ប្រេស៊ីល


ប្រេស៊ីល (ភាសា​អង់គ្លេស ៖ Brazil, ភាសា​ព័រទុយហ្គាល់ ៖ Brasil) មាន​ឈ្មោះ​ផ្លូវការ "សាធារណរដ្ឋ​សហព័ន្ធ​ប្រេស៊ីល" គឺជា​ប្រទេស​មួយ​នៅ​អាមេរិក​ខាងត្បូង​។ ប្រេស៊ីល ជា​ប្រទេស​ធំ​ជាងគេ​ទី​៥ (ជិត​ពាក់កណ្ដាល​នៃ​ផ្ទៃដី​អាមេរិក​ខាងត្បូង) ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាងគេ​ទី​៥ និង​ជា​ប្រទេស​ប្រជាធិបតេយ្យ​ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​ទី​៤ នៅ​លើ​ពិភពលោក​។ ប្រទេស​នេះ មាន​ព្រំប្រទល់ ខាងកើត​ជាប់​មហាសមុទ្រ​អាត្លង់ទិក (មាន​ឆ្នេរ​សមុទ្រ​ជាង ៧.៤៩១ គ.ម) ខាងជើង​ជាប់​ប្រទេស​កូឡុំប៊ី ខាងលិច​ជាប់​ប្រទេស​បូលីវី និង​ប៉េរូ ខាងត្បូង​ឆៀង​ខាងលិច​ជាប់​ប្រទេស​អាហ្សង់ទីន និង​ប៉ារ៉ាហ្គាយ ហើយ​ខាងត្បូង​ជាប់​អ៊ុយរូហ្គាយ​។ មាន​ប្រជុំ​កោះ​ជាច្រើន គឺជា​ផ្នែក​​នៃ​អាណាខែត្រ​ប្រេស៊ីល ដូចជា Fernando de Noronha, Rocas Atoll, Saint Peter and Paul Rocks, និង Trindade and Martim Vaz ។

ប្រេស៊ីល គឺជា​អតីត​អាណានិគម​មួយ​របស់​ព័រទុយហ្គាល់ ចាប់តាំង​ពី​ការ​មក​ដល់​របស់​លោក Pedro Álvares Cabral នៅ​ឆ្នាំ ១៥០០ រហូត​ដល់​ពេល​ទទួល​ឯករាជ្យ​នៅ​ឆ្នាំ ១៨២២​។ ពេល​ទទួល​បាន​ឯករាជ្យ​ដំបូង ប្រេស៊ីល​គឺជា​ចក្រភព​មួយ ក្រោយមក​បាន​ក្លាយ​ទៅ​ជា​សាធារណរដ្ឋ​នៅ​ឆ្នាំ ១៨៨៩​។ រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន បាន​កំណត់​ថា ប្រេស៊ីល​គឺជា​សាធារណរដ្ឋ​សហព័ន្ធ​។ សហព័ន្ធ ត្រូវ​បាន​បង្កើត​ឡើង​ដោយ មណ្ឌល​សហព័ន្ធ ០១, រដ្ឋ ២៦, និង ក្រុង ៥.៥៦៤​។

ប្រេស៊ីល គឺជា​ប្រទេស​សេដ្ឋកិច្ច​ទី​១០ ខាង​អត្រា​ប្ដូរ​ប្រាក់​លើ​ទីផ្សារ (market exchange rates) និង​ទី​៩ ខាង​អំណាច​ទិញ (PPP) ។ កំណែទម្រង់​សេដ្ឋកិច្ច បាន​ធ្វើ​ឱ្យ​ប្រទេស​នេះ ប្រែក្លាយ​ទៅ​ជា​ប្រទេស​ឧស្សាហកម្ម​ភាពយន្ត​លំដាប់​អន្តរជាតិ​ថ្មី​មួយ​។ ប្រេស៊ីល ជា​សមាជិក​ស្ថាបនិក​មួយ​នៃ​អង្គការសហប្រជាជាតិ និង​សហភាព​ប្រជាជាតិ​អាមេរិក​ខាងត្បូង​។ ប្រេស៊ីល មាន​ប្រជាជន​ភាគច្រើន ជា​អ្នក​កាន់​សាសនា​រ៉ូម៉ាំង​កាតូលិក និយាយ​ភាសា​ព័រទុយហ្គាល់ និង​ជា​សង្គម​មួយ​សម្បូរ​ទៅ​ដោយ​ជាតិពន្ធុ​យ៉ាង​ច្រើន ហើយ​ប្រេស៊ីល ក៏​ជា​កន្លែង​ចម្រុះ​នៃ​វាលរហោឋាន បរិស្ថាន​ធម្មជាតិ និង​ធនធាន​ធម្មជាតិ​ដ៏​ច្រើន នៅ​ក្នុង​តំបន់​អភិរក្ស​ការពារ​ជនជាតិ​ដើម​។

