ឆ្នាំ ១៧៧១

Nuvola apps important.png ទំព័រនេះគួរតែលុបចោល ពីព្រោះជា សេចក្តីព្រាងមិនមានខ្លឹមសារ។
លេអុនហាដ អយល័រ

លេអុនហាដ អយល័រ (អាល្លឺម៉ង់ ៖ [Leonhard Euler] , ​អានតាមអាល្លឺម៉ង់ : /ˈɔʏlɐ/; ១៥ មេសា ឆ្នាំ ១៧០៧ - ១៨ កញ្ញា ឆ្នាំ ១៧៨៣) ជា​គណិតវិទូនិង​រូបវិទូ​​ស្វ៊ីស​ដ៏​ល្បី​ល្បាញ​មួយ​រូប។ គាត់​បាន​ស្រាវជ្រាវ​រក​ឃើញ​​របស់​សំខាន់​ៗ​ជា​ច្រើន​ក្នុង​វិស័យដ៏​ទូលំ​ទូលាយ​ដូចជា​ការ​គណនា​មិន​កំណត់ (infinitesimal calculus) និង​ទ្រឹស្ដី​ក្រាប។ គាត់​ក៏​ជាអ្នក​បង្កើត​ពាក្យនិង​និមិត្តសញ្ញា​​គណិតវិទ្យា​​ទំនើបជា​ច្រើន​ផង​ដែរ ជា​ពិសេស​សម្រាប់​ផ្នែក​គណិត​វិភាគ ដូច​ជា​សញ្ញា​តំណាង​អនុគមន៍​ជា​ដើម។ គាត់​បាន​បង្កើត​ស្នាដៃ​ល្បី​ៗ​ក្នុង​វិស័យ​មេកានិច ឌីណាមិច​អង្គធាតុរាវ អុបទិច​និង​តារាវិទ្យា។

អយល័រ​បាន​ចំណាយ​ពេលវេលា​ភាគ​ច្រើន​នៃ​ជីវិត​ពេញ​វ័យ​របស់​គាត់​រស់​នៅ​ក្នុង​ក្រុងសាំង​ពេទ័របួគ៌ ប្រទេស​រុស្ស៊ី និង​ក្រុង​ប៊ែរឡាំង​ រាជាណាចក្រ​ព្រុស្ស៊ីយ៉ា (សព្វ​ថ្ងៃ​ប្រទេស​អាល្លឺម៉ង់)។ គាត់​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​គណិតវិទូ​ដ៏​ល្បី​បំផុត​នៅ​ក្នុង​សតវត្សរ៍​ទី​១៨ និងអាច​ចាត់​ទុក​​ជា​គណិតវិទូ​ដ៏​ល្បី​បំផុត​គ្រប់​កាល​សម័យ ដោយ​មិន​អាច​ប្រកែក​បាន។ គាត់​ជា​បុគ្គល​ដែល​បាន​បង្កើត​​ស្នាដៃ​ដ៏​ច្រើន​; ស្នាដៃ​របស់​គាត់​បើ​​ចង​ក្រង​ជា​សៀវភៅទម្រង់​​ក្វារតូ(សៀវភៅ​ទំហំ 9x12") នោះ​អាច​មាន​រហូត​ដល់​៦០ទៅ​៨០​ក្បាល។ លោក​ ព្យែរ​ស៊ីម៉ុន ឡាប្លាស់ បាន​សម្ដែង​ពី​ឥទ្ធិពល​របស់​លោក​អយល័រ​ក្នុង​ផ្នែក​គណិត​វិទ្យា​ ដោយ​ប្រយោគ​មួយ​ឃ្លា​ថា "អាន​អយល័រ, អាន​អយល័រ, គាត់​ជា​គ្រូ​របស់​យើង​ក្នុង​គ្រប់​វិស័យ" ដែល​ក្រោយ​មក​គេ​សម្រួល​មក​ជា ""អាន​អយល័រ, អាន​អយល័រ, គាត់​ជា​គ្រូ​របស់​យើងទាំង​អស់​គ្នា"។ រូបថត​អយល័រ ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​លើ​ក្រដាស​ប្រាក់​១០​ហ្វ្រង់​ស៊េរី​ទី​១០​របស់​ស្វ៊ីស និង​នៅ​លើ​តែម​ជា​ច្រើន​របស់​ប្រទេស​ស្វ៊ីស អាល្លឺម៉ង់ និង​រុស្ស៊ី។ គេ​បាន​ដាក់​ឈ្មោះ​កូនភព​មួយ​ថា កូន​ភព​អយល័រ​២០០២ ដើម្បី​ជា​ការ​ផ្ដល់​កិត្តិយស​ដល់​គាត់​។ គាត់​ក៏​ត្រូវ​បាន​គេ​កត់​បញ្ចូល​ដើម្បី​ធ្វើ​បុណ្យ​រំលឹក​គុណ​ដោយ​ព្រះ​វិហារ ​Lutheran ទៅ​ក្នុង​ប្រក្រតីទិន​នៃសន្តបុគ្គលក្នុង​ថ្ងៃ​២៤ឧសភា; អយល័រ​ជា​អ្នក​ជឿ​ស៊ប់​លើ​សាសនា​គ្រឹស្ទ ដែល​ជឿ​ថា​ព្រះ​គម្ពីរ​ត្រឹមត្រូវ​ឥតខ្ចោះ ហើយ​បាន​សរសេរ​លិខិត​ជា​ច្រើន​ការពារ​សាសនា​ទប់​ទល់​នឹង​អ្នក​ដែល​មិន​ជឿ​លើ​ព្រះ​គម្ពីរ​នា​សម័យ​នោះ។

ជាភាសាដទៃទៀត

This page is based on a Wikipedia article written by authors (here).
Text is available under the CC BY-SA 3.0 license; additional terms may apply.
Images, videos and audio are available under their respective licenses.