ្ញាណឧទាហរណ៍ដូចជាការសរសេរពន្ទុរេខិយ អក្សរសំរាប់មនុស្សខ្វាក់ដែលមានលក្ខណៈជាសូរសំលេង នេះដោយសារតែភាសារបស់មនុស្សមានបែបបទជាលក្ខណៈម្ចាស់ការ។នៅពេលដែលយើងប្រើភាសាជាលក្ខណៈគំនិតវាអាចជាសមត្ថភាពដើម្បីសិក្សានិងប្រើប្រាស់របៀបស្មុគស្មាញនៃការទំនាក់ទំនងឬក៏ដើម្បីពណ៍នារូបរាងនៃច្បាប់ដែលបានបង្កើតឡើងនូវប្រព័ន្ធទាំងនេះឬក៏ការបង្កើតសូរសំលេងចេញពីមាត់ដែលត្រូវបានបង្កើតចេញពីច្បាប់ទាំងអស់នោះ។គ្រប់ភាសាទាំងអស់ពឹងផ្អែកទៅលើការដំណើរការនូវទំរង់នៃសកម្មភាពដែលជាប់ទាក់ទងទៅនិងសញ្ញាជាមួយនិងអត្ថន័យដ៏ល្អិតល្អន់។ការប្រើភាសាដោយមាត់ឬដោយសញ្ញាគឺត្រូវមានប្រព័ន្ធសទ្ទវិទ្យាមួយដែលគ្រប់គ្រងពីរបៀបប្រើប្រាស់និមិត្តសញ្ញានិងទំរង់នៃការទាក់ទងជាមួយរឿងរាវឬក៏ព្រឹត្តិការណ៏អ្វីមួយដែលត្រូវបានស្គាល់ដោយ ពាក្យនឹងភាគតូចនៃភាសាដែលវាមានអត្ថន័យខ្លួនវាផ្ទាល់តែម្តង ហើយវាមានប្រព័ន្ធរៀបចំវេយ្យាករណ៏មួយដែលគ្រប់គ្រងដោយពាក្យនិងភាគតូចនៃភាសាដែលវាមានអត្ថន័យខ្លួនវាផ្ទាល់ដែលត្រូវបានដាក់បញ្ចូលទៅជាទំរង់ល្បះហើយនិងជាគំនិត។ ភាសាវីគីភីឌាដែលជា encyclopediaដោយអត់គិតថ្លៃ អត្ថបទនេះនិយាយអំពីលក្ខណះសម្បត្តិនៃភាសាទូទៅសំរាប់យើងទៅឃើញភាសសានេះគឺជាទំរង់ដំបួងនៃការសរសេរ ប៉ុន្តែភាសាត្រូ​បានគេជឿថាpretdateគឺជាកាសរសេររ៉ាប់ម៉ីនឆ្នាំមកហើយ។ ភាសាដែលយោងទៅដែលជាសម្ថភាពរបស់មនុស្សជាពិសេស ដែលសំរាប់ធ្វើប្រពន្ធ័ទំនាក់ទំនង ឬមានភាពជាក់លាក់ក្នុងគោលជំហរប្រពន្ធ័នៃការស្នុកស្មាញនៃកាទំនាក់ទំនងណាមួយ អ្នកវិទ្យាសាស្ត្របានសិក្សាភាសា ដែលនៅក្នុងអត្ថន័យណាមួយដែលនៅក្នុងអត្ថន័យណាមួយទៅដែដលគេហៅថាភាសា។ ភាសាមានប្រហែល3000-6000ដែលត្រូវបាននិយាយដោយមនុស្សនាពេលបច្ចុប្បន្ននេះគឺមានច្រើនបំផុតគឺជាឧទាហរណ៍ ប៉ុន្តែមានភាសាធម្មជាតិអាចពឹងផ្អែកុំលើ ratherមើលឃើញជាង

Plenário do Senado (23153478100)
ភាសា
ចិន

ប្រទេសចិន (នៅភាសាចិនចាស់​ 中國; នៅភាសាចិនទំនើប 中國; នៅភាសាអង់គ្លេស China) ឬ សាធារណរដ្ឋប្រជាមានិតចិន ជាប្រទេសនៅ ទ្វីបអាស៊ីខាងកើត ដែលមានអរិយធ៨ម៌និងវប្បធម៌ដ៏ចំនាស់។

ថៃ

ប្រទេសថៃ មានឈ្មោះជាផ្លូវការថា ព្រះរាជាណាចក្រថៃ (ថៃ ៖ ราชอาณาจักรไทย) ជាប្រទេសដែលតាំងនៅក្នុងឧបទ្វីបឥណ្ឌូចិន នៃភូមិភាគអាស៊ីអាគ្នេយ៍ មានព្រំដែនខាងកើតជាប់នឹងប្រទេសលាវ និងប្រទេសកម្ពុជា ខាងត្បូងជាប់ប្រទេសម៉ាឡេស៊ី និងឈូងសមុទ្រថៃ ខាងលិចជាប់នឹងប្រទេសភូមានិងសមុទ្រអង់ដាម៉ង់ និងទិសខាងជើងជាប់ប្រទេសភូមានិងឡាវ មានទន្លេមេគង្គធ្វើជាព្រំដែលក្នុងតំបន់ខ្លះ គ្រប់គ្រងដោយរបបប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ មានមជ្ឈមណ្ឌលគ្រប់គ្រងរាជការផែនដីនៅក្រុងបាងកក និងមានការបែងចែករដ្ឋបាលភូមិភាគចែកជា ៧៧ ខេត្ដ។

ប្រទេសថៃមានទំហំលំដាប់ទី៥០ នៃប្រទេសទាំងអស់លើពិភពលោក មានផ្ទៃដី ៥១៣ ១១៥ គម២ និងមានប្រជាជនច្រើនលំដាប់ទី២០ នៃពិភពលោក គឺមានប្រមាណ ៦៧ លាននាក់ ជាប្រទេសឧស្សាហកម្មថ្មី មានប្រាក់ចំណូលមូលដ្ឋានបានមកពីឧស្សាហកម្មនិងសេវាកម្ម។ ថៃមានទីកន្លែងទេសចរណ៍ល្បីៗ ដូចជា ផាត់ថាយ៉ា ភូកេត ក្រុងបាងកក និងឈៀងម៉ៃ ដែលបង្កើនប្រាក់ចំណូលឱ្យដល់ប្រទេសជាតិ។ ដូចគ្នានឹងការនាំចេញដែលមានដែលជាផ្នែកសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច មានតម្លៃ ៣៣៤ ០២៦ លានដុល្លារសហរដ្ឋអាមេរិក តាមការប៉ានប្រមាណនៅឆ្នាំ ២០១០ សេដ្ឋកិច្ចថៃជាប់ចំណាត់ថ្នាក់ទី៣០ ក្នុងពិភពលោក។

ក្នុងអាណាខេត្ដនៃប្រទេសថៃ គេរកឃើញភស្ដុតាងដែលបញ្ជាក់ថាមានមនុស្សមករស់នៅក្នុងតំបន់នេះប្រាំសែនឆ្នាំមកហើយ។ អ្នកប្រវត្ដិសាស្រ្ដចាត់ទូកថា អាណាចក្រសុខោទ័យជាចំណុចចាប់ផ្ដើមនៃប្រវត្ដិសាស្រ្ដថៃ ដែលក្រោយមកធ្លាក់ក្រោយឥទ្ធិពលនៃអាណាចក្រអយុធ្យា ដែលមានអំណាចជាង និងមានការទាក់ទងជាមួយជាតិបស្ចិមប្រទេស តែត្រូវបានធ្លាក់ចុះដុនដាបមួយរយៈដោយសារការពង្រីកអំណាចរបស់ភូមាចាប់តាំងពីឆ្នាំគ.ស ១៥១១ មុននឹងងើបឡើងវិញម្ដងទៀត​ ក្រោយមកក៏ធ្លាក់ចុះអំណាចនិងរលាយសាបសូន្យ។ ពេលសម្ដេចព្រះចៅក្រុងធនបុរីទ្រង់ស្ថាបនាអាណាចក្រធនបុរី ហេតុការណ៍ច្របូកច្របល់នៅសម័យចុងអាណាចក្របាននាំប្រទេសថៃចូលដល់យុគសម័យរបស់រាជវង្សចក្រីនៃក្រុងរតនកោសិន្រ្ទ។