សាធារណរដ្ឋប្រេស៊ីល
Flag of Brazil Coat of arms of Brazil
ទង់​ជាតិ​ប្រេស៊ីល ​ ព្រះឆាយាល័ក្ខប្រេស៊ីល
Brazil (orthographic projection)
រាជធានី ប្រេស៊ីលីយ៉ា
ប្រមុខរដ្ឋ​ លូស អ៊ីណាស៊ីអូ លូឡា​ដា
ភាសា​ផ្លូវ​ការ​ ប៉ទុយហ្គាល
បាវចនា​ "Order and Progress"
BRIC

BRIC ឬ BRICs (ប្រីក) ជាពាក្យប្រើក្នុងសេដ្ឋកិច្ច(ប្រទេសអភិវឌ្ឍខាងសេដ្ឋកិច្ច) តំណាងអោយ Brazil (ប្រេស៊ីល), Russia (រុស្ស៊ី), India (ឥណ្ឌា), និង China (ចិន)។

Pidgin

Pidgin គឺ​ជា​កម្មវិធី​ជជែក​កម្សាន្ដ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធើនិត។ កម្មវិធី​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ដោយ​ឥត​គិត​ថ្លៃ ហើយ​នេះ​ក៏​ជា​កម្មវិធីកូដ​បើក​ចំហ ដែល​យើង​អាច​យក​ទៅ​កែ​ច្នៃ​បាន​តាម​ចិត្ត និង​ស្រប​ច្បាប់។ Pidgin ស្គាល់​លក្ខណៈ​ពិសេស​មួយ​ចំនួន​ដូច​ជា៖

ការ​ផ្ទេរ​ឯកសារ

រូបតំណាង​មិត្ត​ភ័ក្ត្រ

រូប​បញ្ជាក់​អារម្មណ៍​ផ្សេងៗ

ផ្ដល់​ដំណឹង​ពេល​កំពុង​សរសេរ

សារ​បញ្ជាក់​ពេល​បាន​ទៅ​ឆ្ងាយ

កូឡុំប៊ី

អត់ច្រឡំជាមួយ កូឡុំប៊ីអង់គ្លេស British Columbia នៅប្រទេសកាណាដា។ប្រទេសកូឡុំប៊ី​ ស្តាប់ការអាន ជាប្រទេសមួយ​ ដែលបានជា​ប់ជា អាណានិកគម របស់ប្រទេសអេស្ប៉ាញ រវាងសតវត្សរ៏ទី១៦ និង សតវត្សរ៏ទី១៨ ។​ នៅសតវត្សរ៏ទី១៩ បានឈ្នះឯករាជ្យ (ឆ្នាំ១៨១០) ។ ប្រជាជាតិបុរាណកូឡុំបី បានជា ប្រជាជនមូអ៊ីស្កា ប្រជាជនគីម្បាយ៉ា និង ប្រជាជនតាអ៊ីរូណា ។ ប្រជាជនកូឡុំបី ជាពហុជាតិពន្ទ នៅបច្ចុបន្បកាល ។ ប្រទេសកូឡុំបី ផលិតកាហ្វេល្អជាងគេ នៅពិភលោក ។

ក្រុមបាល់ទាត់ជម្រើសជាតិ ប្រេស៊ីល

The Brazil national football team (Portuguese ៖ [Seleção Brasileira] ) represents Brazil in international men's football. Brazil is administered by the Brazilian Football Confederation (CBF), the governing body for football in Brazil. They have been a member of the International Federation of Association Football (FIFA) since 1923 and member of the South American Football Confederation (CONMEBOL) since 1916.

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា

ក្រុមបាល់ទាត់ជម្រើជាតិកម្ពុជាគឺជាក្រុមជម្រើសជាតិនៃប្រទេសកម្ពុជា ហើយត្រូវបានគ្រប់គ្រងដោយសហព័ន្ធបាល់ទាត់កម្ពុជា (ស.ប.ក.)។ ធ្លាប់ត្រូវបានគេស្គាល់កាលធ្លាប់នៅជា ក្រុមបាល់ទាត់ជម្រើសជាតិសាធារណរដ្ឋខ្មែរ ពីឆ្នាំ ១៩៧០ ដល់ ១៩៧៥។ ពេលដែលចប់ការប្រកួតដណ្ដើមពានរង្វាន់អាស៊ី១៩៧២បានលេខរៀងទីបួន ប៉ុន្តែថ្មីៗនេះជាក្រុមមួយដែលខ្សោយបំផុតក្នុងពិភពលោក និងសូម្បីតែគុណវុឌ្ឍិការចូលទៅក្នុងការប្រកួត ពានរង្វាន់ពិភពលោក២០០៦ ក៏មិនមានដែរ។ ក្រុមនេះត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៣៣ ហើយបានបញ្ចូលចំណាត់ថ្នាក់របស់ភ្វីផ្វា នៅឆ្នាំ ១៩៥៣។ ម្នាក់ក្នុងចំណោមកីឡាកម្ពុជាដែលលេងល្អជាគេបំផុតគឺ លោកហុក-សុចិត្រា។ ដើមឡើយក្នុងទសវត្សនោះលោកត្រូវបានគេចាត់ទុកថាជាមនុស្សម្នាក់ក្នុងចំណោមខ្សែប្រយុទ្ធ​កំពូលទាំង២នៅអាស៊ីអាគ្នេយ៍រួមមានលោកេរ្តិ៍ស័ក្ដិ-សេនាមឿងមកពីប្រទេសថៃផងដែរ។ នៅឆ្នាំ១៩៩៧ ហុក-សុចិត្រាបានទទួលបានរង្វាន់កីឡាករលេងល្អបំផុតនៅអាស៊ីអាគ្នេយ៍នៅឆ្នាំ ១៩៩៧ – បាល់មាសពីសាន់យ៉ូ។

ខ្សែទឹកប្រេស៊ីល

ខ្សែទឹកប្រេស៊ីល (ជាភាសាអង់គ្លេស៖Brazil Current) ជាខ្សែទឹកក្ដៅ​ដែលហូរទៅទៅខាងត្បូង​តាមបណ្ដោយឆ្នេរប្រទេស​ប្រេស៊ីល។ ខ្សែទឹកនេះកើតពី​បំនែកខ្នែង​របស់​ខ្សែទឹកអេក្វាទ័រខាងត្បូង ក្នុងមហាសមុទ្រអាត្លង់ទិក នៅត្រង់ចំនុចដែលខ្សែទឹកនោះជួបជាមួយ​ទ្វីបអាមេរិកខាងត្បូង។ វាជាខ្សែទឹកនៅខណ្ឌសីមា ខាងលិចដូចខ្សែទឹកឈូងសមុទ្រដែរ តែមានកំលាំងខ្សោយនិងរាក់ជាង។

ខ្សែទឹកមហាសមុទ្រ

ខ្សែទឹកមហាសមុទ្រជាចរន្តហូរជាប់គ្នាឥតអាក់នៃទឹកសមុទ្រ។ វាប្រៀបបានទៅនឹងទន្លេដែលហូរនាំចរន្តទឹកក្ដៅនិងត្រជាក់នៅក្នុងមហាសមុទ្រ។ ខ្សែទឹកនេះត្រូវបានបង្កើតឡើងដោយអំនាចនៃកំលាំងនានាទៅលើទឹកសមុទ្រ រួមមាន ចលនារង្វិលខ្ញាល់របស់ផែនដី ខ្យល់បក់ ភាពខុសគ្នានៃសីតុណ្ហភាពិងកំរិតភាពប្រៃរបស់ទឹកសមុទ្រ និងកំលាំងទំនាញរបស់ព្រះច័ន្ទ។ គែមតាមជំរៅទឹក និង ព្រំដែនឆ្នេរជះឥទ្ឋិពលផងដែរទៅលើទិសដៅនិងកំលាំងរបស់ខ្សែទឹក។

ខ្សែទឹកមហាសមុទ្រអាចហូរក្នុងចំងាយរាប់ពាន់គីឡូម៉ែត្រ។ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការកំនត់អាកាសធាតុរបស់ទ្វីបជាពិសេសតំបន់ដែលនៅក្បែរ​មហាសមុទ្រ។ ជាក់ស្ដែង ខ្សែទឹកឈូងសមុទ្រ ជួយអោយអឺរ៉ុបពាយ័ព្យមានកំដៅកក់ក្ដៅជាងតំបន់ផ្សេងៗទៀតដែលមានរយៈទទឹងដូចគ្នា។ ឧទាហរណ៍មួយទៀតគឺ ខ្សែទឹកកាលីហ្វរនៀ ជួយអោយកំរងកោះហាវ៉ៃមានភាពត្រជាក់ (អាកាសធាតុអនុត្រូពិច) ទោះជាវាស្ថិតនៅរយៈទទឹងត្រូពិចក៏ដោយ។