នៅក្នុងកំឡុងដើមសម័យក្រុងរតនកោសិន្ទ្រ ប្រទេសថៃរងការវាយលុកពីប្រទេសជិតខាង តែក្រោយរជ្ជសម័យព្រះបាទសម្ដេចព្រះចមក្លៅចៅយូហួ ជនជាតិអឺរ៉ុបចាប់ផ្ដើមមានឥទ្ធិពលលើភូមិភាគនេះយ៉ាងខ្លាំង ដែលនាំទៅរកការធ្វើសន្ធិសញ្ញាជាច្រើន និងការបាត់បង់ទឹកដីក្នុងផ្នែកខ្លះ ធ្វើឱ្យថៃអាចចៀសផុតពីការដាក់អាណានិគមពីសំណាក់ប្រទេសអឺរ៉ុបបាន។ ក្រោយមកក្នុងកំឡុងសង្គ្រាមលោកលើកទី១ ថៃបានចូលរួបជាមួយបក្សសម្ព័ន្ធមិត្ត ហើយក្នុងឆ្នាំគ.ស ១៩៣២ មានការធ្វើបដិវត្តប្ដូរពីរបបរាជានិយមផ្ដាច់ការមកជារបបប្រជាធិបតេយ្យ។ ថៃបានចូលរួមខាងបក្សសម្ព័ន្ធត្រីភាគីនៅក្នុងសង្គ្រាមលោកលើកទី២ រហូតដល់កំឡុងសង្គ្រាមត្រជាក់។ ថៃបានចងសម្ព័ន្ធនយោបាយជាមួយអាមេរិក។ ពួកទាហានចូលមកមានឥទ្ធិពលក្នុងកិច្ចការនយោបាយថៃយ៉ាងខ្លាំងក្រោយបដិវត្ដថៃរាប់សិបឆ្នាំ ទាំងក្នុងពេលដែលមានរដ្ឋបាលស៊ីវិល និងចូលទៅរកសម័យលោកសេរីក្នុងពេលបច្ចុប្បន្ន។

ព្រះរាជាណាចក្រកម្ពុជា

ព្រះរាជាណាចក្រកម្ពុជា ឬ កម្ពុជា (អ.ស.អ.: [kɑmˈpuˈciə], ការបញ្ចេញសំឡេងខ្មែរ: [កាំ'ពុ'ជា]) គឺជា​ប្រទេស​មួយ​ស្ថិត​នៅ​ផ្នែក​ខាង​ត្បូង​នៃ​ទៀប​កោះ​ឥណ្ឌូ​ចិនក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដែលមាន​ផ្ទៃក្រឡា​សរុប​ ១៨១០៣៥ សហាតិមាត្រ​ការ៉េ ប្រទេស​នេះ​មាន​ព្រំប្រទល់ ជាប់​ថៃ​ នៅ​ទិសខាង​បស្ចិម និងពាយ័ព្យ ឡាវនៅទិសឧត្តរ វៀតណាម​ទិសបូព៌ា និង​ឈូងសមុទ្រថៃ​នៅទិសនិរតី។

ដោយ មានប្រជាជន​ជាង ១៤,៨ លាន​នាក់ កម្ពុជា​គឺ​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​ទី​៧០​ក្នុង​​លោក។ សាសនា​ផ្លូវការ​គឺ​ព្រះពុទ្ធសាសនាថេរវាទ ដែល​ត្រូវ​បាន​និយមកាន់​ដោយ​ប្រជាជន​កម្ពុជា​ប្រហែល ៩៥%។ ជន​ជាតិ​ភាគ​តិច​ក្នុង​ប្រទេស​នេះ​រួម​មាន​វៀតណាម ចិន ចាម និង​ពួកកុលសម្ព័ន្ធភ្នំ ៣០ ផ្សេងៗ​ទៀត។ រាជធានី​ និង ទីក្រុង​ធំ​ជាងគេបំផុតនោះ​គឺ ​ភ្នំពេញ ដែលជា​មជ្ឈមណ្ឌល​នយោបាយ សេដ្ឋកិច្ច និង ​វប្បធម៌​នៃ​ប្រទេសកម្ពុជា។ ព្រះរាជាណាចក្រ​នេះ​កាន់​របប​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ដែល​មាន​ព្រះ​បាទ នរោត្តម សីហមុនី ជា​ព្រះមហាក្សត្រ​ ​ដែល​ត្រូវបានជ្រើសរើស​ដោយ​ក្រុម​ប្រឹក្សា​រាជបល្ល័ង្ក ជាព្រះ​ប្រមុខរដ្ឋ។ ប្រមុខ​រាជរដ្ឋាភិបាល​គឺ សម្ដេចហ៊ុន សែន ដែល​នៅពេលបច្ចុប្បន្ន​នេះ​ លោកគឺជា​មេ​ដឹកនាំ​ដែលកាន់តំណែង​យូរ​បំផុត នៅ​អាស៊ី​អាគ្នេយ៍​និង​បាន​ដឹកនាំប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង ​២៥ ឆ្នាំមក​ហើយ។ រីឯមេដឹកនាំចលនាប្រឆាំងនិងដែលមានប្រជាប្រិយបំផុតនៅក្នុងសង្គមខ្មែរគឺលោក សម-រង្សុី ដែលគាត់បានជាប់ជាតំណាងរាស្រ្តតាំងនិត្តិកាលទី១ឆ្នាំ១៩៩៣មកម្ល៉េះ។

ឈ្មោះ​បុរាណ​របស់​កម្ពុជា​គឺ "កម្ពុជៈ" (សំស្ក្រឹត: कंबुज)។ នៅ​ឆ្នាំ​ ៨០២ ​នៃ ​គ.ស. ព្រះ​បាទ​ជ័យវរ្ម័នទី២​បាន​ប្រកាស​ព្រះ​អង្គ​ឯង​ជា​ព្រះ​មហាក្សត្រ ដែលយើងអាចសម្គាល់ឃើញនូវ​ការ​ចាប់កំណើត​នៃ​មហារាជាណាចក្រ​ខ្មែរ ដ៏រុងរឿង​អស់​រយៈពេល​ជាង​ ៦០០​ ប្លាយឆ្នាំ ហើយ​ព្រះ​មហាក្សត្រ​សោយ​រាជ្យ​បន្ត​បន្ទាប់ពីទ្រង់នោះ បានបន្ត​ត្រួតត្រាមួយ​ភាគធំ​នៃ​អាស៊ី​អាគ្នេយ៍ និង​​ប្រមូលផ្ដុំ​អំណាច ព្រម​ទាំង​ភោគ​ទ្រព្យ​​ច្រើន​លើស​លប់ជាងគេ។ ព្រះ​រាជាណាចក្រឥណ្ឌូបនីយកម្ម​មួយនេះ​បាន​កសាង​ប្រាសាទ​បូជនីយដ្ឋាន​នានា ដូចជា​អង្គរវត្ត និង​បាន​សម្រួល​ដល់​ការ​ផ្សព្វផ្សាយ​សាសនាព្រហ្មញ្ញ​ ហើយនិងព្រះពុទ្ធសាសនា​នៅ​អាស៊ី​អាគ្នេយ៍​មួយភាគធំ។ បន្ទាប់​ពី​ការ​ធ្លាក់សម័យ​អង្គរ​ទៅកណ្ដាប់ដៃនៃអយុធ្យា​នៅ​សតវត្ស​ទី​១៥មក កម្ពុជា​បាន​ប្រែ​ក្លាយ​ជា​ប្រទេស​ចំណុះ​មួយ​នៅ​ចន្លោះ​ប្រទេស​ជិត​ខាង​របស់​ខ្លួន​រហូត​ដល់​ប្រទេស​ត្រូវ​បាន​ធ្វើ​អាណានិគមកិច្ច​ដោយ​ពួក​បារាំង​នៅ​ពាក់​កណ្ដាល​សតវត្ស​ទី​១៩។ កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​បារាំង​មក​វិញ​នៅ​ឆ្នាំ ១៩៥៣។

សង្គ្រាមវៀតណាមបាន​រីក​រាល​ដាល​ដល់​កម្ពុជា ដែល​ធ្វើ​ឱ្យ​មាន​ការ​ងើប​ឡើង​របស់​ពួក​ខ្មែរក្រហម ដែល​ពួកនោះបាន​ដណ្ដើម​កាន់កាប់បាន​ទីក្រុងភ្នំពេញ​នៅ​ឆ្នាំ ​១៩៧៥ ហើយ​បាន​បន្ដ​ការប្រល័យពូជសាសន៍ខ្មែរ ចាប់​ពីឆ្នាំ ១៩៧៥-១៩៧៩ និង​ក្រោយ​មក​បាន​វាយ​ប្រយុទ្ធ​នឹង​ពួក​យួន​ដែល​នៅ​ពី​ក្រោយ​ខ្នង​របប​សាធារណរដ្ឋប្រជាមានិតកម្ពុជា​កំឡុង​សម័យសង្គ្រាមកម្ពុជា-វៀតណាម (១៩៧៩-១៩៩១)។ បន្ត​បន្ទាប់​ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស១៩៩១ កម្ពុជា​ត្រូវ​បាន​អភិបាលកិច្ច​មួយរយៈពេល​ខ្លី​ដោយក្រុម​បេសកកម្មសហប្រជាជាតិ (១៩៩២-១៩៩៣) ក្រោយ​ពី​ការ​បោះ​ឆ្នោត​ទៅ គេ​​ឃើញមានអ្នក​បោះ​ឆ្នោតប្រហែល ៩០%​ ​បាន​បោះ​ឆ្នោត​ ហើយអង្គការសហប្រជាជាតិ ក៏​បាន​ដកថយ​ចេញពីកម្ពុជាទៅវិញ។ រដ្ឋប្រហារឆ្នាំ១៩៩៧ បាន​ធ្វើឱ្យលោកហ៊ុន សែន និង គណបក្សប្រជាជនកម្ពុជារបស់លោក ស្ថិតនៅក្នុងអំណាចរហូតដល់ឆ្នាំ២០១៧ សព្វថ្ងៃនេះ។