តូក្យូ

តូក្យូ(ជប៉ុន ៖ 東京) ជាអធិរាជធានីរបស់ប្រទេសជប៉ុន ហើយជាទីក្រុងដែលធំជាងគេនៅលើពិភពលោក ។ ដប់ភាគរយនៃជនជាតិជប៉ុនគឺរស់នៅក្នុងទីក្រុង តូក្យូ​​ ហើយក៍ច្រើនលើសពីម្ភៃភាគរយ នៃចំនួនប្រជាជនដែលរស់នៅតាមបណ្ដាខេត្ត។​ នៅឆ្នាំ​ ២០០៧ចំនួនអត្រាប្រជាជនគឺមានចំនួនដល់ ១២,៧៩០,០០០។ ទីក្រុងតូក្យូគឺជាមជ្ឍមណ្ឌល ខាងផ្នែកជំនួញ ពាណិជ្ចកម្ម ឧស្សហកម្ម នៃប្រទេសជប៉ុន រឹសំរាប់អាស៊ីអាគ្នេយ៍ទាំងមូលផងដែរ។

តូក្យូគឺជាផ្នែកមួយនៃប្រទេសជប៉ុន ដែលហៅថាទីវាលគេនតូ។ ពិតណាស់ទីក្រុងតូក្យូគឺជាឈូងសមុទ្រ។ ទន្លេពីរគឺ ហូរឆ្លងកាត់តូក្យូ។ ទីមួយនោះគឺទន្លេហ្សូមីដា ដែលហូរពីទិសខាងជើងទៅទិសខាងត្បូង ហើយនិងហូរចូលទៅក្នុងឈូងសមុទ្រនៃទីក្រុងតូក្យូ ។ ហើយទន្លេមួយទៀតនោះគឺមានឈ្មោះថា តាម៉ា ដែលហូរពីទិសខាងលិចទៅទេសខាងកើត ។ ទន្លេតាម៉ាគឺជាព្រំដែនខណ្ឌរវាងទីក្រុងតូខ្យួនិង ប្រទេសជិតខាងគឺ ប្រទេសកាវ៉ាសាគី ។

ទីក្រុងតូក្យូគឺមានន័យថា​ជា (រាជធានី នៃភាគខាងកើត) នៅក្នុងប្រទេសជប៉ុន។ វាបានក្លាយជារាជធានីនៃប្រទេសជប៉ុនគឺនៅពាក់កណ្ដាលនៃសតវត្សទី១៩ ហើយនៅសតវត្សនោះគឺទីក្រុងតូក្យូមានឈ្មោះថា អេឌូ តូ តូក្យូ ។ បន្ទាប់មកគឺមានឈ្មោះថា គីយូតូ ដែលជារាជធានីនៃប្រទេសជប៉ុន។ រាជាធិរាជនៃប្រទេសជប៉ុន មានឈ្មោះថា តេនណូដែលរស់នៅក្នុងគីយ៉ូតូ។ អ៊ីដូគឺជាកន្លែងដែល តូគូកាវា សូហ្កាន់រស់នៅ។ ទីក្រុងថ្មីត្រូវបានបង្កើតឡើងនៅក្រោមការគ្រប់គ្រងរបស់ សូហ្កាន់ ។​ បន្ទាប់មកវាបានកកើតជាទីក្រុងតូចមួយ នៅក្នុងសមុទ្រ ។ អេឌូ មានន័យថា (មាត់ ទន្លេ) ដែលស្ថិតនៅក្នុងប្រទេសជប៉ុន ។

ទីក្រុងតូក្យូគឺត្រូវបំភ្លេចបំផ្លាញដោយសារ ភ្លើងឆេះដោយចាប់ផ្ដើមពីក្រៀតកេនតូ ក្នុងការរំជួយដីនៅឆ្នាំ១៩២៣ ។ វាបានកើតឡើងដោយអាក្រក់យ៉ាសាហហាវឃោឃៅដោយ សារការទំលាក់គ្រាប់បែកក្នុងសង្គ្រាមលោកលើកទីពីរ ។ ការទំលាក់គ្រាប់បែកច្រើនជាងគេបំផុតនោះគឺនៅ ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ១៩៤៥ ។ ១/៣នៃទីក្រុងតូក្យូ ត្រូវបានឆេះដោយសារគ្រាប់បែក ហើយប្រហែលជា ១០០,០០០​ នៃប្រជាជនត្រូវបានស្លាប់ ។ ក្រោយពេលប្រទេសជប៉ុនត្រូវបាន ខូតខាតនិងបាត់បង់ដោយសារសង្គ្រាមលោកលើកទីពីរ ទីក្រុងត្រូវបានសាងសង់សារឡើងវិញជាថ្មី ។