កម្ពុជា​បាន​ងើប​មុខ​ឡើង​វិញ​ប៉ុន្មានឆ្នាំ​ក្រោយ​មក​ក្នុង​មណ្ឌល​នៃ​ឥទ្ធិពល​សង្គមនិយម ជា​សាធារណរដ្ឋប្រជាមានិតកម្ពុជា​រហូត​ដល់​ឆ្នាំ​ ១៩៩៣។ បន្ទាប់​ពី​ប៉ុន្មាន​ឆ្នាំ​នៃ​គម្លាត​ឆ្ងាយ ប្រជាជាតិ​ដែល​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​សារ​សង្គ្រាមមួយនេះ បាន​បង្រួប​បង្រួម​គ្នាឡើង​វិញ​ក្រោម​របប​រាជាធិបតេយ្យ​នៅ​ឆ្នាំ ១៩៩៣ និង​បាន​ស្គាល់នូវ​ការ​រីក​ចម្រើន​យ៉ាង​លឿន​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​ធនធានមនុស្ស ដែល​ពេល​នោះកំពុង​តែ​រស់រានឡើង​វិញក្រោយ​ពី​ប៉ុន្មាន​ទសវត្ស​នៃ​សង្គ្រាមរដ្ឋប្បវេណី​មក។ កម្ពុជា​ធ្លាប់​មាន​កំណត់ត្រា​មួយ​ក្នុង​ចំណោម​កំណត់ត្រា​សេដ្ឋកិច្ច​ដ៏​ល្អ​បំផុត​នៅ​អាស៊ី ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម ៦,០% ក្នុងរយៈ​ពេល​ ១០ ​ឆ្នាំ​ចុង​ក្រោយ​នេះ។ វិស័យ​វាយនភណ្ឌ កសិកម្ម សំណង់ សម្លៀកបំពាក់ និង ​ទេសចរណ៍​ដ៏​ខ្លាំងក្លា​បាន​នាំ​ឱ្យ​មាន​ការ​បណ្ដាក់​ទុន​បរទេស និង​ការ​ដោះដូរ​ពាណិជ្ជកម្ម​អន្តរជាតិ។ នៅ​ឆ្នាំ​២០០៥ ស្រទាប់​រ៉ែប្រេង និង​ឧស្ម័ន​ធម្មជាតិ​ត្រូវ​បាន​រក​ឃើញ​ខាង​ក្រោម​ទឹក​ក្នុង​ទឹក​ដី​កម្ពុជា និង​គ្រានោះដែរ​និស្សារណកម្ម​ពាណិជ្ជកម្មនឹង​ចាប់ផ្ដើម​ក្នុង​ឆ្នាំ ​២០១៣ ចំណូល​ប្រេង​ទាំងមូល​អាច​ជះ​ឥទ្ធិពល​ដល់​សេដ្ឋកិច្ច​កម្ពុជា​យ៉ាង​ខ្លាំង។ ទោះបីមានការរីកចម្រើនខាងសេដ្ឋកិច្ចយ៉ាងណាក្ដី ពេលតែមួយក្នុងឆ្នាំ ២០១៣ នោះដែរ លិបិក្រមអភិវឌ្ឍន៍មនុស្ស (លអម) ចាត់ថ្នាក់កម្ពុជាក្នុងចំណាត់ថ្នាក់ទី១៣៨ (រួមជាមួយ លាវ) ក្នុងលក្ខខណ្ឌនៃការអភិវឌ្ឍមនុស្សចង្អុលបង្ហាញថាកម្ពុជាមានការរីកចម្រើនពីមធ្យមមកទាបមកទល់​សព្វថ្ងៃនេះ។

ភាសាខ្មែរ

សាខ្មែរ ឬ ខេមរភាសាខ្មែរ គឺជាភាសារបស់ ប្រជាជាតិខ្មែរ ។ ភាសាសំស្ក្រឹត និងភាសាបាលីបាន​ជួយបង្កើតខេមរភាសា ព្រោះភាសាខ្មែរបានខ្ចីពាក្យច្រើនពីភាសាអស់នោះ ។ ​មានអក្សរក្រមវែងជាងគេនៅលើពិភពលោក ។​ វាជាភាសាមួយដ៏ចំណាស់​ ដែលប្រហែលជាមានដើមកំណើតតាំងតែពី​ ២០០០ ឆ្នាំមុនមកម៉្លេះ ។

ភាសាខ្មែរមានឥទ្ធិពលទៅលើភាសាថៃនិងភាសា ឡាវ ។ ​ភាសាពីរនេះបានខ្ចីពាក្យជាច្រើន ពីភាសាខ្មែរដែល នាំឲ្យពួកអឺរ៉ុបស្មានថាវានៅក្នុងក្រុមភាសាដូចគ្នា ។

ភាសាថៃ និង ភាសាឡាវ គឺជាក្រុមភាសាថៃក្រាដៃ ឯភាសាខ្មែរស្ថិតនៅក្រុមភាសាមនខ្មែរ ដែលស្ថិតនៅក្នុងក្រុមភាសាអូស្ត្រូអាស៊ីទិក ជាមួយ[[ភាសាមKeyboard

Khmer ន]]

និងភាសាវៀតណាម ដែលទាក់ទងភាសាសំស្ក្រឹត ។ ភស្តុតាងមួយ

Khmer Keyboard

ដែលបង្ហាញអំពីការប្រើតួអក្សរខ្មែរ គឺនៅក្នុងសិលាចារឹកវ៉ូកាញ់ វៀតណាមខាងត្បូង​ដែលក្នុងសិលាចារឹកនោះមានចុះកាលបរិច្ឆេទ​ឆ្នាំ ៦១១ ។

ភាសាអក្សរខ្មែរ

អក្សរ តាម​ពាក្យ​សំស្ក្រឹត មាន​ន័យ​ថា ទន់​ភ្លន់​ អាច​បត់​បែន​បាន អាច​យក​ទៅ​ច្នៃ​បាន តាម​ការ​ផ្សំ​ជា​មួយ​ស្រៈ តាម​ការ​ប្រកប​ជា​មួយ​នឹង​ព្យញ្ជនៈ​មួយ​ទៀត ឬ​តាម​ការ​ផ្សំ​ជា​មួយ​ជើង​អក្សរ​ណា​មួយ ។ អក្សរ ​ឬ​អក្ខរៈ អាច​ហៅ​បាន​ម្យ៉ាង​ទៀត​ថា “វណ្ណៈ” មាន​ចែក​ជា​បី​ក្រុម​គឺ ៖

ព្យញ្ជនៈ មាន ៣៣ តួ ។

ស្រៈ​ពេញ​តួ ១២ តួ ។

ស្រៈ​និស្ស័យ​ពី​មុន​​មាន ២១ តែ​ត្រូវ​បន្ថែម ៧ ទៀត​បាន​ទៅ​ជា​ ២៨​ តួ បើ​គិត​ទាំង​សំឡេង ។តែ​បើ​គិត​តែ​រូប​មាន​ ២៧ តួ ព្រោះ​​ស្រៈ (អ) មាន​នៅ​គ្រប់​ព្យញ្ជនៈ​ទាំង​ឃោសៈ​ទាំង​អឃោសៈ ។

ភាសាចិន

ភាសាចិន គឺជាភាសា មួយដែលប្រើដោយ ជនជាតិចិន នៅក្នុងប្រទេសចិន និង កន្លែងផ្សេងៗទៀត ។ វាគឺជាទំរង់ នៃភាសាដើមមួយ ដែលត្រូវបានគេ ហៅថា ភាសាដើម របស់ ស៊ីណូទីបេតាន។ ជនជាតិ ចិន ផ្ដោត សំខាន់ ទៅ លើការសសេរ និង ការនិយាយ ។ វាមានភាព ពិសេសម៉្យាង ត្រង់ថា ទោះបីជា ពួកគេ មានភាសា នៃការនិយាយខុសគ្នា​ ខាងសំលេងក៏ដោយ ប៉ុន្ដែការ សសេររបស់ពួកគេ មាន លក្ខណះ ដូចគ្នា ។ ដូច្នេះ​​​​​ វាមាន ភាពងាយស្រួល ក្នុងការ ទំនាក់ទំនងគ្នា តាមរយះការសសេរ ដូចគ្នាបែបនេះ ។ ប្រជាជនចិនភាគ ច្រើនយល់ឃើញថា ទោះជា ពួកគេមានការ និយាយខុសគ្នា ចំពោះប្រើ សំលេងយ៉ាងណាក៏ ដោយ ប៉ុន្ដែ នេះជា ភាសាចិន ដូចគ្នាមានន័យថា ជាភាសាតែមួយ ។ ពួកគេហៅ ភាសាដែល ខុសគ្នានោះថា ហ្វាងយ៉ាន ដើម្បីសំគាល់ថា ជាភាសាដែលមកពី តំបន់មួយ ផ្សេងទៀត ។ ហ្វាង មានន័យថា ផ្នែក មួយនៃប្រទេស និង យ៉ាន មាន ន័យថា ការនិយាយ ដូច្នេះ ពាក្យហ្វាងយ៉ាន មានន័យថា ភាសាតាមតំបន់ ឬ ភាសាតាមប្រទេស ។

ប្រជាជនចិន មានភាសាមួយ ជាភាសាផ្លូវ ការសំរាប់ ប្រជាជន ចិនទាំងអស់ ដែលសិក្សានៅក្នុងសាលា នៃប្រទេសចិន និង តៃវ៉ាន់ ហើយវា ក៏ជាភាសាផ្លូវការតែមួយគត់ ដែលពួកគេបាន ដាក់បញ្ចូលទៅ ក្នុងកម្មវិធី សិក្សាទៅដល់ ប្រទេសផ្សេងទៀត ។ ជាភាសាអង់គ្លេស គេហៅថា ម៉ានដារីន (Mandarin) ប៉ុន្ដែក្នុង ប្រទេសចិនគេ ហៅថា ភូតុងហ៊ួ ឬ ជាភាសា ដែលមនុស្ស ភាគច្រើន និយាយ ។ចំពោះ ប្រទេសតៃវ៉ាន់ គេហៅថា គួយ៊ួ ឬ ជាភាសារបស់ ប្រទេសទាំងមូល ។ ពួកគេត្រូវតែ មាន ភាសាផ្លូវការតែមួយ ព្រោះពួកគេរស់នៅ ក្នុងប្រទេស ជាមួយគ្នា ប្រសិនបើ ប្រើភាសា ផ្សេងគ្នា ពួកគេមិន អាចយល់ គ្នាទៅវិញទៅមក នោះឡើយ ។ ភាសាចិន ដូចជាដើមឈើដ៏ធំមួយ វាបានចាប់ផ្ដើម រីកលូតលាស់ រាប់ពាន់ឆ្នាំមកហើយ និង បានបែកមែកសាខាជាច្រើន ។ មនុស្ស មួយចំនួន និយាយថា នោះជាមែកធាង នៃភាសា ហើយ មែកធាងនៃភាសាគឺជាមនុស្សនេះ ឯង ។ ដូច្នេះ អ្នកអាចនិយាយថា មាន៦ ទៅ ៧ សាខាសំខាន់ ៗ ។

ភាពខុសប្លែក គ្នានៃភាសានីមួយៗ មានការកាត់ផ្ដាច់ ចេញពីគ្នាដាច់ស្រឡះទៅនឹងផ្នែកផ្សេង នៃភាសាអង់គ្លេស ដូចជាការនិយាយ របស់អង់គ្លេស , សហរដ្ឋអាមេរិច , អូស្រ្ដាលី , ឥណ្ឌា និង ផ្សេងៗ ទៀត ។ ក្រុមនៃ ភាសាចិនដែលបាន ប្រើក្នុងភាសានិយាយ មានដូចជា ម៉ានដារីន ភាសានិយាយ នៅក្នុងតំបន់ ភូមិភាគកណ្ដាល នៃ សាងហាយ , កាតូនីស ជាភាសា នៅក្នុងខេត្ដក្វាងទុង , ភាសា និយាយភាគ ច្រើននៅក្នុង ខេត្ដខ្យួយ៉ាន ( ប៉ុន្ដែក៏មាន អ្នកនិយាយ ច្រើនដែរ នៅក្នុងតៃវ៉ាន់ ) , ភាសានិយាយភាគច្រើន នៅក្នុង ខេត្ដហ៊ួនាន ជាភាសា ពីបុរាណ ជាភាសារបស់ ក្រុមជនភៀសខ្លួន និង មិនសូវមានភាព ជិតស្និទ្ធប៉ុន្មានទេ ទៅនឹងតំបន់មួយចំនួននៅក្នុងតំបន់ប៉ែកអាគ្នេយ៏ នៃប្រទេសចិន ( វាត្រូវបានគេហៅថា ហ៉ាកា ឬ ភាសាទីពីរ នៃការនិយាយ ) ហើយនិងភាសាដែលស្ថិននៅក្នុងតំបន់ ភូមិភាគកណ្ដាលនៃ ខេត្ដចាងហ្ស៊ី ។ វាជាភាសារបស់ ពួករ៉ូម៉ាំង ជាភាសាមកពី តំបន់នៃទីក្រុងរ៉ូម និង មានមូលដ្ឋាននៅ ឡាទីន , ភាសាចិនមួយចំនួន មានប្រភពមិនច្បាស់លាស់ ។

ប្រជាជនចិន គឺ បានប្រើឈ្មោះជាជនជាតិហ៊ាន នៅក្នុង ប្រទេសចិន ហើយ ក្រុមមួយផ្សេងទៀត ដែលចូលមក រស់នៅក្នុងប្រទេសចិន បានចាត់ទុក ខ្លួនរបស់គេ ជាជនជាតិចិន​។ ប្រជាជនចិន តែងតែ សសេរ ជាភាសាចិន ពួកគេមាន និមិត្ដសញ្ញាមួយ ដែលគេ ហៅថាតួអក្សរ ។ ហើយពួកគេក៏បង្ហាញ ពីលក្ខណះនៃ ការបញ្ចេញសំលេង ផងដែរ ។ ប៉ុន្ដែគ្រាន់តែជា សាហ្វីយ័រ ដែលមាន សំលេង ខុសឆ្ងាយពី ភាសា អង់គ្លេស ( អ៊ិចសាយវីយ័រ) , ភាសាបារាំង( ហ្សាវីអាយេ ) , និង ភាសាអេស្បាញ ( ហាហ បេអឺ) , ជូនកាល អក្សរដូចគ្នា ប៉ុន្ដែ មានលក្ខណះខុសគ្នា ស្រឡះ នៅក្នុងការបញ្ចេញ សំលេង ក្នុងចំណោមភាសាចិន ទាំងអស់ ។ ​ភាសាចិន យ៉ាងហោចណាស់ ក៏មានអាយុ ចាប់ពី​៣៥០០ ឆ្នាំ ដែរ ។ វាមិនមានភាពងឺងឆ្ងល់ទេ ដែលថា មនុស្សនៅក្នុងកន្លែងផ្សេងពីគ្នា និយាយខុសគ្នា , គ្រាន់តែមួយ ឬ ពី ឬ បី អាចអានខុសគ្នា នៅក្នុងភាសាខុសគ្នាតែប៉ុណ្ណោះ ។

ប្រជាជនចិនត្រូវការ ការសសេរទុកនូវ ចំពោះការបញ្ចេញសំលេង នៅក្នុងវចនានុក្រម។ ប្រជាជនចិនមិនមានអក្សរក្រមទេ , ដូច្នេះរបៀបនៃការ កត់ត្រាសំលេងគឺជាបញ្ហាក៏ធំសំរាប់ការចាប់ផ្ដើម ។ សព្វថ្ងៃនេះ ភាសាម៉ានដារីន ប្រើ ហ៊ានយ៉ូ ពីនយីន ដើម្បីជំនួសអោយសំលេងនៅក្នុង​ អក្សរឡាតាំង ។ ​​​

គ្រប់ភាសាចិនទាំងអស់ (គ្រាមភាសា) ប្រើជាសំលេង ។ នេះមានន័យថា ពួកគេប្រើគ្រប់មធ្យោបាយ ដើម្បីបង្កើតអោយកាន់តែច្បាស់នៃការនិយាយរបស់ពួកគេ ។ ភាសាចិនមិនមានព្យាង្គច្រើនប៉ុន្មានទេ ។

ភាសាថៃ

ភាសាថៃ រឺ ភាសាសៀម (ផាសាថៃយ រឺ ផាសាស្យ៉ាម ) ជាភាសាជាតិ និងជាភាសាដែលប្រើជាផ្លូវ​ការរបស់ប្រទេសថៃ ហើយជាភាសាដើមរបស់ប្រជាជន ថៃផងដែរ។ ការគ្រប់គ្រងរបស់ប្រទេសថៃមានលក្ខណៈជាតិពន្ឋុ។ ភាសាថៃជាសមាជិកតែមួយរបស់ តៃ​ ក្រុមរបស់ភាសា ដើមកំណើតខ្លួនតៃ កាដៃ ។បើនិយាយពីប្រវត្តិរបស់ភាសាថៃនេះគឺវាមានការទាក់ទងនឹងភាសា តៃ កាដៃ នៃកំណើតភាសាដទៃទៀត។ ពាក្យពេចន៍

មួយចំនួនរបស់ភាសាថៃត្រូវបានខ្ចីពីភាសា បាលី, សំស្រ្កឹត និង ភាសាកំនើត ខ្មែរ ។វាមាន

សូសំនៀង និង ភាសាវិភាគ។ ភាសាថៃ

មានភាពស្មុកស្មាញផងដែរចំពោះ អក្ខរាវិរុទ្ឋ និង រាល់គំនូសតាង ។ ភាសាថៃនិង

ភាសាឡាវ មានភាពងាយយល់គ្នាវិញទៅមក

ដោយហេតុថាវាមានគ្រាមភាសាស្ទើរតែដូចគ្នា។

ភាសាបារាំង

ភាសាបារាំង (បារាំង ៖ le français, la langue française) ជាភាសារ៉ូមម៉ាំងមួយ ដែលត្រូវបាននិយាយជាលើកដំបូង ដោយមនុស្សប្រហែល ១៣៦

លាននាក់នៅជុំ​វិញពិភពលោក ។

មនុស្សប្រមាណជា ១៩០ លាននាក់យកភាសាបារាំងជាភាសាទីពីរ ហើយលើសពីនេះទៅទៀត មនុស្សជាង ២០០

លាននាក់បានរៀនភាសានេះជាភាសាបរទេសទៀតផង ។ សព្វថ្ងៃប្រទេសជាច្រើនដែល​និយាយបារាំងមាន ៥៦ ប្រទេស