ទ្វីបអាមេរិក

ទ្វីបអាមេរិក ជាទឹកដីទាំងឡាយនៃ ចំហៀងខាងលិចរបស់ផែនដី ឬ ពិភពថ្មី រួមមានបណ្តា ទ្វីប នៃ អាមេរិកខាងជើង និង អាមេរិកខាត្បូង រួមនឹងប្រជុំកោះ និង តំបន់។ ទ្វីបអាមេរិកមានទំហំស្មើនឹង ៨.៣% នៃផ្ទៃសរុបរបស់ផែនដី (២៨.៤% នៃផ្ទៃដីរបស់ផែនដី) និង មានចំនួនប្រជាជនប្រមាណស្មើ ១៤% នៃប្រជាជន ពិភពលោក.

បញ្ជីរាយនាម ប្រទេស

រាយឈ្មោះប្រទេស បង្ហាញពីនាមប្រទេសដែលជាសមាជិក ឬ ជា អ្នកសង្កេតការណ៍ របស់ អ.ស.ប មានសរុប ១៩៧​ ឬច្រើនជាងនេះ។

និយមន័យថា ប្រទេសមួយ គឺត្រូវតែមានឯករាជ្យភាព ជាម្ចាស់ដីផ្ទាល់ មានរដ្ឋាភិបាលមួយតាំងនៅពិតប្រាកដ និងត្រូវបានទទួលស្គាល់ជាសកល។

វាជាភាពស្មុគស្មាញក្នុងការកំណត់ថាតំបន់នោះជាប្រទេសមួយ ពោលគឺការបង្កើតរដ្ឋាភិបាលដឹកនាំ និង ប្រកាសថាខ្លួនជាប្រទេសឯករាជ្យពេញលេញ ដោយឯកភាគី ឬទទួលស្គាល់ជាសកល តែប្រទេសម្ចាស់ដើមបដិសេធប្រឆាំង ដូចករណី ប្រទេសចិន និង តៃវ៉ាន់ ប្រទេសស៊ែប៊ី និង កូសូវ៉ូ ជាដើម។

កូសូវ៉ូ និង តៃវ៉ាន់ ក៏ដូចជារដ្ឋដទៃទៀត ត្រូវស្ថិតក្នុងបញ្ជីនេះ ដោយរដ្ឋទាំងនោះ ជាអ្នកសង្កេតការណ៍របស់ អ.ស.ប។

បវរកញ្ញាចក្រវាល

បវរកញ្ញាចក្រវាល (អង់គ្លេស ៖ Miss Universe)

បវរកញ្ញាផែនដី

បវរកញ្ញាផែនដី (អង់គ្លេស ៖ Miss Earth)

បវរកញ្ញាអន្តរជាតិ

បវរកញ្ញាពិភពលោក (អង់គ្លេស ៖ Miss International)

បាល់ទាត់

បាល់ទាត់ (អង់គ្លេស ៖ association football ឬ soccer) គឺជាកីឡាមួយប្រភេទដែលលេង-ប្រកួតរវាងក្រុម ២ ។ នៅភាសាអង់គ្លេស វាត្រូវបានហៅថា football ជាធម្មតា ប៉ុន្តែនៅក្នុងប្រទេសមួយចំនួន ដូចជាសហរដ្ឋអាមេរិក វាត្រូវបានហៅថា soccer ។ នៅជប៉ុន នូវែលសេឡង់ អា​ព្រិច​ខាងត្បូង អូស្ត្រាលី កាណាដា និងសាធារណរដ្ឋអៀរឡង់ ពាក្យទាំងពីរត្រូវបានគេប្រើជាទូទៅ ។

ក្រុមនីមួយ ៗ មានកីឡាករចំនួន១១នាក់ ដែលចូលលេងលើទីលានប្រកួត ដែលក្នុងចំណោមនោះ មានម្នាក់ជាអ្នកចាំទី ហើយកីឡាករដទៃទាំង ១០ នាក់ទៀតជា "កីឡាករក្រៅស្រុក" (outfield players) ។ ល្បែងនេះត្រូវបានលេងដោយទាត់បាល់ចូលទៅក្នុងគ្រាប់បាល់របស់គូប្រជែង ។ ការប្រកួតមួយមានរយៈពេល ៩០ នាទីនៃការលេង និងពេលសម្រាក ១៥ នាទីនៅកណ្តាល ។ សម្រាកនៅកណ្តាលត្រូវបានគេហៅថា "ពាក់កណ្ដាលពេល" ។