និងអាណាចក្រជាច្រើនទៀត។ អ្នកនិយាយភាសាបារាំងភាគច្រើន ជាជនជាតិដើមរស់នៅក្នុងប្រទេសបារាំង។កន្លែងសំរាកដែលជាកន្លែងសំខាន់នោះគឺនៅក្នុង

ប្រទេសកាណាដា ។ជាពិសេសនៅក្នុងទីក្រុង ខ្យូបេខ "Quebec" ។ មានតំបន់តូចៗ នៅក្នុងទីក្រុង New Brunswick ហើងនិង Maine នៃប្រទេសកាណាដា

រួមបញ្ចូលមានដូចជា៖ ប្រទេសបេលចៀម (Belgium) ប្រទេសស្វីតសឺលែន (Switzerland) ប្រទេសម៉ូណាកូ (Monaco) ប្រទេសលូសេមប៊ើគ (Luxembourg) ។

ហើយនៅក្នុងប្រទេសលូស៊ីអាណា (Louisiana)។ អ្នកដែលនិយមនិយាយភាសាបារាំងធ្វើជាភាសាទីពីររបស់ខ្លួនគឺរស់នៅ អាហ្រ្វិក ដែលអាចនិយាយនិងការប្រាស្រ័យ

ទាក់ទងគ្នាបានដូចនឹងជនជាតិដើមដែរ ។ ភាសាបារាំងគឺជាភាសាក្មេងជាងភាសាឡាតាំង នៃអាណាចក្ររ៉ូមម៉ាំង ដែលមានភាសាជាតិដូចជា៖ ភាសាអ៊ីតាលី ភាសាប៉ទុយហ្គាល់

ភាសាអេស្ប៉ាញ ភាសារូម៉ាំង និង ភាសាកាតាឡាន់។ ហើយភាសាដែលមានអាយុកាលតិចបានមកពីភាសាអ៊ុកស៊ីតេន (Occitan Language) ទៅភាសានេប៉ាល់ ហើយ

មានភាសាដទៃច្រើនផ្សេងទៀត។ យ៉ាងណាក៏ដោយក៏ វាមានភាពទាក់ទងគ្នាយ៉ាងជិតស្និទ នៃភាសាដទៃទៀត ដូចជាភាសាឌយល៍ (langues d'oïl)​ ហើយនិងភាសាគ្រឹះ

បារំាង និង ភាសាក្រេអូល (French-based creole languages) ។ ភាសានេះត្រូវបានអភិវឌ្ឍន៍ និងមានឥទ្ធិពលដោយសារតែ ជនជាតិដើមដែលនិយាយ ភាសាសេលីក

(Celtic languages) នៃជនជាតិដើមរ៉ូមម៉ាំង ។

ភាសារុស្ស៊ី

ភាសារុស្ស៊ី (រុស្ស៊ី: русский язык) គឺជាភាសាស្លាវមួយដែលត្រូវបាននិយាយជាភាសាដើមនៅក្នុងប្រទេសរុស្ស៊ី, ប្រទេសបេឡារុស, ប្រទេសអ៊ុយក្រែន, ប្រទេសកាហ្សាក់ស្ថាន និង ប្រទេសកៀហ៊្សីស្ថាន និងត្រូវបានគេប្រើយ៉ាងទូទៅ ទោះបីគ្មានឋានៈផ្លូវការក៏ដោយ នៅក្នុង ប្រទេសឡេតូនី, ប្រទេសអេស្តូនី និង ប្រទេសផ្សេងទៀតជាច្រើនដែលជាសាធារណរដ្ឋនៃអតីតសហភាពសូវៀត។

ភាសាអង់គ្លេស

ភាសាអង់គ្លេស (English) ជាភាសានៅទ្វីបអឺរ៉ុប ដែលមូលនៅ ប្រទេសអង់គ្លេស នៅសតវត្សរ៏ទី៥ ស.ក. ។​ នៅពេលនេះមានប្រទេសច្រើន ដែលនិយាយភាសាអង់គ្លេសដូចភាសាកំណើត ជាពិសេស ប្រទេសអង់គ្លេស ប្រទេសសហរដ្ឋអាមេរិក និង ប្រទេសអូស្រ្តាលី និងមានប្រទេសទៀត ដែលនិយាយភាសាអង់គ្លេសដូច ភាសាទីពីរ ដូចជា​ ប្រទេសហ្វីលីពីន និង ប្រទេសឥណ្ឌា ។

ភាសាអង់គ្លេស ជាភាសាសំខាន់នៅពិភកលោក ជាពិសេស នៅ ជំនួញអន្តរជាតិ ។​ ភាសានេះនៅក្រុងភាសាវិទ្យា របស់ភាសាអាឡឺម៉ង់ ។​នៅសតវត្សរ៏ទី១៨ ស.ក. ប្រទេសអង់គ្លេស បានយក អាណានិកគមច្រើន នៅទី្វបទាំងអស់ ដូច្នេះ ភាសាអង់គ្លេស បានចាប់ផ្តើមមានការសំខាន់។

នៅសតវត្សរ៏ទី២០ ជាសហរដ្ឋអាមេរីក ប្រទេសដែលយកអំណាចនៅពិភកលោក ដូច្នេះ ភាសាអង់គ្លេសបន្ត ជាភាសាអន្តរជាតិ។​

ភាសានេះប្រើ អក្សរ របស់ភាសាឡាតាំង ហើយនិង គេអត់ប្រើ អក្សររបស់ខ្លួន ដែលជា អក្សររូនីក

ភាសាអ៊ីតាលី

ភាសាអ៊ីតាលី (នៅភាសាអ៊ីតាលី Italiano អ៊ីតាលីអាណូ) ជាភាសារបស់ប្រទេសអ៊ីតាលី ។​ ភាសានេះនៅក្រុងភាសាវិទ្យារបស់ ភាសាឡាតាំង ។​ គេនិយាយភាសាអ៊ីតាលីនៅ ប្រទេសស្វិស ប្រទេសសាន់ម៉ារីណូ និង ទីក្រុងវ៉ាទីកង់ ។ វាជិត ភាសាអេស្ប៉ាញ ភាសាបារាំង ភាសាព័រទុយហ្គល័ និង គ្រាមភាសាដែល មកពីភាសាឡាតាំង ។​ ភាសានេះចាប់ផ្តើមអភិវឌន នៅសតវត្សរ៏ទី១០ នៅ ខេត្តតូសកាណា (នៅអ៊ីតាលីកណ្ដាល)។

ម៉ាឡេស៊ី

ប្រទេសម៉ាឡេស៊ី ជារាជាណាចក្រសហព័ន្ធ​អាស្រ័យរដ្ឋធម្មនុញ្ញមួយ​នៅអាស៊ីអាគ្នេយ៍។ ម៉ាឡេស៊ីមានផ្ទៃដីសរុប ៣២៩ ៨៤៧ គ.ម២។ ម៉ាឡេស៊ីមានរដ្ឋ ១៣ និង ដែនដីសហព័ន្ធ៣។ ភូមិសាស្ត្រម៉ាឡេស៊ីបែងចែកជា២តំបន់គឺ ម៉ាឡេស៊ីឧបទ្វីប (ឬម៉ាឡេស៊ីខាងលិច) និង ម៉ាឡេស៊ីបរនេអូ (ឬម៉ាឡេស៊ីខាងកើត) ដែលតំបន់ទាំង២នេះត្រូវខណ្ឌចែកដោយសមុទ្រចិនខាងត្បូង។ ម៉ាឡេស៊ីមានព្រំដែនគោកជាប់ប្រទេសថៃ ឥណ្ឌូនេស៊ី និង ប្រ៊ុយណេ ហើយជាប់ព្រំដែនទឹកជាមួយ សិង្ហបុរី វៀតណាម និង ហ្វីលីពីន។ ដោយសារម៉ាឡេស៊ីស្ថិតនៅក្បែរខ្សែអេក្វាទ័រ ប្រទេសនេះមានអាកាសធាតុត្រូពិច។ រដ្ឋធានីគឺនៅ ទីក្រុងកូឡាឡាំពួរ ចំនែកទីក្រុងរដ្ឋបាល​(កន្លែងការិយាល័យរដ្ឋាភិបាលតាំងនៅ)​គឺនៅពុត្រាចាយ៉ា។

ម៉ាឡេស៊ីមានការអភិវឌ្ឍន៍និងការរីកចំរើនផ្នែកសេដ្ឋកិច្ចខ្លាំងនៅអំលុងសតវត្សរ៍ទី២០។ ជាមួយនឹងផលិតផលក្នុងស្រុក (GDP) ១៣០០០$ ម៉ាឡេស៊ីបានក្លាយខ្លួនបន្តិចម្តងៗជា ប្រទេសឧស្សាហកម្មថ្មី។ ដោយសារម៉ាឡេស៊ីជាប្រទេស១ក្នុងចំនោមប្រទេសទាំង៣ដែលគ្របគ្រងច្រកម៉ាឡាកា សេដ្ឋកិច្ចម៉ាឡេស៊ីក៏ពឹងផ្អែកសំខាន់ផងដែរលើពាណិជ្ជកម្មអន្តរជាតិ។ ផលិតកម្មក៏មានឥទ្ឋិពលសំខាន់ផងដែរទៅលើសេដ្ឋកិច្ចម៉ាឡេស៊ី។ ម៉ាឡេស៊ីនាំមុខលើក្នុងផលិតកម្ម សំណរប៉ាហាំង កៅស៊ូ និង ប្រេងដូង។