ព័រទុយហ្គាល់

ប្រទេស ព័រទុយហ្គាល់ ដែលគេហៅជាផ្លូវការថា សាធារណះរដ្ឋព័រទុយហ្គាល់ ដែលជាប្រទេសមួយស្ថិតនៅទិសខាងត្បូងឆៀកខាងលិច អឺរ៉ុប នៅលើឧបទ្វីប​អាល់ប៊ឺរៀន ។ព័រទុយហ្គាល់ គឺជាប្រទេសនៅខាងលិចបំផុតនៃ ទ្វីបអឺរ៉ុប​ ហើយនឹងមានព្រំប្រទល់ជាប់ជាមួយ មហាសុមទ្រ អាត្លង់ទិចនៅទិសខាងលិច និង នៅទិសខាងត្បូង ជាប់ជាមួយប្រទេសអេស្បាញ នៅទិសខាងជើង និង ខាងកើត។ ប្រជុំកោះអាត្លង់ទិច ដូចជាកោះ ការហ្សូរីស ហើយនិង ម៉ាឌីរ៉ា ក៏ជាកោះ និងជាផ្នែកមូយរបស់ប្រទេសព័រទុយហ្គាល់ដែរ។ ផ្ទៃដីនៅក្នុងព្រំដែន សព្វថ្ងៃនេះ គឺសាធារណះរដ្ឋព័រទុយហ្គាល់ បានរក្សាទុករហូតមិនបាត់បង់នោះទេ តាំងពីសម័យបុរេប្រវត្តិមកម្លេះ។ទឹកដីត្រូវបានកាន់កាប់ដោយពួកកុលសម្ពន្ធ ដូចជាពួក ហ្គាល់ឡាស៊ី និង ពួកឡូស៊ីតង់នៀន ត្រូវបានបញ្ជូលជាមួយពួកចក្រភពរ៉ូមាំង ដែលស្ថិតនៅខេត្ត ឡូស៊ីតង់នៀ ហើយចក្រភពរ៉ូមាំង មកតាំងភូមិលំនៅកាន់តែមានឥទិ្ធពលខ្លាំងឡើងៗ មកលើវប្បធម៌ព័រទុយហ្គាល់ យ៉ាងជាពិសេសនោះ គឺភាសាព័រទុយហ្គាល់ ស្ទើរកា្លយទៅជាអក្សរឡាតាំង។ នៅសតវត្សរ៏ទី ៥ ​បន្ទាប់ពីចក្រភពរ៉ូមាំង បាត់បង់ទៅ កន្លែងនេះត្រូវបានកាន់កាប់ដោយដែលផ្សេងពីពួកហ្គឺម៉ែននីច ដូចជាពួក ស៊ូរវី និងពួក វីស៊ីហ្គង់ជាច្រើន។ ដើមសតវត្សរ៏ទី ៨ សាសនា ម៉ូស្លីម ជនជាតិមួរ បានធ្វើសង្គ្រាមជាមួយ គ្រិស្តសាសនា ដែលកាន់កាប់ស្ទើរតែ អ៊ីប៊ឺរៀន ផេននីសូលឡា ជាតំ​បន់ស្ដិតនៅភាគខាងត្បូងភាគខាងលិច នៃទ្វីបអឺរ៉ុប។អំឡុងពេលដែល គ្រិស្តសាសនា ត្រឡប់មកវិញ នយោបាយប្រទេសព័រទុយហ្គាល់ ត្រូវបានគាំងរាំងស្ទះ ដូចជាផ្នែកមួយនៃអាណាចក្រហ្គាលលីសៀន។ ជាមួយ គ្រឹះស្ថាន នៃអាណាចក្រ ដែលទទួលស្គាល់ក្នុងឆ្នាំ ១១៤៣ ហើយនិង មានភាពឋិតស្ថេរនៃព្រំដែន ឆ្នាំ ១២៤៩ ព័រទុយហ្គាល់ ប្តឹងតវ៉ា ស្ថានទូតរដ្ឋជាតិ។ ក្នុងសតវត្សរ៏ទី ១៥ និង ១៦ លទ្ធផលនៃ ការរុករកនៅជិតសមុទ្រ ព័រទុយហ្គាល់បានបង្កើត ចក្រភពផែនដីទំាងមូលដែលរួមទាំងកាន់កាប់ក្នុងអាហ្រិ្វច អាស៊ី និង អាមេរិកខាងត្បូង ការមកដល់នៃសេដ្ឋកិច្ចជាច្រើនរបស់ពិភពលោក​​ នយោយបាយ និង កម្លាំងទាហ៊ាន។ ក្នុង ១៥៨០ វាត្រួវបានសហជាតិ និង អេស្ប៉ាញ បានហៅថាថ្ងៃដ៏អស្ចារ្យ ទោះបីជាយ៉ាងណាក៏ដោយក្នុង ឆ្នាំ ១៦៤០ បានទៅបង្កើតនូវភាព​​​​​ឯករាជពេញលេញសារជាថ្មី ក្នុងអំឡុងពេលដែលព័រទុយហ្គាល់ មានសង្គ្រាម ដែល ជាលទ្ធផល ការបង្កើតនៃកនរាជវង្ស និង មុនពេលត្រឡប់មកវិញ ការបែកចែករវាង ជាក្រុម និង ចក្រភពពីរ។ឆ្នាំ ១៧៥៥ មានរញ្ជួយដីនៅ ឡីប៊ឺន ​អេស្បាញ និង បារំាង ដែលកាលពីមុន ការកាន់កាប់ដែនដីព្រំដែនច្រើនណាស់ ប្រេស៊ីល ក្នងនោះទាំងពី គឺ ឆាឆៅបង្អាក់ នៃភាពលំនឹង​នយោបាយ និង សេដ្ឋកិច្ច អោយរីកចម្រើនល្អជាង ការធ្លាក់ចុះ នៃអំណាចដ៏ខ្ពង់ខ្ពស់ទាំងអស់របស់ប្រទេសព័រទុយហ្គាល់ អំឡុងពេល សតវត្សរ៏ទី ១៩។បន្ទាប់មក បានបំផ្លាញ រាជាធិបតេយ្យនៅក្នុងឆ្នាំ ១៩១០ នៃលទ្ធិប្រជាធិបតេយ្យប៉ុន្តែសាធារណះរដ្ឋមិនឋិតថេររហួតនោះទេ ត្រូវបានបង្កើតកន្លែងជំនួសដោយ អ៊ីសតាដូ ណូវូ(សាធារណះរដ្ឋទី ២)។បន្ទាប់មកទៀតមានសង្គ្រាមអាណានិកគមនៅលើប្រជាជនព័រទុយហ្គាល់ និង បដិវត្តិន៏អាណានិកគម ក្នុង ១៩៧៤ ប្រជាធិបតេយ្យត្រូវបាន ស្ថាបនាឡើងវិញនិង ប្រទេសពោរពេញទៅដោយខេត្តដែលមាននៅបរទេស (ដែលលយចេញទៅប្រទេសអង់ហ្គូលានិងម៉ូហ្សាមប៊ីហ្វែរ ក្នុងទ្វីប អាហ្រិ្វក) ទឹកដីនៅប្រទេសដ៏ទៃចុងក្រោយគឺ នៅ​ម៉ាកាហ៊ូរ ត្រូវបានគ្រប់គ្រងដោយ ប្រទេសចិន​ក្នុងឆ្នាំ ១៩៩៩។