ប្រជាជនម៉ាឡេស៊ីមានប្រមាណ ២៨លាននាក់ (ឆ្នាំ២០១០)។ ភាគច្រើននៃប្រជាជនម៉ាឡេស៊ីជា ជនជាតិម៉ាឡេ។ ក្រៅពីនេះមានជនជាតិចិន និង ឥណ្ឌា។ សាសនាឥស្លាមជាសាសនាធំជាងគេនៅម៉ាឡេស៊ី និង ជាសាសនារបស់រដ្ឋ។ ភាសាប្រើប្រាស់ផ្លូវការគឺភាសាម៉ាឡេ។

ម៉ាឡេស៊ីជាសមាជិកស្ថាបនិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ASEAN។ ម៉ាឡេស៊ីក៏ជាសមាជិកនៃអង្គការសហប្រជាជាតិ ប្រជាជាតិខំមិនវ៉ែល និង ប្រទេសកំពុងអភិវឌ្ឍទាំង៨។

រុស្ស៊ី

រុស្ស៊ី (ភាសា​រុស្ស៊ី ៖ Россия) មាន​ឈ្មោះ​ផ្លូវការ "សហព័ន្ធ​រុស្ស៊ី" គឺជា​ប្រទេស​មួយ​នៅ​ផ្នែក​ខាងជើង​អឺរ៉ាស៊ី (អាស៊ី និង​អឺរ៉ុប​រួមគ្នា) ជា​សាធារណរដ្ឋ​ពាក់កណ្ដាល​ប្រធានាធិបតី​និយម មាន ៨៣ ប្រធានវិស័យសហព័ន្ធ។ រុស្ស៊ី មាន​ព្រំដែន​រួម​ជាមួយ​ប្រទេស​មួយ​ចំនួន (ពី​ប៉ែក​ពាយព្យ​ទៅ​អាគ្នេយ៍) ដូចជា ៖ ន័រវែស ហ្វាំងឡង់ អេស្តូនី ឡេតូនី លីទុយអានី (ជាប់ Kaliningrad Oblast) ប៉ូឡូញ (ជាប់ Kaliningrad Oblast) បេឡារុស្ស៊ី អ៊ុយក្រែន ហ្សកហ្ស៊ី អាហ្សែបៃហ្សង់ កាហ្សាក់ស្ថាន ចិន ម៉ុងហ្គោល និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ (កូរ៉េ​ខាងជើង)។ រុស្ស៊ី ក៏​មាន​ព្រំដែន​ទឹក​ជាមួយ​ប្រទេស​ជប៉ុន (សមុទ្រ​អុកហុតស្គ៍) សាធារណរដ្ឋ​កូរ៉េ (សមុទ្រ​ជប៉ុន) ស៊ុយអែត (សមុទ្រ​បាល់ទិក) តួកគី (សមុទ្រ​ខ្មៅ) និង​សហរដ្ឋអាមេរិក (ច្រកសមុទ្រ​ប៊េរីង)។ រុស្ស៊ី ជា​ប្រទេស​ធំ​ជាងគេ​បំផុត មាន​ផ្ទៃដី ១៧.០៧៥.៤០០ គីឡូម៉ែត្រ​ក្រឡា ដែល​ធំ​ជាង ១/៨ នៃ​ផ្ទៃដី​ពិភពលោក និង​មាន​ប្រជាជន​ប្រមាណ ១៤២ លាន​នាក់ ច្រើន​ជាង​គេ​ចំណាត់ថ្នាក់​ទី​៩ លើ​ពិភពលោក​។ ប្រទេស​នេះ បាន​លាតសន្ធឹង​លើ​ទ្វីប​អាស៊ី​ភាគ​ខាងជើង​ទាំងមូល និង ៤០% នៃ​ទ្វី​អឺរ៉ុប ដែល​មាន ១១ ល្វែងម៉ោង​។ រុស្ស៊ី គឺជា​ប្រទេស​ដែល​បម្រុង​ធនធាន​រ៉ែខនិជ និង​ថាមពល ធំ​ជាងគេ​លើ​ពិភពលោក និង​ត្រូវ​បាន​សន្មត​ថា​ជា​មហាអំណាច​ផុតលេខ​ខាង​ថាមពល​។ ប្រទេស​នេះ ក៏​ជា​ដែល​មាន​ព្រៃឈើ​ច្រើន​ជាងគេ និង​បឹង​ជាច្រើន ដែល​មាន​ទឹកសាប​ដែល​មិន​កក ប្រហែល ១/៤ នៃ​ទឹកសាប​ដែល​មិន​កក លើ​ពិភពលោក​។

ប្រវត្តិ​នៃ​ជាតិសាសន៍​នេះ បាន​ចាប់ផ្ដើម​ពី​អម្បូរ​ស្លាវ​ខាងកើត ដែល​ត្រូវ​បាន​កកើត​ឡើង ដោយ​មាន​ការ​ទទួលស្គាល់​ថា​ជា​ពូជសាសន៍​មួយ​នៅ​អឺរ៉ុប រវាង​សតវត្ស​ទី​៣ និង​ទី​៨ នៃ​គ្រិស្តសករាជ​ ដែល​បាន​ស្ថាបនា និង​គ្រប់គ្រង​ដោយ​វណ្ណៈ​អភិជន​អ្នក​ចម្បាំង​ដ៏​ខ្លាំងពូកែ និង​ខ្សែ​សន្តាន​របស់​ពួកគេ​។ រដ្ឋ​ស្លាវ​ខាងកើត​ដំបូងបង្អស់​គឺ Kievan Rus' បាន​លេច​ឡើង​នៅ​សតវត្ស​ទី​៩ និង​ទទួល​លទ្ធិ​គ្រិស្តសាសនា ពី​ចក្រភព​ប៊ីហ្សានទីន (ចក្រភព​រ៉ូម​ខាងកើត) នៅ​គ.ស ៩៨៨ ដោយ​ចាប់ផ្ដើម​ច្របាច់​បញ្ចូល​គ្នា​នៃ​វប្បធម៌​ប៊ីហ្សានទីន និង​ស្លាវ ដែល​បាន​ផ្ដល់​នូវ​វប្បធម៌​រុស្ស៊ី​សម្រាប់​សហស្សវត្ស​ក្រោយ​។ នៅទីបញ្ចប់ Kievan Rus' បាន​បែកបាក់​គ្នា ហើយ​ទឹកដី ត្រូវ​បាន​បែងចែក​ទៅ​ជា​រដ្ឋ​សក្ដិភូមិ​តូច​ៗ​ជាច្រើន​។ អ្នក​ស្នង​មរតក​ខ្លាំងពូកែ​ជាងគេ​របស់ Kievan Rus' គឺ​មូស្គូ ដែល​បាន​ដើរតួ​ដ៏​សំខាន់ ក្នុង​ដំណើរការ​បង្រួបបង្រួម​ប្រទេស​រុស្ស៊ី និង​ការ​តស៊ូ​ដណ្ដើម​ឯករាជ្យ​ពី​ចក្រភព​ហត​មាស (Golden Horde) ។ បន្តិចម្ដងៗ មូស្គូ​បាន​ធ្វើការ​បង្រួបបង្រួម​ជុំវិញ​ក្សត្រ​បូរី​រុស្ស៊ី​ទាំងឡាយ ឱ្យ​ស្ថិតនៅ​ក្រោម​ឥទ្ធិពល​នៃ​វប្បធម៌ និង​មរតក​នយោបាយ​របស់ Kievan Rus' ឡើងវិញ​។ នា​សតវត្ស​ទី​១៨ ប្រជាជាតិ​នេះ បាន​ធំធាត់​ឡើង​ដ៏​មហស្ចារ្យ តាម​រយៈ​ការ​ច្បាំង​ឈ្នះ ការ​រួបរួម​ជាមួយ​ប្រជាជាតិ​ដទៃ និង​ការ​រុករក​ដី​ថ្មី ដើម្បី​បង្កើត​ចក្រភព​រុស្ស៊ី ដែល​ជា​ចក្រភព​ធំ​ជាងគេ​ទី​៣ ក្នុង​ប្រវត្តិសាស្ត្រ ដោយ​លាតសន្ធឹង​ចាប់ពី​ប៉ូឡូញ ឆ្ពោះ​ទៅ​ទិស​ខាងកើត​រហូតដល់​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​អាឡាស្កា​។

រុស្ស៊ី បាន​ផ្សព្វផ្សាយ​អំណាច និង​ឥទ្ធិពល ចាប់តាំង​ពី​សម័យ​ចក្រភព​រុស្ស៊ី រហូតដល់​កម្រិត​កំពូល និង​ជា​អ្នក​ដឹកនាំ​ដ៏​សំខាន់​នៃ​សហភាព​សូវៀត ដែល​ជា​រដ្ឋ​សង្គមនិយម​ដំបូង​គេ និង​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក ហើយ​ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​កំពូល​មហាអំណាច (Superpower) ។ ប្រជាជាតិ​នេះ មាន​អំនួត​តាមរយៈ​ប្រពៃណី និង​ឧត្ដមភាព រាល់​គ្រប់​ទិដ្ឋភាព​ទាំងអស់ នៃ​សិល្បៈ និង​វិទ្យាសាស្ត្រ​។ សហព័ន្ធ​រុស្ស៊ី ត្រូវ​បាន​បង្កើត​ឡើង ក្រោយ​ការ​រលំរលាយ​នៃ​សហភាព​សូវៀត នៅ​ឆ្នាំ ១៩៩១ ប៉ុន្តែ ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​អ្នក​ស្នង​មរតក​ស្របច្បាប់​នៃ​សហភាព​សូវៀត សូម្បី​យ៉ាងណា​ក៏ដោយ​ក៏​ជា​រដ្ឋ​មួយ​ខ្សោយ​ជាង​មុន​ដែរ​។ ប្រទេស​នេះ ជា​មហាអំណាច​ធំ​ជាងគេ​ទី​៨ គិត​តាម​ផលទុនជាតិសរុប (GDP) ទី​៦ គិត​តាម​អំណាច​ទិញ (PPP) ទី​៨ ផ្នែក​ថវិកា​ចំណាយ​យោធា (military budget) ។ រុស្ស៊ី គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រាំ ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​មហាអំណាច​នុយក្លេអ៊ែរ ហើយ​បាន​រក្សាទុក​អាវុធ​ប្រភេទ​នេះ​ច្រើនជាង​លើ​ពិភពលោក​។ ក្រៅពី​នេះ រុស្ស៊ី ក៏​ជា​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ជា​សមាជិក​នៃ​ប្រទេស​ឧស្សាហកម្ម​លូតលាស់​ទាំង​៨ (G8) វេទិកា​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក (APEC), អង្គការ​សហប្រតិបត្តិការ​សៀងហៃ (SCO) និង​សមាជិក​នាំមុខ​នៃ Commonwealth of Independent States ។

វិគីភីឌា

វីគីភីឌា (អង់គ្លេស ៖ Wikipedia) ជាសព្វវចនាធិប្បាយសេរីច្រើនភាសានៅលើអ៊ីនធឺណិត ដែលមនុស្សគ្រប់គ្នាអាចអាននិងធ្វើឱ្យមាតិកាទាន់សម័យបន្ថែមទៀត ធ្វើឱ្យវីគីភីឌាសព្វវចនាធិប្បាយបានក្លាយទៅជាការកែប្រែ ការប្រមូលនិងការអភិរក្សរាប់រយរាប់ពាន់នាក់នៃអ្នកស្ម័គ្រចិត្តនៅជុំវិញពិភពលោក តាមរយៈកម្មវិធីដែលគេហៅថាមេឌាវិគី ។

វីគីភីឌាចាប់ផ្តើមនៅថ្ងៃទី ១៥ មករា ឆ្នាំ ២០០១ ដោយចាប់ផ្តើមគម្រោងពីឈ្មោះសព្វវចនាធិប្បាយណូ៉ភីឌាដែលសរសេរដោយហ្ស៊ីម្ម៊ី វេល្ស និងឡែរ្រី សែងក័រ ។ នៅបច្ចុប្បន្ននេះ វីគីភីឌាមានទាំង់អស់ ២៩៣ ភាសា ដោយវីគីភីឌាភាសាខ្មែរមាន ៧៨២២ អត្ថបទ ។ មានវីគីភីឌាច្រើនជាង ៥០ ភាសាដែលមានអត្ថបទច្រើនជាង ១០០.០០០ អត្ថបទ ។ វីគីភីឌាភាសាអាល្លឺម៉ងត្រូវបានគេចែកចាយនៅក្នុងទ្រង់ទ្រាយឌីវីឌី-រ៉ូម ។

វិគីភីឌាភាសាខ្មែរ

ទំព័រគំរូ:Inforbox គេហទំព័រឆ

វិគីភីឌាភាសាខ្មែរគឹជាគំរោងរបស់វិគីមេឌា។ វិគីភីឌា និងសព្វវចនាធិប្បាយ នៅលើអ៊ិនធឺណេត អាចអោយ អ្នកប្រើប្រាស់នៅលើ ពិភពលោកចូលរួមចំនែកបាន។

វិគីភីឌាភាសាខ្មែរអ្នកគ្រប់គ្នាពិតជា បានស្គាល់រួចមកហើយ នូវគេហទំព័រ km.Wikipedia.org។ វាគឺជាគេហទំព័រ ដែលអាចឲ្យ អ្នកប្រើប្រាស់សរសេរអត្ថបទផ្សេងៗ និងកែប្រែបានដោយសេរី។ បច្ចុប្បន្ននេះ វីគីភីឌាមានអត្ថបទជាច្រើនភាសា នៅលើពិភពលោក ហើយអ្វីដែលជាមោទនភាពជាបំផុតសម្រាប់ជនជាតិខ្មែរនោះគឺនៅលើគេហទំព័រមួយនេះក៏មានជាភាសាខ្មែរយើងផងដែរ។ វីគីភីឌាជាភាសាខ្មែរ

ជាគេហទំព័រមួយក្នុងចំនោម គេហទំព័រទាំងអស់ដែលមានប្រយោជន៍ និង មានសារៈសំខាន់សម្រាប់ជនជាតិខ្មែរទាំងអស់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាសម្រាប់មនុស្សទាំងអស់ដែលនិយាយជាភាសាខ្មែរ ។ គេហទំព័រវីគីភីឌាភាសាខ្មែរ គឹជាគេហទំព័ររបស់ ជាអង្គការមូលនិធិវីគីភីឌាដែល មានគោលដៅសរសេរអត្ថបទនានាដែលមានប្រយោជន៍ នៅលើប្រព័ន្ធ អ៊ីនធើណែត ។ គេហទំព័រវីគីភីឌាភាសាខ្មែរ បានដើរតួយ៉ាងសំខាន់ក្នុងវិស័យអប់រំលើប្រព័ន្ធ អ៊ីនធើណែតនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ ។ នៅក្នុងគេហទំព័រវីគីភីឌាភាសាខ្មែរ លោកអ្នកអាចសរសេរ និង បង្កើតអត្ថបទជាភាសាខ្មែរ ដែលមានប្រយោជន៍ ដោយសេរីនិង មិនគិតថ្លៃ ។

វិគីភីឌាភាសាខ្មែរគឹជាគំរោងរបស់វិគីមេឌា ត្រូវបានបង្កើតឡើងដោយមូលនិធិវិគីមេឌា ជាអង្គការមិនរកប្រាក់កម្រៃឡើយ ។ វិគីភីឌា និងសព្វវចនាធិប្បាយ នៅលើអ៊ិនធឺណែត អាចអោយ អ្នកប្រើប្រាស់នៅលើ ពិភពលោកចូលរួមចំនែកបាន គ្រប់គ្នា ។

បន្ទាប់ពី លោកអ្នកបានស្គាល់ពីគេហទំព័រវីគីភីឌាភាសាខ្មែរនេះរួចហើយ យើងខ្ញុំជាសមាជិកវីគីភីឌាសង្ឃឹមថា លោកអ្នកក៏ដូចជាសិស្ស និស្សិតទាំងអស់នឹងចូលរួមស្ថាបនាគេហទំព័រនេះ ដោយ ផ្ដល់នូវ អត្ថបទល្អៗ ដើម្បី ទុកជាឯកសារ ដល់ប្រជាពលរដ្ឋ សិស្ស និស្សិតទូទៅបានសិក្សាស្រាវជ្រាវ ហើយឯកសារទាំងនោះ នឹងរក្សាទុកគង់វង្សនៅជាកេរមរតក ដល់កូនខ្មែរជំនាន់ក្រោយ តទៅទៀតផងដែរ ។ របៀបនៃការចូលជាសមាជិក របស់វីគីភីឌាជាភាសាខ្មែរ លោកអ្នកគ្រាន់តែ បង្កើតគណនី (Account) ១ និង ធ្វើតាមអ្វីដែល វីគីភីឌាខ្មែរតម្រូវអោយធ្វើ ជាការស្រេច ។

សិង្ហបុរី

សាធារណរដ្ឋសិង្ហបុរី (ឬសាំងហ្គាពួរ) (ជាភាសាអង់គ្លេស៖ Republic of Singapore, ជាភាសាចិន៖ 新加坡共和国, ជាភាសាម៉ាឡេ៖ Republik Singapura, ជាភាសាតាមិល៖ சிங்கப்பூர் குடியரச) ជាប្រទេសកោះស្ថិតនៅចុងខាងត្បូងនៃឧបទ្វីបម៉ាឡេ។ វាស្ថិតនៅចំងាយ ១៣៧ គ.ម ខាងជើងខ្សែអេក្វាទ័រ។ សិង្ហបុរីមានផ្ទៃដី ៧១០,២ គ.ម២ និងជាប្រទេសតូចជាងគេនៅអាស៊ីអាគ្នេយ៍។ សិង្ហបុរីខ័ណ្ឌចែកពី​ឧបទ្វីបម៉ាឡេ ដោយច្រកចូហរដែលនៅខាងជើង និងចែកពីកំរងកោះរ្យៅ(ឥណ្ឌូនេស៊ី) ដោយច្រកសិង្ហបុរីដែលនៅខាងត្បូង។ សិង្ហបុរីជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ​ឈានមុខគេចំណាត់ថ្នាក់លេខ៤ នៅលើពិភពលោក ដែលដើរតួនាទីយ៉ាងចំបង​ក្នុងវិស័យពាណិជ្ជកម្ម​និងហិរញ្ញវត្ថុអន្តរជាតិ។ កំពង់ផែសិង្ហបុរីស្ថិតក្នុងចំនោមកំពង់ផែដែលមមាញឹកជាងគេទាំង៥នៅលើពិភពលោក។