ភាសាព័រទុយហ្គាល់

ភាសាព័រទុយហ្គាល់ (Portuguese ៖ [português] ) គឺជាភាសាមួយនៅក្នុងក្រុមភាសារ៉ូម៉ាន់ដែលនិយាយនៅក្នុងប្រទេសព័រទុយហ្គាល់ ប្រទេសប្រេស៊ីល ប្រទេសអង់ហ្គោឡា ប្រទេសម៉ូសំប៊ិក និងប្រទេសទីម័រខាងកើត. មានអ្នកនិយាយពីកំណើតប្រមាណ ២០០ លាននាក់ ធ្វើឱ្យភាសានេះជាភាសាមួយនៃពីរបីភាសាដែលនិយាយនៅទូទាំងពិភពលោក។

មហាសមុទ្រអាត្លង់ទិក

មហាសមុទ្រអាត្លង់ទិក គឺជាមហាសមុទ្រធំទី២លើពិភពលោកបន្ទាប់ពីមហាសមុទ្រប៉ាស៊ីហ្វិក។ វាមានផ្ទៃក្រលាប្រមាណ ១០៦,៤លានគ.ម២ (ប្រហែល១ភាគ៥នៃផ្ទៃផែនដីទាំងមូល។ មហាសមុទ្រនេះលាតមានសណ្ឋានជាអក្សរ S លាតសន្ធឹងតាមរយៈបណ្ដោយ ខណ្ឌដោយទ្វីបអាមេរិកពីខាងលិច និងដោយទ្វីបអ៊ឺរ៉ុបនិងទ្វីបអាហ្វ្រិកពីខាងកើត។ ខ្សែអេក្វាទ័រខណ្ឌចែកមហាសមុទ្រអាត្លង់ទិកជា២គឺ៖ មហាសមុទ្រអាត្លង់ទិកខាងជើង និង មហាសមុទ្រអាត្លង់ទិកខាងត្បូង។