សិង្ហបុរីមានប្រវត្តិយូរអង្វែងអំពីជនចំណូលស្រុក។ ក្នុងចំណោមប្រជាជនជាង​៥លាននាក់របស់សិង្ហបុរី មានតែ២,៩១លាននាក់ទេ​ដែលកើតនៅទីនោះ។ មានន័យថា៤៣%នៃប្រជាជនសិង្ហបុរីមកពីបរទេស។ ប្រជាជនសិង្ហបុរីជាចំបងចំរុះដោយជាតិសាសន៍នៅអាស៊ី (ជាពិសេស ចិន ម៉ាឡេ ឥណ្ឌា ជាដើម) និងអំបូរជនជាតិកូកាស់។ កំលាំងពលកម្មក្នុងវិស័យសេវាកម្ម ៥០%ជាជនបរទេស។

នៅមុនឯករាជ្យឆ្នាំ១៩៦៥ សិង្ហបុរីមានGDP (ផលិតផលក្នុងស្រុកក្នុងម្នាក់) តែត្រឹម៥១១ដុល្លារ (លេខ៣នៅអាស៊ីបូព៌ានាពេលនោះ)។ បន្ទាប់ពីឯករាជ្យ ដោយមានការវិនិយោគផ្ទាល់ពីបរទេស​និងការជំរុញឧស្សាហកម្មដោយរដ្ឋ សេដ្ឋកិច្ចសិង្ហបុរីរីកចំរើនយ៉ាងខ្លាំងក្លា។ បន្ទាប់ពីធ្លាក់ចុះ -៦,៨% នៅត្រីមាសទី៤ឆ្នាំ២០០៩ GDPសិង្ហបុរីបានកើនឡើងវិញចំនួន ១៤,៥%នៅឆ្នាំ២០១០។

ហ្វីលីពីន

សាធារណរដ្ឋហ្វីលីពីន (ជាភាសាហ្វីលីពីន៖ Repúbliká ng̃ Pilipinas, ជាភាសាអង់គ្លេស៖ Republic of the Philippines) ឬប្រទេសហ្វីលីពីន ជាប្រទេសកើតឡើងពីកំរងកោះ មានទីតាំងនៅអាស៊ីអាគ្នេយ៍ និងមានរដ្ឋធានីនៅទីក្រុងម៉ានីល។ កំរងកោះហ្វីលីពីន​កើតឡើងពីកោះតូចធំប្រមាណ​៧១០៧កោះ នៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។ ប្រទេសនៅជិតខាងមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ប៉ាឡាវ និង សាធារណរដ្ឋចិន (តៃវ៉ាន់)។ ហ្វីលីពីនជាប្រទេសតែមួយគត់នៅអាស៊ីអាគ្នេយ៍ដែលគ្មានព្រំដែនគោកជាមួយប្រទេសណាមួយ។ ប្រទេសហ្វីលីពីនមានប្រជាជនប្រហែល៨៧លាននាក់ (លំដាប់ទី១២លើពិភពលោក)។ ផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០០៦មានច្រើនជាង ១១៧,៥៦២ពាន់លាន​ដុល្លាអាមេរិក។ មានជនជាតិហ្វីលីពីនច្រើនជាង១១លាននាក់ (១១%នៃប្រជាជនហ្វីលីពីនសរុប) រស់នៅបរទេស។

ហ្វីលីពីនធ្លាប់ស្ថិតនៅក្រោមអាណានិគមអេស្ប៉ាញ និង ក្រោយមកអាមេរិក។ ហ្វីលីពីនបានទទួលឯករាជ្យពេញលេញពីអាមេរិក​នៅថ្ងៃទី៤ មិថុនា ១៩៤៦ បន្ទាប់ពីសង្គ្រាមប៉ាស៊ីហ្វិកបញ្ចប់ តាមរយៈសន្ឋិសញ្ញាម៉ានីល។ ក្រោយមកហ្វីលីពីនក្លាយជាប្រទេសប្រជាធិបតេយ្យ​យ៉ាងសន្តិភាព រហូតដល់ការកាន់កាប់អំនាច​របស់លោក ហ្វឺឌីណាន់ ម៉ារកូស ដែលបាននាំទៅដល់ការទំលាក់តំនែងលោក​ដោយបដិវដ្ដន៍កំលាំងប្រជាជន។ បន្ទាប់ពីនោះមក​ស្ថានភាពនយោបាយមានភាពឡើងចុះ ប៉ុន្តែប្រកបដោយសន្ដិភាព។

បច្ចុប្បន្ន ហ្វីលីពីនមានលក្ខណៈស្រដៀងនឹងបស្ចិមប្រទេស ដែលភាគច្រើនក្លាយមកពីវប្បធម៌អេស្ប៉ាញ អាមេរិកឡាទីន និង សហរដ្ឋអាមេរិក។ សាសនារ៉ូម៉ាន់កាតូលិក បានក្លាយជាសាសនាធំជាងគេក្នុងប្រទេស និងក្រៅពីនេះគឺសាសនារបៀបអេស្ប៉ាញ និងឥស្លាម។ ភាសាផ្លូវការនៅហ្វីលីពីនគឺភាសាហ្វីលីពីន និងភាសាអង់គ្លេស។

ឡាវ

ប្រទេស​លាវ ឬ ប្រទេស​ឡាវ​មាន​ឈ្មោះ​ជា​ផ្លូវ​ការ​ថា សាធារណរដ្ឋ​​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ (ສາທາລະນະລັດ​ປະຊາທິປະໄຕ​ປະຊາຊົນ​ລາວ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាជន​ឡាវ)។​ ប្រទេស​លាវ​ជា​ប្រទេស​មួយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ ប្រទេស​​លាវ​មាន​ព្រំ​ដែន ខាង​ជើង​ឆៀង​ខាង​លិច​ជាប់ចិន និង មីយ៉ាន់ម៉ា (ភូមា) ខាង​កើត​ជាប់​វៀតណាម ខាង​ត្បូង​ជាប់​កម្ពុជា និង​ខាង​លិច​ជាប់​ថៃ។ ប្រទេស​លាវ​គ្មាន​ព្រំដែន​ជាប់​សមុទ្រ​ទេ។ ប្រទេស​លាវ​មាន​ប្រវត្តិសាស្ត្រ​ត​មក​ពី​រាជាណាចក្រ​ឡាងសាង (រាជ​អាណាចក្រ​លាន​ជាង គឺ​រាជាណាចក្រ​ដំរី​ ១ លាន) ​ដែល​ចាប់​កំណើត​ឡើង​នៅ​គ្រិស្តសតវត្សរ៍​ទី ១៤ ដល់ គ្រិស្តសតវត្សរ៍​ទី ១៨។ បន្ទាប់​ពី​ឆ្លង​កាត់​របប​អាណាព្យាបាលបារាំង​រួច​មក ប្រទេស​លាវ​បាន​ទទួល​ឯករាជ្យ​នៅ​ឆ្នាំ ១៩៤៩។ បន្ទាប់​មក សង្គ្រាម​ស៊ីវិល​បាន​បន្ត​រហូត​ដល់​ឆ្នាំ ១៩៧៥ នៅ​ពេល​ចលនា​របស់​កុំម៉ុយនីសប៉ាថេតឡាវ​ឡើង​កាន់​កាប់​អំណាច។

សហគ្រាស​ឯកជន​កើន​ឡើង​ជា​លំដាប់​តាំង​ពី​មាន​កំណែ​ទម្រង់​សេដ្ឋកិច្ច​នៅ​ទសវត្សរ៍ ៩០។​ បច្ចុប្បន្ន ប្រទេស​លាវ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​អន់​ថយ​​ផ្នែក​សេដ្ឋកិច្ច​​ក៏​ដូច​ជា​ផ្នែក​នយោបាយ។ កំណើន​សេដ្ឋកិច្ច​លាវ​មាន ៧,២% នៅ​ឆ្នាំ ២០០៦។ សេដ្ចកិច្ច​ពឹង​ផ្អែក​លើ​វិស័យ​កសិកម្ម ដោយ​ប្រជាជន​ប្រមាណ​ ៨០% ជា​កសិករ។ ប្រទេស​លាវ​មាន​ជន​ជាតិ​ភាគ​តិច​ចម្រុះ ដែល​ក្នុង​នោះ ៧០% ជា​ជនជាតិលាវ។

ឥណ្ឌា

ប្រទេស​ឥណ្ឌា មានឈ្មោះ​ជាផ្លូវការ​ថា សាធារណរដ្ឋ​ឥណ្ឌា​ ឈ្មោះ​ជា​ភាសាអង់គ្លេស Republic of India។ ប្រទេស​នេះបានទទួល ឯករាជ្យ​ពី​អង់គ្លេស នៅ​ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ១៩៤៧ ហើយ​ក្លាយជា សាធារណរដ្ឋ នៅ​ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ១៩៥០​។

ជាភាសាដទៃទៀត

This page is based on a Wikipedia article written by authors (here).
Text is available under the CC BY-SA 3.0 license; additional terms may apply.
Images, videos and audio are available under their respective licenses.