ស្រុក

ស្រុកគឺជាប្រភេទនៃបំណែងចែករដ្ឋបាលមួយ ក្នុងប្រទេសមួយចំនួនដែលត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលដែនដី។ អង្គភាពខ្លះដែលត្រូវបានគេស្គាល់ថាជាស្រុកប្រែប្រួលយ៉ាងខ្លាំងទៅតាមទំហំ ដែលលាតសន្ធឹងអាស្រ័យទៅតាមបណ្ដាតំបន់ រឺ អាណាស្រុក ក្រុងជាច្រើន រឺ បំណែងចែករងនៃបណ្ដាក្រុងទាំងមូល។

អាហ្សង់ទីន

អាហ្សង់ទីន គឺជាប្រទេសដែលមានទីតាំងស្ថិតនៅភាគខាងត្បូងនៃ អាមេរិកខាងត្បូង ។ ប្រទេសនេះមានព្រំប្រទល់ខាងលិចជាប់នឹងប្រទេស ស៊ីលី ឯខាងជើងជាប់បូលីវី និងប៉ារាហ្កាយ ហើយភាគឦសានជាប់ប្រេស៊ីល ខាងកើតជាប់អ៊ុយរ៉ាហ្កាយ និងមហាសមុទ្រអាត្លង់ទិក និងខាងត្បូងជាប់ច្រកសមុទ្រ Drake Passage ។ ប្រទេសនេះមានផ្ទៃដី 2 780 400 គម២។ វាជាប្រទេសធំលំដាប់ទី៨ ក្នុងពិភពលោក ហើយជាប្រទេសធំលំដាប់ទ៤ ក្នុងតំបន់អាមេរិក និងជាប្រទេសធំបំផុតក្នុងចំណោមប្រទេស ប្រើភាសាអេស្ប៉ាញ។ វាត្រូវបានបែងចែកទៅជាម្ភៃបីខេត្ដ និងក្រុងស្វ័យតមួយដែលជារដ្ឋធានី ប៊ុយណូស៊ែរ។ ខេត្ត និងរដ្ឋធានីមានរដ្ឋធម្មនុញ្ញរបស់ខ្លួនប៉ុន្តែមាននៅក្រោមប្រព័ន្ធសហព័ន្ធ។ ប្រទេសអាហ្សង់ទីនទាមទារអធិបតេយ្យភាពលើតំបន់មួយចំនួននៃអង់តាក់ទិក កោះអេក្វាកលេន ហ្សកហ្ស៊ីខាងត្បូង និងកោះសាំងវិចខាងត្បូង។

វត្តមានរបស់មនុស្សដំបូងបង្អស់ដែលបានកត់ត្រានៅអាហ្សង់ទីននាសម័យទំនើបនេះមានតាំងពីសម័យកាល Paleolithic ។ ប្រទេសនេះស្ថិតនៅក្នុងអាណានិគមអេស្ប៉ាញនៃតំបន់នេះក្នុងអំឡុងពេលសតវត្សទី 16 ។

ប្រទេសអាហ្សង់ទីនរក្សាឋានៈជាប្រវត្តិសាស្ត្ររបស់ខ្លួនជាមហាអំណាចកណ្តាលនៅក្នុងកិច្ចការអន្តរជាតិនិងជាមហាអំណាចក្នុងតំបន់និងនៅអាមេរិចឡាទីន។ ប្រទេសអាហ្សង់ទីនមានសេដ្ឋកិច្ចធំជាងគេទី 2 នៅអាមេរិកខាងត្បូងហើយជាប្រទេសធំទីបីនៅអាមេរិកឡាទីននិងជាសមាជិកនៃប្រទេសមហាអំណាចសេដ្ឋកិច្ចធំ ៗ G-15 និង G-20 ។ វាក៏ជាសមាជិកស្ថាបនិករបស់ អង្គការសហប្រជាជាតិ ធនាគារពិភពលោក អង្គការពាណិជ្ជកម្មពិភពលោក Mercosur សហភាពប្រជាជាតិអាមេរិកខាងត្បូង សហគមន៍នៃរដ្ឋអាមេរិកឡាទីននិងការាបៀន និង អង្គការ Ibero អាមេរិកអាមេរិក ។ វាគឺជាប្រទេសដែលមានសន្ទស្សន៍ខ្ពស់បំផុតលំដាប់ទី 2 នៅអាមេរិកឡាទីនលើសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស។

BRIC (ប្រេស៊ីល, រុស្ស៊ី, ឥណ្ឌា និងចិន)

ជាភាសាដទៃទៀត

This page is based on a Wikipedia article written by authors (here).
Text is available under the CC BY-SA 3.0 license; additional terms may apply.
Images, videos and audio are available under their respective licenses.